ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់អាំងឈ្ងុយៗ មានកោះ ថ្លើម ស្លាបមាន់ សាច់គោអាំង ញាុំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ អូ!ឃ្លានហា៎ ហើយចាំឱ្យតែដល់ម៉ោងសំរាកគឺថា បបួលគ្នាទៅញុាំឱ្យណាណីម្តង ចឹងតោះ! ហាងសាច់គោអាំងភូមិចំរើនផលនេះមិនខកបំណងឡើយ គឹតម្លៃធូរថ្លៃណាស់ ១ចង្កាក់១០០០៛ ទៅ១៥០០៛ទេ ។



ហាង នំប័ុងសាច់អាំងភូមិចំរើនផល ចាប់ផ្តើមលក់ជាង១០ឆ្នាំមកហើយ និងទទួលបានការគាំទ្រថានំប័ុងសាច់គោអាំងកន្លែងគាត់ឆ្ងាញ់ហើយម្ចាស់ហាងរួសរាយរាកទាក់ទៀតផង បើនិយាយពីអតិថិជនរបស់គាត់វិញមានទាំងអ្នកចូលញាុំ អ្នកឈរចាំកម្មង់ទិញយកទៅផ្ទះមិនចេះដាច់ទេ! ហើយគាត់បានប្រាប់មកក្រុមកាងារថាក្នុង១ថ្ងៃគាត់លក់អស់សាច់ជាង២០គីឡូជាង រីឯនំប័ុងគាត់លក់អស់ជាង២០០ដើមមិនដែលសល់ទេ។



មិនត្រឹមតែសាច់គោអាំងមួយមុខនោះទេ សាច់ជាច្រើនជម្រើសផ្សេងទៀត ដូចជាថ្លើមអាំង កោះអាំង សាច់ស្លឹកត្រជៀកជ្រូក សាច់គោមូលអាំង រូមទាំងទឹកភេសជ្ជះជាច្រើនមុខ ហើយបើនិយាយពីតម្លៃគឺសមរម្យណាស់ មិនថ្លៃនោះទេ ចឹងបបួលគ្នាឱ្យហើយទៅល្ងាចនេះ។



ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ទូរស័ព្ទ៖ 012 34 78 26
ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA
វីដេអូ