Monthly Archives: November, 2017

មានដឹងអត់ថា អាហារអ្វីដែលឆ្ងាញ់ជាងគេនៅ The Dock Seafoodbar ?

ស្ថិត​នៅតំបន់បឹងកេងកង១ ផ្លូវ៥១ កែងផ្លូវ៣៧០ លោកអ្នកនិងឃើញហាង The Dock Seafoodbar ឃើញតែឈ្មោះយើងប្រាកដជាដឹងថា ហាងនេះលក់ប្រភេទអាហារសមុទ្រហើយ តែអ្វីដែលមិនទាន់ដឹងច្បាស់នោះគឺ អាហារសមុទ្រអ្វីខ្លះដែលមានរសជាតិឆ្ងាញ់នោះ។ ភោជនីយដ្ឋាន The Dock Seafoodbar មានវត្តមាននៅក្នុងទីក្រុងភ្នំពេញនៅតំបន់បឹងកេងកង ដែលនាំចូល អាហារសមុទ្រស្រស់ៗ ល្បីៗពីក្រៅប្រទេសនានាជុំវិញពិភពលោក ហើយមិនតែប៉ុណ្ណោះទេ មុខម្ហូបទាំងអស់ដែលមានលក់នៅក្នុងភោជនីយដ្ឋានគឺ ត្រូវបានចម្អិនដោយចុងភៅ មានជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ ប្រកប​ដោយ​អនាម័យ​ខ្ពស់ ធ្វើអោយរសជាតិនៃអាហារនីមួយៗមានរសជាតិឆ្ងាញ់។ ក្រៅពីគ្រឿងសមុទ្រស្រស់...

ជួយដាក់ពិន្ទុបានអត់! តារាស្រីវ័យក្មេង៣រូបកំពុងឡើងកូដនេះ

រាជធានីភ្នំពេញ ៖ តារាស្រីវ័យក្មេងបីរូបដែលមួយរយះចុងក្រោយនេះ ឃើញថាឡើងកូដដូចហោះទៅមុខនៅចុងឆ្នាំ ។ តារាស្រីទាំង៣នេះត្រូវបានផលិតករនានាចាប់អារម្មណ៍ក្រោយសាងស្នាដៃបានច្រើននៅឆ្នាំនេះផងដែរ ។ កញ្ញា ជេសុីកា៖ នាងជាតារាសម្តែងលេចធ្លោដែលអ្នកណាក៍ថានាងទើបតែមានមុខមាត់ខ្លាំងក្នុងឆ្នាំនេះ។ ជេសុីកាសាងស្នាដៃភាពយន្តបានច្រើនបូកទាំងការច្បាមយកការងារថតខារ៉ាអូខេរបស់ផលិតកម្មល្បីៗដែលរុញអោយនាងមានឈ្មោះល្បី ។ កញ្ញា សុីធឿន៖ ចាប់ល្បីនៅពេលដែលនាងសម្តែងរឿង”សសរកន្លោង” ហើយចាប់ដៃគូសម្តែងជាមួយលោក ទ្រី ដារាវុធ ។ ចាប់ពីពេលនោះមកល្បីថាអ្នកទាំង២ស្រឡាញ់គ្នាក្រៅឆាក ជាពិសេសក្រោយអ្នកទស្សនា ។​ សុីធឿនសម្តែងមកឃើញថានាងចូលតួបានល្អគួរអោយចាប់អារម្មណ៍ ។ កញ្ញា ផប រចនា៖...

កំពូលតារាថៃល្បីៗ៤គូ ដែលរៀបការយូរឆ្នាំហើយឥតទាន់មានបុត្រ!

ប្រទេសថៃ ៖ ចំណងដៃដ៏សំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយា គឺការទទួលបានបុត្រគួរឱ្យខ្នាញ់ដើម្បីប្រលែងលេង។ យ៉ាងណាមិញសម្រាប់កំពូលតារាជាច្រើនគូដែលបានរៀបអាពាហ៍ពិពាហ៍យូរឆ្នាំហើយនោះ បែរជាមិនទាន់មានបុត្រនៅឡើយ។ តោះ! ទៅមើលទាំងអស់គ្នាថាកំពូលតារាដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហារណាខ្លះដែលរៀបការយូរក្រែលហើយ នៅតែរកកូនពូជមួយមិនទាន់បាននោះ៖ ១- . Tuck Napassakorn and Pok Piyatida ៖ សម្រាប់គូស្វាមី-ភរិយាមួយនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមជាង ៥ឆ្នាំហើយ តែនៅឡើយមិនទាន់មានដំណឹងល្អរឿងកូនចៅនៅឡើយនោះទេ ។ ២-. Todd and...

ក្តៅៗ! អ្នកនាងម៉េង កែវពេជ្រតា បកស្រាយរឿងអ្នកសិល្បះចង់លាបពណ៌លើគាត់

រាជធានីភ្នំពេញ៖ កំពូលតារាចម្រៀងនៅកម្ពុជាអ្នកនាង ម៉េង កែវពេជ្រតា បានប្រតិកម្មតបទៅអ្នកសិល្បះម្នាក់ដែលជាប្រធានសមាគមន៍អ្នកសិល្បះ រឿងការប៉ុនប៉ងលាភពណ៌លើកម្រងសម្តីរបស់អ្នកនាង ម៉េង កែវពេជ្រតា ដែលបានសរសេរពាក់ព័ន្ធនឹងរូបីយប័ណ្ណជាតិ។ ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលកំពូលតារាចម្រៀងដែលអាចច្រៀងបានយ៉ាងពិរោះគ្រប់ទម្រង់ដែលខាងគេហទំព័រ Kohdara ដកស្រង់យកផ្សាយជូន៖ អ្នកនាងបានសរសេរថា៖ «សូមអធ្យាស្រ័យជួយអានអោយចប់​ ទើបដឹងសាច់រឿងចុងក្រោយ​ ??មិនអោយមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន​ បើសូម្បីតែប្រធានសមាគមសិល្បៈក៍តាមបំផ្លាញ​អ្នក​សិល្បៈគ្នាឯងដែរ​ (​ sic ) ដើរឈ្លោះស្ទើរមួយប្រទេស​ ។ មានតែអញ​ ។...

ស្អាតប្លែក នៅពេលកំពូលតារាសម្តែងនាំមុខ គឺ យ៉ាយ៉ា តុបតែងរបៀបស្ត្រីឥណ្ឌា!

ថៃ ៖ កំពូលតារាភាពយន្ដថៃ យ៉ាយ៉ា យូរ៉ាសសាយ៉ា ថ្មីៗនេះបានបង្ហោះរូបថតប៉ុន្មានសន្លឺកលើគណនី Instagram របស់នាង ដែលបានបញ្ជាក់ឱ្យមហាជនបានដឹងថានាងកំពុងស្ថិតនៅទីក្រុងម៉ុមប៉ៃ ប្រទេសឥណ្ឌា។ តាមរយៈរូបថតដែលនាងបានបង្ហោះឃើញថា ស្រីស្រស់យ៉ាយ៉ាង ពិតជារីករាយខ្លំាងជាមួយដំណើរមួយនេះនៅប្រទេសឥណ្ឌាជាមួយម្តាយរបស់នាង។ យ៉ាងណាមិញ មិនមានព័ត៌មានជាក់លាក់ណាមួយស្តីពីវត្តមានរបស់នាងនៅទឹកដីប្រទេសឥណ្ឌានោះទេ ។ តែរូបថតរបស់ យ៉ាយ៉ា បានបង្ហាញសម្រស់មួយបែបថ្មីនៃការតុបតែងកាយរបៀបស្ត្រីឥណ្ឌា! កុំរង់ចាំយូរ ទៅមើលរូបថតរបស់យ៉ាយ៉ា ថាប្លែកភ្នែក ស្រស់ស្អាតនិងទាក់ទាញយ៉ាងណា៕

ដំណឹងល្អ សម្រាប់​​តារាកំប្លែងនាយ​​​វីតាមីន​​សេ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាលជំងឺ​នៅ​ក្នុង​ប្រទេស​ថៃ​ជិត​២​ ស​ប្តា​ហ៍​កន្លង​​ទៅ​ តារា​កំប្លែង​លោក វីតាមីន​សេ បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​ នៅ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ នេះ ជាមួយ​ក្តី​សង្ឃឹម​ថ្មី​ ក្នុង​ការ​ព្យាបាល ​។ កូនស្រី​លោក​វីតាមីន​សេ អ្នក​នាង ប៉េង ប៉ោង បាន​អះអាង​ថា ក្រោយ​ពី​រង​ចាំ​ស្តាប់​លទ្ធផល​ពី​ក្រុម​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា រួច​មក ក្រុម​គ្រូពេទ្យ​ថៃ ​បាន​ធានា​នឹង​ព្យាបាល​ជំងឺ​ឪពុក​របស់​អ្នក​នាង​ឲ្យ​ជា​សះស្បើយ​ ។ ​អ្នក​នាង​បញ្ជាក់​ថា...

ផ្លាស់រសជាតិបាយស្រូប ជាមួយពងក្រួចខ ម្ដងមើល!

ការ​​ទទួលទាន​​​អាហារ​ពេល​ព្រឹក​មាន​សារៈ​សំខាន់ណាស់ ព្រោះវាអាចធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ ក្នុងនោះដែរបាយស្រូបក៏ជាអាហារពេលព្រឹកមួយដែលពេញនិយមខ្លាំងពីគ្រប់ស្រទាប់វណ្ណៈ ។ ឈ្មោះថាបាយស្រូបដូចគ្នាក៏ពិតមែន តែមិនប្រាកដថារសជាតិវាដូចគ្នានោះទេ លោកអ្នកធ្លាប់ញាុំបាយស្រូបច្រើនមកហើយ ប៉ុន្តែ បាយស្រូបដែលប្តូរពីពងទាខ ទៅជាពងក្រួចខ តើមានរសជាតិយ៉ាងម៉េចទៅវិញ? ហាង Le TJ Cafe ដែលមានហាងបាយឈ្មោះថា​ TJ Breakfast នេះ គឺមានលក់ បាយស្រូបពងក្រួចខ រសជាតិឆ្ងាញ់ប្លែក ពីរសជាតិដែលអ្នកធ្លាប់ពិសារ​ ក្រៅពីបាយស្រូបពងក្រួចខ ក្នុងហាងក៏មានលក់បាយស្រូបជាច្រើនរសជាតិផ្សេងទៀតដែរ ដែលមានតំលៃ...

ស្គាល់អត់? ប្រហិត២តូបនេះឆ្ងាញ់ប៉ះសក់នៅសួនវត្តបុទុម

ល្ងាចម៉ោង៥ឡើង បើយើងជិះជុំវិញសួនវត្តបុទុម នៃជ្រុងម្ខាងក្បែររបងវាំង អ្នកនឹងឃើញមាន តូបលក់ប្រហិត ២កន្លែង ដែលមានភាពអ៊ូអរខុសគេ ដោយសារតែភាពរួសរាយរាក់ទាក់របស់អ្នកលក់ គួបផ្សំ និងរសជាតិប្រហិត ដ៏ឆ្ងាញ់ ក្តៅស្រួយ ធ្វើអោយមនុស្សតម្រង់ជួរគ្នាចាំទិញហូហែរ ហើយដល់ថ្នាក់ក្មេងៗយុវវ័យ ដែលជាម៉ូយប្រចាំរបស់គាត់ ដាក់ឈ្មោះអោយថា អ៉ីប្រហិតឆ្ងាញ់ប៉ះសក់ទៀតផង! វាប្រាកដជាមិនមានភាពងាយស្រួលទេ​ ដែលតូបរបស់គាត់នៅតែអាចរក្សាបានភ្ញៀវតម្រង់ជួរចាំទិញមិនចេះដាច់ជារៀងរាល់ថ្ងៃនេះ ខណៈដែលតូបជាច្រើននៅក៏មានលក់ប្រហិតដូចនិងតូបគាត់ដែរនោះ កត្តាដែលសំខាន់ប្រាកដជារសជាតិ និងតម្លៃហើយ ព្រោះអី តម្លៃប្រហិតរបស់គាត់ ១ចង្កាក់ គ្រប់មុខត្រឹមតែ១០០០៛...

ជុំ លីណូនិងឪពុកមា អោយតុលាការអនុវត្តច្បាប់ដើម្បីគ្រួសារបានយុត្តិធម៍

រាជធានីភ្នំពេញ ៖ កិច្ចសម្ភាសន៍ផ្ទាល់មួយរបស់តារាចម្រៀង លោក ជុំ លីណូ និងឪពុកមា កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា អ្នកទាំង២បានអះអាងថា ជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោកដែលបានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការដ្បិតថា បានចេញសាលក្រមកំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះជនល្មើសនៅតែមានសេរីភាពដដែល ។ លោកជុំ លីណូ បានបង្ហាញអារម្មណ៍ខកចិត្ត នឹងស្នើដោយផ្ទាល់ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគារផង ដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ ។ លោកជុំ...

ទន្ទឹម​តារាកំប្លែងនាងលាភ​បង្កើតកូនភ្លោះស្រី ក៏មាន​រិះគន់​​​​ស្រោចលើ​នាយ​ក្រឹម​ជា​ឪពុក

រាជធានី​ភ្នំពេញ ៖ នាង​លាភ តារា​កំប្លែង​បាន​សម្រាលកូន​ភ្លោះ​របស់​នាង​ជាមួយ​នាយ​ក្រឹម ហើយ​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ រូបភាព​នៃ​ការ​សម្រាល​បានកូន​ភ្លោះ​របស់​នាង​លាភ ជាមួយ​នាយ​ក្រឹម ត្រូវ​គេ​បង្ហោះ​តាមហ្វេ​ស​ប៊ុ​ក ហើយ​ការ​រិះគន់​ជា​ច្រើន​បាន​ស្រោច​ទៅ​លើ​នាយ​ក្រឹម ។ រូបភាព​បាន​បង្ហាញ​ពី​នាយ​ក្រឹម​ទៅ​ផ្តល់កម្លាំងចិត្ត​នាង​លាភ ដល់​បន្ទប់​សម្រាលកូន ជាមួយនឹង​ស្នាមញញឹម​ចំពោះ​វត្តមាន​កូនស្រី​ភ្លោះ​ដែល​ជា​តំណក់ឈាម​របស់​ខ្លួន ។ ការ​មានកូន​ភ្លោះ​រវាង​នាយ​ក្រឹម និង​នាង​លាភ​នេះ​ត្រូវ​មហាជន​ជា​ច្រើន​រិះគន់​គ្រប ដណ្តប់​លើ​សំឡេង​អបអរសាទរ​តិចតួច ។ អ្នកខ្លះ​លើក​ឡើង​ថា «​ចាស់​នៅ​ខូច​រឿងស្រី​ទៀត មិន​គិត​អនាគត​ប្រពន្ធ​កូន​ទេ គិតតែ​រឿងស្រី​ក្មេង ប្តី​គេ !...

កញ្ញា ​ហេង ចិន្តា​ Miss Grand Cambodia អន់ចិត្ត​មិន​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ស្រី​ស្អាត​ជា​ច្រើន​បាន​ចេញ​ទៅ​ប្រកួត​សម្រស់​នៅ​លើ​ឆាក​អន្តរ​ជាតិ កញ្ញា​ហេង ច​ន្ថា អតីត​ Miss Grand Cambodia ២០១៦ បាន​បង្ហាញ​អារម្មណ៍​អាក់​អន់ចិត្ត ដែល​នាង​មិន​បាន​ចេញ​ទៅ​ប្រកួត តំណាង​ឲ្យ​កម្ពុជា ។ ការ​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​នេះ ស្រប​ពេល​កញ្ញា​ហេង ច​ន្ថា មើលឃើញ​បណ្តា​​កញ្ញាឯក​ស្រស់​ស្អាត​ជា​ច្រើន​ដួង​មានឱកាស​ចេញ​ទៅ​ប្រឡងប្រជែង​យក​មកុដ​បវរកញ្ញា​ជា​បន្តបន្ទាប់​គ្នា ។ នាង​ហាក់​ស្រងាកចិត្ត​ដែល​ប្រឡង​ជាប់​ក្នុងស្រុក តែ​បែរជា​គ្មាន​ឱកាស​ទៅ​ប្រឡង​លើ​ឆាក​អន្តរជាតិ​ដូច​តំណាង​ស្រី​ស្អាត​ផ្សេង​ទៀត ។ កញ្ញា​ហេង ច​ន្ថា និយាយ​ថា «​នាង​ខ្ញុំ​មិន​ច្រណែន​នឹង​បេ​ក្ខ​នារី​ដទៃ​ទៀត​ទេ...

មើល​មិន​ចង់​ស្គាល់​! កញ្ញា​៣០០​គីឡូក្រាម នាង​ធ្វើ​ម៉េច​ទៅ​ណ៎​!

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា Amber Rachdi បាន​សម្រក់​ទម្ងន់​អស់​១២០​គីឡូក្រាម ក្រោយ​ពី​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​​នាង​លែង​ចង់​ស្គាល់​។ ដោយសារ​តែ​ដំណើរ​នៃ​ការ​សម្រក់​នេះ​មិនធម្មតា ទើប​នាង និង​មិត្ត​ប្រុស​សម្រេចចិត្ត​ចែករំលែក​ដំណើរ​ដើមទង​ដល់​មហាជន​ឲ្យ​បានដឹង​។ ដំបូង​ឡើយ នាង​មាន​ទម្ងន់​ដល់​ទៅ​៣០០​គីឡូក្រាម​។ មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​ដើរទៅ​ណា​មក​ណា​ដោយ​ខ្លួនឯង​បាន​។ នាង​ក៏​សម្រេចចិត្ត​ធ្វើការ​សម្រក់​ទម្ងន់​។ មិត្ត​ប្រុស​របស់​នាង​បាន​លើកទឹកចិត្ត​នាង ឲ្យ​ទៅ​វះកាត់​បង្រួម​ក្រពះ​នៅ​រដ្ឋ​តិច​សាស​។ ក្រោយ​ការ​វះកាត់​បាន​សម្រេច នាង​បាន​តម​អាហារ ហើយ​បរិភោគ​តែ​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​តែ​ប៉ុណ្ណោះ​។ នាង​បាន​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជា​ប្រចាំ​។ ទី​បញ្ចប់​​នាង​ស្រក់​បាន​ដល់​ទៅ​១២០​គីឡូក្រាម​។ បើ​គ្រាន់តែ​មើល​រូបថត យើង​អាច​នឹង​មើល​នាង​មិន​ស្គាល់​ក្រោយ​ពេល​សម្រក់​ទម្ងន់​។...

Most Read