Monthly Archives: November, 2017

ស្រឡះមុខមាត់នឹងបរិយាកាសលើដំបូលអមនឹងសាច់អាំងចង្រ្កានខ្មែរ Veranda

ធានាថាប្លែកអារម្មណ៍ ពីហាងសាច់អាំងដែលលោកអ្នកធ្លាប់ស្គាល់ពីមុនមក ព្រោះថាហាងសាច់អាំងជាទូទៅយើងសង្កេតឃើញថា ទាំងការរចនាតុបតែងនៅក្នុងហាង ទាំងចង្រ្កានអាំងសាច់គឺ បែបទំនើបស៊ីវិល័យ តែសម្រាប់ហាងមួយនេះវិញ ហាក់ប្លែកខ្លាំងពីហាងដទៃ ។ អ្វីដែលយើងចង់បង្ហាញលោកអ្នកនៅថ្ងៃនេះ គឺហាង​ Veranda BBQ ដែលទាំងបរិយាកាសនៅលើរាលហាលក្នុងហាងគឺ បែបខ្មែរតែជាការច្នៃប្រឌិតបែបថ្មី មានទាំងតុ កៅអីអង្គុយធម្មតា ឬក៏អាចទៅជាន់ខាងលើមួយផ្សេងទៀតដើម្បីអង្គុយបត់ជើងជាដើម។ សំរាប់មុខម្ហូបវិញ​មានមុខម្ហូបប្រចាំហាងរបស់ហាង Veranda BBQ គីជាសាច់អាំងដែលមានសាច់ជាច្រើនមុខដូចជា សាច់គោខ្មែរ សាច់កោអូស្រ្តាលី សាច់ពពែពិសេស សាច់ជ្រូក​​ បង្កា...

ធ្លាប់សាកអត់? ឈុតសេរីភាពលក្ខណៈគ្រួសារ ពីហាងទឹកសៀង

សម្រាប់លោកអ្នកដែលចូលចិត្តញាុំស៊ុប ហើយជាលក្ខណៈគ្រួសារនោះ គឺចង់ស្វែងរកបរិយាកាសល្អ សេវាកម្មល្អ អនាម័យ និងអាហារឆ្ងាញ់ៗដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ បងប្អូន មិត្តភ័ក្តិ រឺក៏ជាមួយក្រុមការងារច្រើនអ្នក ប៉ុន្តែមិនដឹងថានឹងទៅទីណា! មិនពិបាកទៀតទេ ពីហាងទឹកសៀង គឺមានលក់ស៊ុបឈុតសេរីភាព ឆ្នាំងភ្លោះ ដែលមានទឹកស៊ុបដល់ទៅ៤រសជាតិអោយជ្រើសរើសក្នុងនោះដែរលោកអ្នកអាំចជ្រើសរើសចំនួន២រសជាតិដោយឥតគិតថ្លៃ ក្រៅពីនោះលោកអ្នកអាចហៅជាប្រភេទសាច់ បន្លែ បន្ថែមទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ មួយរសជាតិដែលមិនអាចបំភ្លេចបាន ក្នុងបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណោះនៅហាងទឹកសៀង ទាំងអនាម័យ សេវាកម្មល្អនោះ បើនិយាយពីមុខម្ហូបគឺ...

អាយុ​របស់​ពេជ្រ ថៃ កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​មហាជន

រាជធានី​ភ្នំពេញ ៖​ រហូត​មក​ដល់​ពេល​នេះ​ព័ត៌មាន​ស្តី​ពី​អាយុ​របស់​ម្ចាស់​ពានរង្វាន់​កម្មវិធី​The Voice kid Cambodia រដូវ​កាល​ទី​១ កុមា​រា​ពេជ្រ ថៃ កំពុង​ត្រូវ​មហាជន​ចាប់​អារម្មណ៍ បន្ទាប់​ពី​មានការ​អះអាង​ថា កុមារ​រូប​នេះ​លាក់បាំង​អាយុ​ពិត​របស់​ខ្លួន ។ សារព័ត៌មាន​មួយ​បាន​ចុះ​ផ្សាយ​ដោយ​យោង​តាម​ប្រភព​ខាងក្រៅ​អះអាង​ថា កុមា​រា​ពេជ្រ ថៃ មិនមែន​អាយុ​១២​ឆ្នាំ​ទេ ប៉ុន្តែ​គេ​ជា​ក្មេង​ជំទង់​មាន​អាយុ​ប្រហែល​១៦​ឆ្នាំ ។ ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ បុរស​ម្នាក់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ដែល​ឪពុក​ម្តាយ​ពេជ្រ ថៃ ធ្លាប់​ប្រើ​ថា ខ្លួន​បានដឹង​ព័ត៌មាន​នោះ​ដែរ ។ គេ​ចុះ​ផ្សាយ​ពី​ពេជ្រ...

ដេ​នី ក្វា​ន់ រង​ការ​ចំអក​រើស​គូស្នេហ៍​មិន​សម​នឹង​ខ្លួន តែ​នាង​មិន​ស្តាយក្រោយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បែកធ្លាយ​រូបភាព​ផ្អែមល្ហែម​របស់​នាង​ដេ​នី ក្វា​ន់ ជាមួយ​លោក​ចាន់ មក​រា តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​នេះ​រួច​មក តារា​ដែល​ចូល​ចិត្ត​សម្ញែង​ដើម​ទ្រូង​​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​សម្រេច​ជ្រើសរើស​បុរស​ម្នាក់​នេះ​ជា​សង្សារ ។ ដេ​នី ក្វា​ន់ អះអាង​ថា បើ​ទោះបីជា​បុរស​ដែល​ខ្លួន​ជ្រើសរើស​នេះ​មិន​មាន​រូបរាង​សង្ហា និង​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក៏​ពិតមែន ប៉ុ​ន្តែ្ត​នាង​មើល​ពី​ចិត្ត​ស្មោះ​ជាង​បញ្ហា​ទាំង​នេះ ។ ក្រោយ​ពេល​បង្ហាញមុខ​គូស្នេហ៍​មក​ត្រូវ​មនុស្ស​មួយ​ចំនួន​ថា​មិន​សក្តិ​សម​នឹង​គ្នា​ទេ ដូច្នេះ​​ហើយ​ទើប​ធ្វើ​ឲ្យ​ដេ​នី ក្វា​ន់ ឆ្លើយ​តប​ទៅ​វិញ​ភ្លាម ដោយ​នាង​បញ្ជាក់​ដោយ​គ្មាន​លាក់លៀម​ពី​សម្ព័ន្ធ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​របស់​ខ្លួន​នេះ ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​ដែល​ជាប់​បម្រាម​ប្រឡូក​អាជីព​សិល្បៈ​រយៈពេល​មួយ​ឆ្នាំ​ពី​ក្រសួង​វប្បធម៌ នាង​ដេ​នី ក្វា​ន់ បាន​សរសេរ​សារ​បង្ហោះ​ថា «​មាន​មនុស្ស​ជា​ច្រើន​សួរ​ខ្ញុំ​ថា​ហេតុ​អី​ខ្ញុំ​រើស​យក​ម្នាក់​ហ្នឹង...

Miss global កម្ពុជា​មាន​ទំនុកចិត្ត​ខ្លួនឯងយកឈ្នះ​ស្រី​ស្អាត​ជិត​៦០​នាក់​ផ្សេង​ទៀត​ទេ?

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេ​ក្ខ​នារី​ទាំង​៦០​ប្រទេស​នៃ​កម្មវិធី​ប្រកួត «Miss Global International» កញ្ញា​យស ប៉ូ​លី​ណា ជា​បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​កម្ពុជា មាន​លក្ខណ​សម្បត្តិ​ទាំង​ចំណេះដឹង​ភាសាបរទេស និង​សម្រស់​ផូរផង់ ។ ទោះជា​យ៉ាងណា​ក្តី​តើ​នារី​កម្ពុជា​រូប​នេះ​មាន​សង្ឃឹម​សម្រាប់​ព្រឹត្តិការណ៍ Miss Global International ដែល​នឹង​ប្រកួត​ដណ្ដើម​មកុដ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ដែរ​ឬទេ ។ ក្នុង​ជំនួប​សំណេះសំណាល និង​ថតរូប​ជាមួយ​តារា​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៧ កញ្ញា​តំណាង​ឱ្យ...

ខ្ញុង និង​នាយ​កៃ​ដ អស់ពី​សែន​ចង់​ធ្វើ​កូនកំលោះ​-​ក្រមុំ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​សែនព្រេន​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ​រួច​មក ពេល​នេះ​នាង​ខ្ញុង និង​នាយ​កៃ​ដ ត្រៀម​រៀប​ការ​ពេញ​លក្ខណៈ​ប្រពៃណី​តែ​ម្តង ។ នាយ​កៃ​ដ និង​នាង​ខ្ញុង​បច្ចុប្បន្ន​កំពុង​ត្រៀម​ចេញ​ទៅ​សម្តែង​រួម​គ្នា​លើក​ដំបូង​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយ​ពួក​គេ​គ្រោង​រៀបចំ​ពិធី​មង្គលការ​ក្រោយ​ពេល​ត្រឡប់​មក​ពី​ទីនោះ​វិញ ។ ក្រោយ​ពេល​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​-​ប្រពន្ធ​ខ្ញុង និង​នាយ​កៃ​ដ បាន​បន្តការងារ​សិល្បៈ​កំប្លែង រួម​ទាំង​ពង្រីក​ការងារ​ទាក់ទិន​នឹង​សិល្បៈ​មួយ​ចំនួន​ទៀត ទាំង​ពង្រីក​ក្រុម​តន្ត្រី​សម័យ និង​ទទួល​រៀបចំ​ធ្វើ​ម្ហូប​ក្នុង​ពិធី ផ្សេង​ៗ ។ ចំណង​ស្នេហ៍​នេះ​អ្នក​ទាំង​២​ប្រកាស​មិន​រំលឹក និង​មិន​ប្រកាន់​រឿង​អតីតកាល​របស់​ពួក​គេ​រៀងខ្លួន ។ នាយ​កៃ​ដ​អះអាង​ថា​«​ខ្ញុំ​ស្រឡាញ់​ខ្ញុង​យ៉ាង​ពិតប្រាកដ​ទើប​សម្រេចចិត្ត​ចាប់ដៃ​កសាង​សុភមង្គល​រួម​គ្នា ហើយ​មិន​ត្រឹមតែ​ខ្ញុំ​គ្រោង​រៀប​ការ​ជា​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាង​មុខ​ទៀត​ផង​។ ពេល​នេះ​ខ្ញុំ និង​ភរិយា​កំពុង​ដុតដៃដុតជើង​រក​លុយ​សិន បើ​ទោះបីជា​មាន​ជម្រក​រួម​គ្នា​ទៅ​ហើយ​ក្តី...

Miss Global កម្ពុជា​គ្រង​ឈុត​ចាស់​ចូលរួម​ប្រកួត​ឬ?

រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​បវរកញ្ញា Miss Global ចំនួន​៦៥​នាក់​ពី​៦៥​ប្រទេស បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​បវរកញ្ញា​កម្ពុជា​ម្នាក់​ផង​ដែរ​ដែល​ជា​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក ។ កម្មវិធី Miss Global ឆ្នាំ​២០១៧ នេះ​គឺ​ប្រទេស​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​វា​ជា​មោទនភាព​មួយ និង​ជា​ឱកាស​ផ្សព្វផ្សាយ​ទៅ​ដល់​ពិភពលោក​ពី​កិត្តិយស​កម្ពុជា ។ កម្មវិធី Miss Global នឹង​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ចំពោះ​កញ្ញា​យស...

រួសរាន់ឡើង! ប្រ៊េន ប្រ៊េន មីខគោប្រហិតយក្សសាខាទី 2​ មាន​ប្រូម៉ូសិនពិសេស

បន្ទាប់ពី​ជោគជ័យ និងការគាំទ្រខ្លំាងធ្វើអោយភាពល្បីល្បាញ និយាយតៗគ្នាពី ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ក្នុងរយះពេលថ្មីៗនេះ ម្ចាស់ហាងបានបន្តចាប់ដំណើរការសាខាទី២ មួយកន្លែងទៀតហើយ។ ក្នុងឱកាសបើកដំណើរការសាខាទី២ របស់ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ នេះម្ចាស់ហាងក៏មានប្រូមូសិនពិសេស​រាល់ការទិញមីខគោ១ចាន ថែមជូនភេសជ្ជៈCoca-Cola១កំប៉ុង ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៧ ។ សម្រាប់សាខាទី២ ក៏មានលក់នៅម្ហូបដូចជា៖ អាហារពេលព្រឹក ស៊ុបចង្កាក់ ស៊ុបប្រហិតធំ...

លោក ​ពៅ គី​សាន់ អន់ចិត្ត​អ្នកដឹកនាំ​រឿង​មើល​រំលង​តួ​ចាស់

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាន​ត្អូញត្អែរ​ពី​ការ​ខ្សត់​ការងារ​សម្តែង ក្នុង​ពេល​វ័យ​កាន់តែ​ចាស់ ។ តួ​កាច​លោក​ពៅ គី​សាន់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ស្នើ​ឲ្យ​ផលិតករ​ជួយ​ជ្រោមជ្រែង​លោក​ឲ្យ​បាន​ចូលរួម​សម្តែង​ផង ក្នុង​ពេល​ដែល​លោក​មិន​អាច​រក​ចំណូល​អ្វី​ផ្សេង​បាន​ក្រៅពី​ការ​សម្តែង​តែ​មួយ​មុខ​នោះ ។ លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត អះអាង​ថា អ្នកដឹកនាំ​រឿង​មួយ​ចំនួន​យក​តែ​តួ ក្មេង​ៗ​ជំនាន់​ក្រោយ​ថត មើល​រំលង​តួ​ចាស់​ដែល​មិន​មាន​កម្លាំង​ទៅ​រក​កា​ងារ​អ្វី​ផ្សេង​ធ្វើ​បាន ក្រៅពី​អាជីព​សិល្បៈ ។ លោក​ពៅ គី​សាន់ បញ្ជាក់​ថា «​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត​មួយ​ជិ​វិត​ហើយ...

ចាំ​គាត់​ទេ​! តារា​​ជើង​ចាស់ ឥឡូវ​​​ឈឺ​ធ្ងន់​ តែ​គាត់​មាន​ក្តី​សង្ឃឹម​មួយ​នា​ដង្ហើម​ចុង​ក្រោយ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ជំនាន់​លោកយាយ ម៉ែ ម៉ឺន គឺ​អ្នកស្រី ចាន់ ស៊ីផាន់ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ សល់​តែ​ដង្ហើម​ចុង​ក្រោយ​ប៉ុណ្ណោះ​។ អ្នកស្រី​ត្រូវ​បាន​ក្រុម​គ្រួសារ​ផ្តើម​សូត្រធម៌​រៀងរាល់ថ្ងៃ ក្នុង​ពេល​ដែល​អ្នកស្រី​បាន​ដាច់​បាយ ដាច់​ទឹក​ទៅ​ហើយ​នោះ​។ ក្រុម​គ្រួសារ​អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ជំងឺ​អ្នកស្រី​បាន​ចាប់​ផ្តើម​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​បុណ្យអុំទូក បន្ទាប់​ពី​អ្នកស្រី​បាន​ចាប់​ផ្តើម​ប្រទះ​នឹង​ជំងឺ​ជា​ច្រើន​មុខ​។ ហើយ​ស្ថិត​ក្នុង​វ័យ​៩៣​ឆ្នាំ អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​ជួប​ប្រទះ​ទៅ​នឹង​ជំងឺ​ក្រពះ​, ពោះវៀន​,...

អីយ៉ាស! ស៊ុបសាច់អាំងបង្កងយក្សគីឡូ បញ្ចុះតម្លៃ១៥%

ហាង ស៊ុបសាច់អាំងបង្កងយក្សគីឡូ ដែលគ្រប់គ្នាល្បីតៗគ្នា ជាហាងដែលមានជម្រើសទាំងសាច់ ទាំងគ្រឿងសមុទ្រ ចាប់ដាក់ដោយសេរី លក់គិតជាគីឡូ ហើយពេលនេះមានការបញ្ចុះតម្លៃជូនជាពិសេស ១៥% គ្រប់មុខទាំងអស់ ដោយគ្រាន់តែស៊ែរវីដេអូនៅលើបណ្តាញសង្គមជាការស្រេច ហើយការបញ្ចុះតម្លៃនេះសម្រាប់តែសាខាសែនសុខប៉ុណ្ណោះ។ បទពិសោធន៏ប្លែក ថ្មីជាមួយស៊ុបថ្លឹងគីឡូមួយនេះមានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវធ្វើអោយហាង ស៊ុបសាច់អាំងបង្កងយក្សគីឡូ អាចពង្រីកសាខាទី៣របស់ខ្លួននៅផ្លូវឧកញ៉ាមុងរិទ្ធី ជិតផ្សាទំនើប AEON MALL II ។  ក្រៅពីរសជាតិឆ្ងាញ់ពិសា​ ទឹកជ្រលក់ដែលមានរសជាត់ឆ្ងាញ់ប្លែក និងភាពសំបូរបែបនៃស៊ុបថ្លឹងគីឡូជំនាន់ថ្មី សម្រាប់សាខាថ្មីក៏មានទីតាំងធំទូលាយ និង​ចំណត​យានជំនិះ​ងាយស្រួល​សម្រាប់​ភ្ញៀវផងដែរ។ បញ្ជាក់...

បបួលគ្នីគ្នាសាករសជាតិថ្មីនៃមីទាញសរសៃធំម្តងមើល៎

ដល់ដើមខែហើយតើ ចឹងបើមានគំរោងជួបជុំមិត្តភ័ក្រ្ត ឬក្រុមគ្រួសារបង្កើតនូវភាពស្និទ្ធស្នាល ហើយរកកន្លែងញាុំអ្វីដែលប្លែកនោះ យើងសូមណែនាំហាងមួយដែលមានមនុស្សមួយចំនួនធំបានស្គាល់រួចមកហើយ ឈ្មោះថា GREAT PAPAYA  ដែលមានទីតាំងស្ថិតនៅម្តុំវិទ្យាល័យស៊ីសុវត្តិតែម្តង។ ហាង GREAT PAPAYA​ តែងតែមានមុខម្ហូបថ្មីជាប្រចាំ​មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងប្លែកៗទៀតផង។ ដោយឡែកសំរាប់លើកនេះមិនមែនមានតែមួយមុខ​នោះទេគឺមានទាំងទឹកទាំងគោកតែម្តងហើយ។ មីទាញសរសៃធំរសជាតិថ្មី សសៃមីទាញធ្វើភ្លាមៗ​ ទាំងទស្សនីយភាពរបស់ចុងភៅដ៏ជំនាញមានភាពស្ទាត់ជំនាញ ហើយរសជាតិក៏មិនធម្មតាគឺថា​ ស្វិតល្អ បូកជាមួយនឹងស៊ុខគោដែលរំងាស់ភាពក្លិនឈ្ងុយពីក្នុងឆ្នាំងធ្វើអោយលេចចេញជាមីខគោស​រសៃធំមួយចាន យ៉ាងឆ្ងាញ់ពិសារ ។ អូភ្លេច! ប្រាប់មួយទៀត បើស្ថិតក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ្ត ឬក្រុមគ្រួសារនោះ ក្នុងហាង GREAT PAPAYA ក៏មានម្ហូបជាច្រើនមុខទៀតដែលល្បីប្រចាំហាងដូចជា៖ ស៊ុប...

Most Read