Saturday, April 20, 2024
spot_img
More

    Latest Posts

    ខ្ញុង និង​នាយ​កៃ​ដ អស់ពី​សែន​ចង់​ធ្វើ​កូនកំលោះ​-​ក្រមុំ

    រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​សែនព្រេន​យក​គ្នា​ជា​ប្តី​-​ប្រពន្ធ​រួច​មក ពេល​នេះ​នាង​ខ្ញុង និង​នាយ​កៃ​ដ ត្រៀម​រៀប​ការ​ពេញ​លក្ខណៈ​ប្រពៃណី​តែ​ម្តង ។

    នាយ​កៃ​ដ និង​នាង​ខ្ញុង​បច្ចុប្បន្ន​កំពុង​ត្រៀម​ចេញ​ទៅ​សម្តែង​រួម​គ្នា​លើក​ដំបូង​នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក ហើយ​ពួក​គេ​គ្រោង​រៀបចំ​ពិធី​មង្គលការ​ក្រោយ​ពេល​ត្រឡប់​មក​ពី​ទីនោះ​វិញ ។

    ក្រោយ​ពេល​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​-​ប្រពន្ធ​ខ្ញុង និង​នាយ​កៃ​ដ បាន​បន្តការងារ​សិល្បៈ​កំប្លែង រួម​ទាំង​ពង្រីក​ការងារ​ទាក់ទិន​នឹង​សិល្បៈ​មួយ​ចំនួន​ទៀត ទាំង​ពង្រីក​ក្រុម​តន្ត្រី​សម័យ និង​ទទួល​រៀបចំ​ធ្វើ​ម្ហូប​ក្នុង​ពិធី ផ្សេង​ៗ ។ ចំណង​ស្នេហ៍​នេះ​អ្នក​ទាំង​២​ប្រកាស​មិន​រំលឹក និង​មិន​ប្រកាន់​រឿង​អតីតកាល​របស់​ពួក​គេ​រៀងខ្លួន ។

    នាយ​កៃ​ដ​អះអាង​ថា​«​ខ្ញុំ​ស្រឡាញ់​ខ្ញុង​យ៉ាង​ពិតប្រាកដ​ទើប​សម្រេចចិត្ត​ចាប់ដៃ​កសាង​សុភមង្គល​រួម​គ្នា ហើយ​មិន​ត្រឹមតែ​ខ្ញុំ​គ្រោង​រៀប​ការ​ជា​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាង​មុខ​ទៀត​ផង​។ ពេល​នេះ​ខ្ញុំ និង​ភរិយា​កំពុង​ដុតដៃដុតជើង​រក​លុយ​សិន បើ​ទោះបីជា​មាន​ជម្រក​រួម​គ្នា​ទៅ​ហើយ​ក្តី ហើយ ឆាប់​ៗ​នេះ​ខ្ញុំ និង​ភរិយា​ក៏​គ្រោង​ចេញ​ទៅ​សម្តែង​រួម​គ្នា​លើក​ដំបូង​នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក​ផង​ដែរ ។ ចំណែក​រឿង​មង្គលការ​ធំដុំ​អាច​នឹង​ធ្វើ​ក្រោយ​ពេល​វិល​ពី​អា​មេ​រិ​ក​វិញ​» ។

    ចំណងស្នេហា​រវាង​នាយ​កៃ​ដ និង​នាង​ខ្ញុង​បាន​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​ពួក​គេ​បាន​ទម្លាយ​រឿង​សែនព្រេន​ទទួលយក​គ្នា​ជា​ប្តី​ប្រពន្ធ ។ ការ​ទទួលយក​គ្នា​នេះ​ក្រោយ​ពេល​នាយ​កៃ​ដ បែកបាក់​ភរិយា​រយៈពេល​ជាង​២​ឆ្នាំ ។

    បុរស​មួយ​ចំនួន​ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក​ពិតជា​ខកចិត្ត​ដោយសារ​ចែចង់​ខ្ញុង​មិន​បាន ហើយ​នាង​ធ្លាក់​ទៅ​លើ​នាយ​កៃ​ដ ដែល​រួម​អាជីព​កំប្លែង​ជាមួយ​គ្នា ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.