Tuesday, April 23, 2024
spot_img
More

    Latest Posts

    Miss Global កម្ពុជា​គ្រង​ឈុត​ចាស់​ចូលរួម​ប្រកួត​ឬ?

    រាជធានី​ភ្នំពេញ ៖ បេ​ក្ខ​នារី​បវរកញ្ញា Miss Global ចំនួន​៦៥​នាក់​ពី​៦៥​ប្រទេស បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​បវរកញ្ញា​កម្ពុជា​ម្នាក់​ផង​ដែរ​ដែល​ជា​កូន​ខ្មែរ​នៅ​អា​មេ​រិ​ក ។ កម្មវិធី Miss Global ឆ្នាំ​២០១៧ នេះ​គឺ​ប្រទេស​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ហើយ​វា​ជា​មោទនភាព​មួយ និង​ជា​ឱកាស​ផ្សព្វផ្សាយ​ទៅ​ដល់​ពិភពលោក​ពី​កិត្តិយស​កម្ពុជា ។

    កម្មវិធី Miss Global នឹង​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ចំពោះ​កញ្ញា​យស ប៉ូ​លី​ណា ជា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួត​នេះ​។ នាង​មាន​អាយុ​២៥​ឆ្នាំ ជា​កូនកាត់​ខ្មែរ​-​អា​មេ​រិ​ក មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ។

    កញ្ញា​យស ប៉ូ​លី​ណា មាន​ទស្សនវិស័យ​ទៅ​លើ​ការ​លើកកម្ពស់​ស្ត្រី​គ្រប់​រូប​ឱ្យ​មាន​ភាព​ក្លាហាន ហ៊ាន​បញ្ចេញមតិ​របស់​ខ្លួន ព្រមទាំង​ហ៊ាន​ជម្នះ​ទៅ​លើ​ការ​រៀនសូត្រ ។

    ទាក់ទិន​បេ​ក្ខ​នារី​កម្ពុជា​យើង អ្នកដឹកនាំ​សម្តែង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក​កៅ សីហា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ឮ​ថា​នេះ​ជា​ឈុត​តំណាង​ជាតិ ទុក​សម្រាប់​ឱ្យ Miss Global cambodia 2017 ដែល​ខ្មែរ​ជា​ម្ចាស់ផ្ទះ ពាក់​សម្រាប់​ប្រឡង​។ ឈុត​នេះ​ជា​របស់​ហាង​ប៉ា​រ៉ា​ឌី ហើយ​បង​មុំ​ច​ន​ច័ន្ទ ធ្លាប់​ពាក់​បង្ហាញ​រួច​ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​កម្មវិធី​ដើរ​ម៉ូ​ដ​របស់​ហាង​ប៉ា​រ៉ា​ឌី​នៅ​កោះ​ពេជ្រ ។ ឈុត​នេះ​ក៏​ស្អាត​ប្លែក ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត និង​បង្កប់​អត្ថន័យ​ជា​ខ្មែរ​ច្រើន​ដែរ​តែ​ស​ង្ឈឹ​ម​ថា​នឹង​មាន​អ្វី​ដែល​ថ្មី​សម្រាប់​នាង ខណៈ​នាង​ជា​អ្នកតំណាង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ទៅ​ចុះ​» ។

    ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដដែល​ទទូច​ឱ្យ​អ្នក​រៀបចំ​ម៉ូ​ដ​សម្លៀក​បំពាក់​សម្រាប់​តំណាង​កម្ពុជា​គ្រង​គួរតែ​សម្រេច​ប្តូរ​ឈុត​ចាស់​នោះ​ចេញ ហើយ​រចនា​ថ្មី​ជូន​នាង​ដើម្បី​មុខមាត់​កម្ពុជា ពិសេស ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ឈាន​ទៅ​ចាប់​យកជ័យ​ជម្នះ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.