បន្ទាប់ពីជោគជ័យ និងការគាំទ្រខ្លំាងធ្វើអោយភាពល្បីល្បាញ និយាយតៗគ្នាពី ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ក្នុងរយះពេលថ្មីៗនេះ ម្ចាស់ហាងបានបន្តចាប់ដំណើរការសាខាទី២ មួយកន្លែងទៀតហើយ។





ក្នុងឱកាសបើកដំណើរការសាខាទី២ របស់ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ នេះម្ចាស់ហាងក៏មានប្រូមូសិនពិសេសរាល់ការទិញមីខគោ១ចាន ថែមជូនភេសជ្ជៈCoca-Cola១កំប៉ុង ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៧ ។ សម្រាប់សាខាទី២ ក៏មានលក់នៅម្ហូបដូចជា៖ អាហារពេលព្រឹក ស៊ុបចង្កាក់ ស៊ុបប្រហិតធំ ប្រហិតបំពង និងអាហារផ្សេងទៀត រួមទាំងភេសជ្ជៈជាច្រើនមុខទៀតផងដែរ ។




អូ!ភ្លេចប្រាប់ ប្រូមូសិននេះគឺមានសម្រាប់តែសាខាទី២ប៉ុណ្ណោះ! តោះចាំកាលទៀតរួសរាន់ឡើង! មានទាំងប្រូមូសិន បានទាំងរសជាតិឆ្ងាញ់ហើយ មានកន្លែងអង្គុយធំទូលាយ ស្រស់ស្អាត ទៀតនោះធ្វើអោយអ្នកមិនខកបំណងឡើយ។
សាខាទី២ ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ
ទូរស័ព្ទ៖ 0010 67 32 34 / 011 21 11 71
ទីតាំង៖ ផ្ទះលេខ 58 ផ្លូវលេខ 247 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ស្តុបផ្សារដើមគរ មកបឹងសាឡាង បត់ឆ្វេងផ្លូវទី២ )
សាខាទី១ ៖ ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា
ទូរស័ព្ទ៖ 015 701 331 | 078 212 789
វីដេអូ