Monthly Archives: November, 2019

ភ្លេចខ្លួនដល់ថ្ងៃចុងសប្ដាហ៍ល្មម តោះជូនសំណព្វចិត្តទៅញ៉ាំប្រហិតឆ្ងាញ់ និងមានអនាម័យខ្ពស់

ថ្ងៃចុងសប្ដាហ៍អញ្ចឹងច្បាស់ជាណាត់គ្នាដើរលេងលំហែរអារម្មណ៍ និងញ៉ាំអីឆ្ងាញ់ៗមែនអត់? ចុះណាគេខ្លះចង់ញ៉ាំប្រហិតបំពង សូមណែនាំហាងមួយកន្លែង មានប្រហិតបំពងដែលឆ្ងាញ់ និងមានអនាម័យខ្ពស់ មួយកន្លែងដែលត្រូវអោយអ្នកទាំងអស់គ្នាស្គាល់ សម្រាប់លោកអ្នកមួយចំនួនច្បាស់ជាមានអ្នកស្គាល់ខ្លះហើយ នោះគឺ ហាង Villa Meatball។ ជាពិសេសថែមទាំងមានការប្រម៉ូសិនចំពោះប្រហិតទិញ១ ថែម១ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ណា កុំភ្លេចទៅទទួលយកការប្រម៉ូសិនទាំងអស់គ្នា។ ហាង Villa Meatball គឺមានប្រហិតបំពងដែលមានរសជាតិឆ្ងាញ់ ព្រោះប្រហិតគឺម្ចាស់ហាងជាអ្នកផលិត...

រំលងមិនបានជាមួយហាង Black Canyon ម្ហូបបែបថៃល្បីលំដាប់ពិភពលោក

ស្គាល់ Black Canyon អត់? ហាងដែលល្បីខ្លាំងក្នុងប្រទេសថៃ ពេលនេះបានពង្រីកខ្លួនមកដល់កម្ពុជាហើយដែលមានរហូតទៅ ៩សាខា។ ក្នុងចំណោមទាំង៩សាខា រាជធានីភ្នំពេញមាន ៤សាខា(ផ្សារអ៊ីអន១ ផ្សារអ៊ីអន២ ផ្សារស្ទឹងមានជ័យ និងច្បារអំពៅ) និងតាមបណ្ដាខេត្ត ៥សាខា ទាំងនេះក៏ព្រោះតែមានការគាំទ្រខ្លាំង និងបង្ករភាពងាយស្រួលជូនដល់អតិថិជន។ អ្វីដែលពិសេសគឺហាងមានភេសជ្ជៈ និងមុខម្ហូបបែបថៃ បែបអ៊ឺរ៉ុប ព្រមទាំងម្ហូបបួសថែមទៀតផង។ ចំពោះមុខម្ហូបដែលល្បីប្រចាំហាងគឺ ត្រីបំពងជូរអែម តុងយ៉ាំគង់...

Tiger Sugar រសជាតិថ្មីនៃគុជលំដាប់អន្តរជាតិ បានមកដល់កម្ពុជាហើយ

ធ្លាប់តែលឺឈ្មោះដ៏ល្បីល្បាញរបស់ Tiger Sugar នៅក្រៅប្រទេសពីមុនមកមែនទេ តែពេលនេះTiger Sugar ក៏បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាផងដែរ ជាមួយរសជាតិដ៏ប្រណិតរបស់ខ្លួនបំពេញបំណងអតិថិជនជាទីគាប់ចិត្ត។ រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស...

ផ្គាប់ចិត្តនារីៗមួយទំហឹងហ្មង បុកផ្អើលហាង ស្នាដៃបុកល្ហុង ធូស៊ីស្ទ័រ

សូមណែនាំបុរសៗ បានស្គាល់កន្លែងដែលស្រីៗប្រាថ្នា ដឹងតែផ្គាប់ចិត្តបានមួយទំហឹងហើយ បុកល្ហុងរសជាតិឆ្ងាញ់ និងម្ហូបពិសេសៗ ដែលជាស្នាដៃស្រីស្អាត ម្ចាស់ហាងទាំង២នាក់បងប្អូននោះគឺ ហាងធូស៊ីស្ទ័រ បុកល្ហុង។ និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ...

កាន់តែងាយស្រួល! កាន់តែអស្ចារ្យ! បញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិកលេជេន តាមរយៈគណនីធនាគារ ABA

ដំណឹងពិសេស នឹង អស្ចារ្យបំផុតសម្រាប់អតិថិជន របស់រោងភាពយន្តលេជេន និង ធនាគារ ABA ពួកយើងពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ក្នុងការនាំមកជូនលោកអ្នក នូវការបញ្ចូលទឹកប្រាក់ទៅក្នុងកាតសមាជិកលេជេន តាមរយៈគណនីធនាគារ ABA របស់លោកអ្នកបាន ចាប់ពីថ្ងៃនេះតទៅ។ លោកអ្នកអាចអនុវត្តតាមជំហានខាងក្រោម ដើម្បីបញ្ជូលទឹកប្រាក់៖ ➡បើកកម្មវិធី ABA Mobile ➡ទូទាត់ប្រាក់ ➡រោងភាពយន្ត លេជេន ➡បញ្ជូលលេខ កាតសមាជិកលេជេន...

ស៊ុបពីនាំង ឈ្មោះថ្មីប្លែក រសជាតិឆ្ងាញ់ មិនណយ មិនបានមកសាកច្បាស់ជាស្ដាយក្រោយមិនខាន

លឺឈ្មោះមីនុយថ្មីនេះហើយ ពិតជាចម្លែកអារម្មណ៍ណាស់មែនទេ? ម៉ោះចង់ដឹងថាពិសេសយ៉ាងណា កុំគេងឆ្ងល់អី មកដាក់មួយឈុតទៅ ព្រោះរសជាតិឆ្ងាញ់ខ្លាំងណាស់។ Admin បានភ្លក់រួចហើយគឺថាពិសេសណាស់ ហុតក្ដៅៗ ឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងទៀតផង។ ចុងភៅ ហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់បានសម្រិតសម្រាំងបង្កើត ស៊ុបពីនាំង នេះឡើងដោយគ្រឿងផ្សំពិសេស រួមជាមួយសាច់ស្រស់ៗ គ្រឿងសមុទ្រស្រស់ៗដូចជា​៖ លៀស បង្គារ មឹក បង្គង ខ្ចៅ និងក្ដាមថ្មដែលមានពងពេញស្នូក និងមានបន្លែធម្មជាតិដែលបង្កើនរសជាតិមួយកម្រិតទៀត...

បើមិនបានសាក ដឹងតែនៅផ្ទះមិនសុខចឹងហ្មង ញាំស្វាយគ្រឿងសមុទ្រ គឺថាឆ្ងាញ់កប់មាត់តែម្ដង!

ថាមិនឃ្លាន មិនចង់ញុាំក៏មិនជឿដែរ មីនុយថ្មីនេះផ្គាប់ចិត្តនារីៗយើងមិនស្ទើរនោះទេ មួយមុខណាក៏ទំនងឆ្ងាញ់ដែរ ញាំស្វាយគ្រឿងសមុទ្រ មានគ្រប់មុខ ចង់ញុាំរសជាតិបែបណា​ គ្រឿងសមុទ្រអីក៏មាន បើមិនបានសាក ដឹងតែនៅផ្ទះមិនសុខចឹងហ្មង ជឿទៅ Admin ចិត្តល្អណាស់ ចែករំលែកកន្លែងឆ្ងាញ់ ខ្លាចគេថាមានអីឆ្ងាញ់សម្ងំ​ញ៉ាំតែម្នាក់ឯង។ តោះ! កុំអូសក្រឡាយូរទៀត ដឹងថាអ្នកខ្លះបែកពួកម៉ាកសម្លាញ់ប៉ុន្មានថ្ងៃនេះ ទៅលេងស្រុកកំណើតរៀងៗខ្លួន ចឹងនឹកគ្នាណាស់ហើយមែនអត់? ដូច្នេះថ្ងៃនេះណាត់គ្នាមកហាងតូបប្រហិត សាកជាមួយមីនុយថ្មី ស្វាយក្រឡុកគ្រឿងសមុទ្រ មានគ្រប់រសជាតិ...

បើទំនងម្លឹងៗហើយ! មិនបានញ៉ាំដូចជាធ្វើបាបផ្លូវអារម្មណ៍ខ្លួនឯងណាស់

បើទំនងយ៉ាងហ្នឹងៗ រំលងយ៉ាងមិចកើតទៅ ជ្រក់ក្ដាមថ្ម ក្ដាមសៀងហៃចំហុយ មោះ!​ បបួលមិត្តភក្ដិគីឡូពូកែញ៉ាំមកកុំខាន ហើយអ្នកមានគូរ ឬអត់គូរ បបួលមកអោយអស់មក សម្រាប់បុរសៗវិញ សាកស្រមៃមើល សំណព្វចិត្តយើងគេសប្បាយចិត្តប៉ុណ្ណាពេលបានបុរសដែលពូកែយល់ចិត្ត នាំមកញុាំរបស់ឆ្ងាញ់រាល់ដងមិនដែលខានចឹង។ សម្រាប់តម្លៃវិញក្តាមថ្មី1តម្លៃ 18$ ក្ដាមសៀងហៃចំហុយ 1តម្លៃ 10$ ។ ចង់និយាយថាអោយតែបានមក ហាង Best Food មិនខ្វះទេ ម្ហូបញ៉ាំឆ្ងាញ់ៗ...

ស្គាល់ PH Polaris F&B ហើយ! មិនពិបាករកអីញ៉ាំនោះទេ បណ្តុំដោយហាងអាហារឆ្ងាញ់ៗគ្រប់មុខតែម្តង

មានអ្នកណាដែលមិនទាន់បានស្គាល់ PH Polaris F&B ខ្លះ? ឆ្លៀតមកស្គាល់ផងទើបដឹងថាប្លែកភ្នែកប៉ុណ្ណា ហាងអាហារឆ្ងាញ់ៗល្បីៗ មកបើកផ្តុំគ្នាច្រើនណាស់នៅ PH Polaris F&B ស្អីក៏មានដែរអត់ខ្វះចឹងហ្មង មកដល់ហើយ លែងខ្វល់រឿងអាហារញ៉ាំទៀតហើយ សម្រាប់អ្នកនៅក្នុង បុរី ប៉េង ហួត ផ្ទាល់កាន់តែពិសេស នៅក្បែរផ្ទះតែម្តង អាហារបែបជាតិ និងអន្តរជាតិជាច្រើនមុខ ច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់។ ...

ចង់ញ៉ាំម្ហូបខ្មែរ និងចិនដែលមានរសជាតិឆ្ងាញ់មែនទេ? មកទីនេះ ភោជនីយដ្ឋាន Dara សក្តិសមបំផុត

ពេលមានការជួបជុំញុាំអាហារនៅខាងក្រៅច្បាស់ណាស់ គឺពិតជាចង់រកកន្លែងល្អដែលមានម្ហូបឆ្ងាញ់ៗសម្រាប់ទទួលទានមែនទេ តោះថ្ងៃនេះសូមបង្ហើបអោយស្គាល់នូវភោជនីយដ្ឋានមួយកន្លែងដែលមាន មុខម្ហូបខ្មែរ និងចិនឆ្ងាញ់ៗ ដែលចំអិនដោយចុងភៅជំនាញដ៏ចំណានៗ ដែលជាជម្រើសដ៏ល្អសម្រាប់លោកអ្នកនោះគឺ ភោជនីយដ្ឋាន តារា ។ មុខម្ហូបឆ្ងាញ់ៗប្រចាំហាងមានដូចជា ទឹកគ្រឿង សម្លរកកូរ ភ្លាត្រី ឆាត្រួយល្ពៅពងទាប្រៃ មាន់ដុត ស៊ុបយ៉ាហន ក្ដាមថ្មឆាពងទាប្រៃ និងមុខម្ហូបផ្សេងៗជាច្រើនមុខទៀត។ ភោជនីយដ្ឋាន តារា ចាប់បើកពីម៉ោង៦ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០...

រសជាតិចាប់មាត់ជីបៗ គ្រឿងសមុទ្រឆាទឹកដូង ជូរអែម បានសាកហើយឬនៅ?

ដាក់ចូលមាត់ភ្លាមមានអារម្មណ៍ប្លែកមាត់តែម្តង គ្រឿងសមុទ្រស្រស់ៗ ឆាទឹកដូង ជូរអែម ជាមុខម្ហូបថ្មី រសជាតិថ្មី បង្កើត និងច្នៃប្រឌិតរបស់ហាង មីទាញតុងយុាំ ដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួន មានជម្រើសច្រើនមុខ ច្រើនរសជាតិ ពិសាមិនចេះជិនណាយ។ ជារើយៗ ហាង មីទាញតុងយុាំ តែងតែបង្កើតមុខម្ហូបថ្មីៗ ប្លែកៗជាញឹកញាប់ ដើម្បីតម្រូវចិត្តអតិថិជនដែលតែងតែគាំទ្រ រសជាតិគ្រប់មុខម្ហូបប្រចាំហាងកន្លងមក ថ្មីៗនេះផងដែរ សម្រាប់ហាងទើបតែបន្ថែមមុខម្ហូបថ្មី មួយទៀត ដែលសុទ្ធតែជាម្ហូបប្រភេទគ្រឿងសមុទ្រ ឆាចម្អិនជាមួយទឹកដូង...

ពោតលីងដ៏ឈ្ងុយឆ្ងាញ់រសជាតិក្រូចមានលក់នៅរោងភាពយន្តលេជេនហើយ!!!

តើលោកអ្នកបានត្រៀមខ្លួនក្នុងការភ្លក់រសជាតិរបស់ពោតលីងថ្មីដែលមានរសជាតិក្រូចមុនគេហើយឬនៅ? ឥលូវនេះពោតលីងរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះបានមកដល់រោងភាពយន្តលេជេនហើយ! Text: ​លោកអ្នកនឹងបានភ្លក្សនូវពោតលីងរសជាតិក្រូច ដែលជាពោតលីងពិសេសថ្មី រសជាតិប្លែក ប្រចាំរដូវកាលនេះ ដែលមានរសជាតិ ប្រៃ ផ្អែម និងមានក្លិនក្រូចឈ្ងុយឆ្ងាញ់ខ្លាំង ប្លែកមាត់ ធានាថាជក់មាត់តែម្ដងញ៉ាំម្តងហើយចង់់ញ៉ាំម្តងទៀត។​ ពោតលីងរសជាតិថ្មីនេះដែរមានតែនៅរោងភាពយន្តលេជេនយើងតែប៉ុណ្ណោះ​ និង​មាន​ចាប់ពីថ្ងៃនេះតទៅ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន​។ សម្រាប់តម្លៃរបស់ពោតលីងរសជាតិក្រូចនេះដែរ ប្រអប់ធម្មតាតម្លៃ $2.00 និង ប្រអប់ធំតម្លៃ $3.50។ តោះ! មកក្លាយជាអតិថិជនដំបូង ដែលបានភ្លក់រសជាតិពោតលីងថ្មីនេះនៅរោងភាពយន្តលេជេន។ អ្នកណាៗក៏ទៅលេជេនដែរ! Click Here to visit our official website: http://www.legend.com.kh/

Most Read