មានអ្នកណាដែលមិនទាន់បានស្គាល់ PH Polaris F&B ខ្លះ? ឆ្លៀតមកស្គាល់ផងទើបដឹងថាប្លែកភ្នែកប៉ុណ្ណា ហាងអាហារឆ្ងាញ់ៗល្បីៗ មកបើកផ្តុំគ្នាច្រើនណាស់នៅ PH Polaris F&B ស្អីក៏មានដែរអត់ខ្វះចឹងហ្មង មកដល់ហើយ លែងខ្វល់រឿងអាហារញ៉ាំទៀតហើយ សម្រាប់អ្នកនៅក្នុង បុរី ប៉េង ហួត ផ្ទាល់កាន់តែពិសេស នៅក្បែរផ្ទះតែម្តង អាហារបែបជាតិ និងអន្តរជាតិជាច្រើនមុខ ច្រើនប្រភេទមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់។
PH Polaris F&B (ភីអេច ប៉ូឡារីស អេហ្វ អេន ប៊ី) ស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ និង មានចម្ងាយប្រមាណ ៥០០ម៉ែត្រពីក្លោងទ្វារធំរបស់បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ផ្តល់នៅធំទូលាយ ហើយប្រមូលផ្តុំដោយមនុស្សច្រើនកុះករ និងបណ្តុំដោយ ហាងទំនិញ ហាងអាហារ ហាងភេសជ្ជៈយ៉ាងសម្បូរបែប ដូចជា៖Park Café, BreadTalk , Congeeking , Wine Town , Neang Teav , Pho Cali , Lucky Burger , Zong Kong Chicken Rice , Koi, Pizza Company , ចេកអាំង ៦A , Lucky express ,Guardian, DR. Professional Premium និយាយរួមទៅស្ទើរតែគ្រប់មុខតែម្តង ទាំងនេះអាចឆ្លើយតបទៅនិងតម្រូវការចាំបាច់សម្រាប់មនុស្សទូទៅតែម្តង។ មិនលោកអ្នកស្ថិតក្នុងបរិយាកាសជួបជុំលក្ខណៈគ្រួសារ ក្រុមការងារ ឬមិត្តភក្តិនោះទេ PH Polaris F&B ពិតជាជម្រើសដ៏សក្តិសម បំផុតសម្រាប់លោកអ្នក។ ។
មានអ្វីដែលអ្នកត្រូវខ្វល់ទៀតនោះ បើគ្រប់ជម្រើស គ្រប់តម្រូវការ មាននៅ PH Polaris F&B អស់ហើយហ្នឹង មិនថាចឹងហី! មិនថាអ្នកចង់ទិញទំនិញ ចង់ញ៉ាំកាហ្វេ ភេសជ្ជៈ ញ៉ាំអាហារឆ្ងាញ់ៗ អាចមករកបាននៅ PH Polaris F&B អត់ខ្វះរបស់ញ៉ាំទេ ហើយអ្វីដែលពិសេសនោះ ទោះអត់យកលុយមកតាមខ្លួនក៏កុំបារម្ភ នៅទីនេះ ទូរ ATM មានគ្រប់តែម្តង ធនាគារ ស្ថាបនា, ធនាគារ អេស៊ីលីដា, ធនាគារ Bred Bank, ធនាគារABA , ធនាគារ BIDC ធនាគារប្រាសាក់ និង ធនាគារ ជីប ម៉ុង ហើយសម្រាប់អ្នកនៅម្តុំនោះ កុំភ្លេចឆ្លៀតមកលេងផងណា កុំអោយគេថានៅក្បែរហើយ មិនដែលបានទៅលេងហ្នឹងគេ។
PH Polaris F&B (ភីអេច ប៉ូឡារីស អេហ្វ អេន ប៊ី)
ទីតាំង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ១ និង មានចម្ងាយប្រមាណ ៥០០ម៉ែត្រពីក្លោងទ្វារធំរបស់បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ)
លេខទូរសព្ទ៖ 098 666 824
វីដេអូ៖