Monthly Archives: September, 2021

ប៊យៗ ចែៗអើយ ទៅណា មកណីទេនែក៎ ញ៉ាំមួយណាទុកមួយណា បើទំនងទាំងអស់ចឹង?

រកពេលរកវេលា រកកន្លែងញ៉ាំអីជួបគ្នាម្តងមុនភ្ជុំទៅស្រុកបានហើយនៅប៊យៗ ចែៗ? មោះ! មកស្គាល់ ហាង​ ប្រហុកស្នេហ៍ អោយហើយទៅ ដឹងតែត្រូវម៉ាច់តែម្តង ដកចិត្តមិនរួចទេ ចង់ញ៉ាំម្ហូបអីប្រាប់មក អត់ខ្វះទេ ល្បីក៏រាប់ឆ្នាំមកហើយដែរ បុកតាំងពីតាមរទេស រហូតបើកហាង​ មិនណយណា។ ហាង​ ប្រហុកស្នេហ៍ បើកដំណើរការជាង ៤ ឆ្នាំមកហើយ សម្រាប់អ្នកនៅម្តុំផ្សារសាមគ្គីប្រាកដជាបានស្គាល់ និយាយទៅលក់ដាច់សាហាវហ្មង? សម្រាប់មុខម្ហូបវិញច្រើនរាប់ភ្លេច...

ឆ្លងមកត្រើយម្ខាងជ្រោយចង្វា កុំរំលងជាមួយ បាញ់ឆែវស្រីពៅ រសជាតិ និងតម្លៃសមរម្យណាស់?

ច្បាស់ណាស់ ម្នាក់ៗអោយតែឆ្លងមកត្រើយម្ខាង ឃ្លានរបស់ញ៉ាំ តែងតែនឹកដល់បាញ់ឆែវល្បីៗប្រចាំនៅទីនោះ ថ្ងៃនេះអេមីន ណែនាំកន្លែងមួយ ឈ្មោះថា បាញ់ឆែវស្រីពៅ គឺទីតាំងនៅជិត អូតែលសុខា បើកដំណើរជាង ២ឆ្នាំ មកហើយ សម្រាប់មុខម្ហូប រសជាតិ និងតម្លៃសមរម្យ បាញ់ឆែវ ១បន្ទះ ៤០០០៛ ល្មម​ញ៉ាំតែម្តង ។ សម្រាប់អ្នកដែលមិនទាន់ទៅស្រុកនៅរដូវបុណ្យភ្ជុំបិណ្ឌនេះទេ អាចណាត់គ្នា មករកកន្លែងញ៉ាំបាញ់ឆែវ នៅ...

បានញ៉ាំហើយ រឺនៅ? ទាហ្គីតាស្រួយ ស្រួយៗ ឆ្ងាញ់ពិសេសប្លែកមាត់ជាប់ចិត្ត?

នាពេលកន្លងមកគ្រប់គ្នាធ្លាប់តែញ៉ាំទាខ្វៃធម្មតាៗមែនអត់? ពេលនេះកាន់តែប្លែកមាត់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំទាខ្វៃតែម្ដង ឲ្យតែបានភ្លក្សជាមួយនឹងប្រភេទ ទាហ្គីតាស្រួយនេះដឹងតែពេញចិត្តស្ដូកដកចិត្តមិនរួចតែម្ដងជាមួយ នឹងរសជាតិឆ្ងាញ់ សាច់ទាស្រួយញ៉ាំមិនទ្រលាន់ ជាពិសេសមានទាំងនំពពារផ្ទាប់ញ៉ាំជាមួយប្លែកមាត់ជាប់ចិត្ត?។ ចំពោះអ្នកដែលចាប់អារម្មណ៍ចង់ញ៉ាំ អាចមករកទិញបាននៅផ្លូវ 265 ជាប់ស្តុបផ្សារសំណង់១២ ទល់មុខសាលារៀនប៊ែលធី និងមួយសាខាទៀតស្ថិតក្នុងបុរីពិភពថ្មីចំការដូង ផែនទី ។ ចំពោះតម្លៃទាហ្គីតាស្រួយ តម្លៃ40000រៀល និងទាខ្វៃប៉េកាំង តម្40000រៀល លោកអ្នកអាចធ្វើការកុម្ម៉ង់ឥលូវនេះតាមរយៈលេខទូរសព្ទ 010 296 568 |...

ចំនាយត្រឹមតែ 4.5$ នឹងទទួលបានការថែមជូនដ៏ច្រើន ពីធីផត ដើម្បីអបអរពិធីភ្ជុំបិណ្ឌ

ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ធីផតមានឈុតប្រម៉ូសិនពិសេសសម្រាប់អ្នកគាំទ្រធីផត។ រាល់ការជាវឈុតប្រម៉ូសិនតម្លៃត្រឹមតែ 4.5$ នោះនឹងទទួលបានវត្ថុអនុស្សវរីយ៍ជាច្រើន ហើយសម្រាប់ឈុតប្រម៉ូសិននេះគឺមានពីរជម្រើសសម្រាប់ធ្វើការជ្រើសរើស៖ ប្រម៉ូសិនសម្រាប់ហាងកាហ្វេ តម្លៃ4.5$ មានទឹកដោះគោខាប់ធីផត ២គ.ក ចំនួន១ និងទឹកដោះគោស្រស់ធីផតអ៉ិចស្ត្រាចំនួន ២កំប៉ុង ថែមជូនដបច្របាច់ចំនួន២ និងថង់យួរបរិស្ថានដ៏ស្រស់ស្អាតចំនួន១ ។ប្រម៉ូសិនសម្រាប់អ្នកចូលចិត្តញ៉ាំទឹកដោះគោ តម្លៃ4.5$ មានធីផតច្របាច់ចំនួន១ និងគីងកុចំនួន២ដុំ ថែមដបទឹកដ៏ស្រស់ស្អាតចំនួន១ និងថង់យួរបរិស្ថានដ៏ស្រស់ស្អាតចំនួន១ ។ បញ្ជាក់សម្រាប់ប្រម៉ូសិនដ៏ពិសេសនេះគឺមាននៅលើតែ Nham24...

Luk Hot Pot ផ្ដល់ជូនលោកអ្នក ជាមួយរសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ បរិយាកាសពិសេសបំផុត

រដូវធ្លាក់ភ្លៀង អាកាសធាតុត្រជាក់ៗ ពេលចេញក្រៅម្ដងៗចង់ញ៉ាំអីក្ដៅកម្ដៅសាច់បែកញើសស្រួលសរសៃ ជុំគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់មែនទេ? មិនមានអ្វីជាបញ្ហាមើលតែចំណងជើងខាងលើ ក៏ដឹងថាគួរតែទៅណា? ម៉ោះៗ ណាត់គ្នាមកភោជនីយដ្ឋាន Luk Hot Pot មកណាធានាថាពិតជាមិនខកបំណង។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តម្ហូបដែលមានរសជាតិបែបហុងកុងបានមក ភោជនីយដ្ឋាន Luk Hot Pot ដឹងតែសប្បាយមាត់ញ៉ាំហ្មងហើយ ជាមួយរសជាតិដើមពិតៗ ទឹកស៊ុបដ៏មានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង ហុតក្ដៅៗ បែកញើសស្រួលសរសៃ...

ណាត់គ្នាមកសម្រក់ញើស នៅហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ រសជាតិឆ្ងាញ់ប្លែកមាត់??

ដល់ម៉ោងដែលត្រូវ ខលទូរសព្ទណាត់គ្នាមកស្គាល់កន្លែងសម្រក់ញើស ហៀរទឹកមាត់ ជាពិសេសអ្នកនៅម្តុំទួលសង្កែ គឺហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ធានាថារសជាតិប្រាកដជាប្លែកមាត់ចឹងហ្មង សំខាន់មានម្ហូបច្រើនមុខ អ្វីក៏មានដែរ និយាយទៅអត់ខ្វះអីញុាំទេ​ ។ ជឿជាក់ថាមានអ្នកនៅម្តុំទួលសង្កែ ភាគច្រើនក៏បានស្គាល់រួចមកហើយ សម្រាប់ ហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ដោយតែនៅទីនោះល្បីខ្លាំង លក់៥ឆ្នាំ ទៅ៦ឆ្នាំជាងហើយ លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ លក់តាំងពីចញ្ចើមផ្លូវ រហូតអាចបង្កើតអាជីវកម្មខ្លួនឯងបាន ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ សម្រាប់មុខម្ហូបវិញមានច្រើនមុខណាស់...

អត់ឆ្ងាយទេ ក្រោយសាលាវ៉ាន់ដានេះឯង ចង់ញុាំគ្រឿងអាំងស្រស់ៗ​ មកហាងEatie & CHEER (Restaurant & Pub)

សម្រាប់អ្នកនៅម្តុំសាលាវ៉ាន់ដា ពេលនឹកឃ្លានគ្រឿងអាចមករកនៅ ហាង​ Eatie & CHEER (Restaurant & Pub)បានណា៎ មានច្រើនមុខណាស់ សំខាន់មានការប្រូម៉ូសិនទៀត សម្រាប់គ្រឿងសមុទ្រ និងសាច់អាំងពេលយប់ បញ្ចុះតម្លៃ ១០% គ្រប់មុខម្ហូប និងភេសជ្ជៈផងដែរ ហើយសម្រាប់ការកក់កន្លែងធ្វេីខួបកំណេីត បញ្ចុះតម្លៃ ១៥% ភ្លាមៗ អ្វីដែលពិសេសទៀតនោះ គឺទិញអយស្ទ័រ ១០ថែម១០។ ហាង​...

ម៉េចដែរជាតិអត់ប៉ុណ្ណឹង បើគ្រឿងសមុទ្រក្រឡុកគ្រឿង ឡើងទំនងម្លឹងៗហើយ?

គ្រាន់តែឃើញចាក់មក ទប់អារម្មណ៍សឹងមិនបាន ទំនងខ្លាំងណាស់ គ្រប់ឈុតតែម្តង មើលឡើងបណ្តើរក្រពះកូរ នឹកឃ្លានគ្រឿងសមុទ្រក្រឡុកបណ្តើរ? បើទំនងម្លឹងៗ សាក១ឈុត ២ឈុត សិនមើល ហើយ បើម្លឹងៗហើយ ប្រាប់ថាអត់ជាតិម៉េចបាន មោះ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស ។ ម្ហូបទំនង ម្ហូបប្លែកៗគួរអោយចង់ញុាំ ត្រូវតែចែករំលែកគ្នាដឹង​ ចឹងសម្រាប់គ្រឿងសមុទ្រក្រឡុកគ្រឿងនេះ លោកអ្នកអាចមកទិញបាននៅ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស...

ឃ្លានបាយឆាក្តាមមែនអត់?? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន?

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។ បើថាចូលមកដល់ក្នុងហាងវិញ ម្ហូបអ្វីក៏មានដែរ ទាក់ទងហ្នឹងគ្រឿងសមុទ្រ មានដូចជា៖ នំ​បញ្ចុក​កំពតសាច់ក្តាម បាយឆាកាពិសាច់ក្តាម បង្គា បាយឆាក្តាមលាយបង្គា បាយឆាក្តាមពិសេស បាយឆាក្តាមអូម៉ាឡែតបង្គា និយាយរួមទៅ គឺថាមិនខ្វះចឹងហ្មង...

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។ ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ...

ចូលចិត្តញុាំប្រហិតសាច់គោមែនទេ??? ចង់បានប្រហិតមិនប្រើសារធាតុគីមី មករកនៅ ប្រហិតសាច់គោ SM14 សាខាផ្សារឈូកមាស?

អ្នកណាខ្លះនៅម្តុំផ្សារឈូកមាស? ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់???ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អាចមករកបាននៅ ហាងប្រហិតសាច់គោ SM14 សាខាផ្សារឈូកមាស។ ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ ប្រើតែម្សៅពោត ដែលរូបមន្តប្រចាំគ្រួសារផ្ទាល់ញុាំបានទាំងចាស់ទាំងក្មេងតូចៗ ហើយបើទឹកជ្រលក់ប្រចាំហាងវិញមានរហូតដល់៤រសជាតិសម្រាប់អោយបងប្អូនរើសបាន មានដូចជា៖ ទឹកជ្រលក់អំពិលទុំសណ្តែកដី ទឹកអំពិលទុំសៀងល្ងរ...

ចង់ញ៉ាំភេសជ្ជៈឆ្ងាញ់ៗ និងអាចថតរូបខ្យូតៗគួរទៅហាងណាទៅ???

ចង់ដឹងដូចចំណងជើងខាងលើមិនមានអ្វីជាបញ្ហាហ្មង ព្រោះថាហាង Machi Machi អាចជួយបានព្រោះថានៅទីនេះគឺមានបរិយាកាសល្អ ការរៀបចំំគឺស្អាតប្លែកភ្នែកសម្រាប់កញ្ញាៗដែលចូលចិត្តថតរូបគឺដឹងតែពេញចិត្តហ្មង ថតប្លង់ណាក៏ស្អាតដែរ ជាពិសេសគឺមានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខសម្រាប់គ្រប់គ្នាធ្វើការកម្ម៉ង់ញ៉ាំតែម្ដង។ ភេសជ្ជៈនៅក្នុងហាងគឺមានទាំងប្រភេទMilk tea ​និង Fresh Fruits ។ សម្រាប់Milk tea ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន​គឺមានMilk tea Cream Cheese, Milk tea cream bulee, Milk tea Panna Cotta ដែរប៉ុន្មានមុខនេះអ្នកណាៗក៏កុម្ម៉ង់ញ៉ាំ។ ចំពោះFresh Fruits ​ក៏ពិសេសនិងទទួលបានការគាំទ្រមិនធម្មតាដែលមានដូចជា Fresh Orange Jasmine Green Tea, Fresh...

Most Read