រដូវធ្លាក់ភ្លៀង អាកាសធាតុត្រជាក់ៗ ពេលចេញក្រៅម្ដងៗចង់ញ៉ាំអីក្ដៅកម្ដៅសាច់បែកញើសស្រួលសរសៃ ជុំគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់មែនទេ? មិនមានអ្វីជាបញ្ហាមើលតែចំណងជើងខាងលើ ក៏ដឹងថាគួរតែទៅណា? ម៉ោះៗ ណាត់គ្នាមកភោជនីយដ្ឋាន Luk Hot Pot មកណាធានាថាពិតជាមិនខកបំណង។



ជាពិសេសសម្រាប់អ្នកដែលចូលចិត្តម្ហូបដែលមានរសជាតិបែបហុងកុងបានមក ភោជនីយដ្ឋាន Luk Hot Pot ដឹងតែសប្បាយមាត់ញ៉ាំហ្មងហើយ ជាមួយរសជាតិដើមពិតៗ ទឹកស៊ុបដ៏មានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង ហុតក្ដៅៗ បែកញើសស្រួលសរសៃ ម៉ាអ៊ែមហ្មង។ បន្ថែមពីនេះលោកអ្នកច្បាស់ជារីករាយជាមួយសេវាកម្មដ៏ល្អជាទីគាប់ចិត្ត និងបរិយាកាសក្នុងហាងដែលធ្វើឲ្យលោកអ្នកអង្គុយញ៉ាំបានយ៉ាងរីករាយ។ ចំពោះឈុតស៊ុបនៅទីនេះគឺមានតម្លៃតាមឈុតនីមួយដែលមានដូចជា ឈុតតម្លៃពី 68$-88$ និងឈុតតម្លៃ 118$។



ភោជនីយដ្ឋាន Luk Hot Pot ក៏មានបន្ទប់VIP សម្រាប់ទទួលរៀបចំកម្មវិធី ខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ ដែលអាចដាក់មនុស្សបានពី២០នាក់ ទៅ៣០នាក់ ។ តោះចាំអីទៀត ភោជនីយដ្ឋាន Luk Hot ផ្ដល់ជូនលោកអ្នក ជាមួយរសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ បរិយាកាសពិសេសបំផុត៕






ភោជនីយដ្ឋាន Luk Hot Pot
លេខទូរសព្ទ៖ 096 392 30 14
ទីតាំង៖ ផ្ទះលេខ20 ផ្លូវលេខ 217 សង្កាត់វាលវង់ ខណ្ឌ៧មករា (ជិតស្តាតអូឡាំពិក)
វីដេអូ៖