ដល់ម៉ោងដែលត្រូវ ខលទូរសព្ទណាត់គ្នាមកស្គាល់កន្លែងសម្រក់ញើស ហៀរទឹកមាត់ ជាពិសេសអ្នកនៅម្តុំទួលសង្កែ គឺហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ធានាថារសជាតិប្រាកដជាប្លែកមាត់ចឹងហ្មង សំខាន់មានម្ហូបច្រើនមុខ អ្វីក៏មានដែរ និយាយទៅអត់ខ្វះអីញុាំទេ ។



ជឿជាក់ថាមានអ្នកនៅម្តុំទួលសង្កែ ភាគច្រើនក៏បានស្គាល់រួចមកហើយ សម្រាប់ ហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ ដោយតែនៅទីនោះល្បីខ្លាំង លក់៥ឆ្នាំ ទៅ៦ឆ្នាំជាងហើយ លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង លក់តាំងពីចញ្ចើមផ្លូវ រហូតអាចបង្កើតអាជីវកម្មខ្លួនឯងបាន ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ សម្រាប់មុខម្ហូបវិញមានច្រើនមុខណាស់ បុកល្ហុងមានគ្រប់រសជាតិ មានទាំងស្លាបមាន់ មានទាំងភ្លៅមាន់អាំង និងសង្វាក់មកពីបាត់ដំបងថែមទៀតផង ។




សម្រាប់ទីតាំងវិញគឺនៅ ផ្ទះលេខ 85b ផ្លូវ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ ចឹងកុំភ្លេចចូលមកសាកទាំងអស់គ្នាណា ហើយលោកអ្នកក៏អាចតេទំនាក់ទំនងបានតាមលេខទូរសព្ទ៖ 093 234 563 / 088 7777 765






ហាង ពៅពិសិទ្ធបុកល្ហុងទួលសង្កែ
ទីតាំង៖ ផ្ទះលេខ 85b ផ្លូវ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ
លេខទូរសព្ទ៖ 093 234 563 / 088 7777 765
ផែនទី៖ https://goo.gl/maps/MbhZWXBNJctaJAWS8
វីដេអូ