Monthly Archives: September, 2018

អង្គុយញ៉ាំសាច់អាំង បណ្ដែតអារម្មណ៍ ដូចក្នុងបារ ពី Rocku Yakiniku

នឿយ ហត់ អស់កម្លាំង ពី​ ការងារប្រចាំថ្ងៃ មែនទេ? គិតរកកន្លែងណា អាចអង្គុយស្តាប់ភ្លេងបណ្តើរ ញ៉ាំបានទាំងសាច់អាំង ស្ថិតក្នុងបរិយាកាសប្លែកភ្នែកបែបក្នុងបារ បង្កើនបានថាមពលមកវិញ​ ហើយសប្បាយទាំងអារម្មណ៍ កំចាត់អស់ទុក្ខកង្វល់តែម្ដង។ ចាំអង្កាលទៀត? មកសាកសាច់អាំងបែបថ្មីជាលក្ខណៈបែបជប៉ុន​ ពី Rocku Yakiniku ទាំងអស់គ្នា។ ភោជនីយដ្ឋានសាច់អាំង និងប៊ូហ្វេជប៉ុនមួយបែបដែលទើបនឹងបើកសម្ពោធកាលពីថ្មីៗនេះ មានឈ្មោះថា​  Rocku Yakiniku ស្ថិតនៅ ផ្លូវ ៧១​...

រីករាយពិធីបុណ្យភ្ជុំបិណ្ឌពីរោងភាពយន្តលេជេន! ជាវឈុតភ្ជុំបិណ្ឌនិងសន្សំវិក័យប័ត្រចំនួន ២ទទួលបានប្រអប់បាយកូកាកូឡា១ភ្លាមៗ

ពិធីបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ហើយ! ដើម្បីជាការប្រារព្ធនិងអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះរោងភាពយន្តលេជេនក៏មានជាកម្មវិធីពិសេសសម្រាប់លោកអ្នកដែលបានអញ្ជើញមកទស្សនារឿងនៅគ្រប់សាខារបស់រោងភាពយន្តលេជេនទាំងអស់។ ដោយលោកអ្នកគ្រាន់តែជាវឈុតភ្ជុំបិណ្ឌ ហើយសន្សំវិក័យប័ត្រគ្រប់ចំនួន ២ ដែលឈុតនេះមានតម្លៃ៦ដុល្លាររួមមាន កូកាកូឡាកែវធំ ២ និងពោតលីងធំ ១ លោកអ្នកនឹងទទួលបាន ប្រអប់បាយ កូកាកូឡាដ៏ស្រស់ស្អាតចំនួន១ភ្លាមៗ។ កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃនេះតទៅ និងរហូតដល់អស់ពីស្តុក ដែលមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន។លោកអ្នកក៏អាចប្រើកាតសមាជិកលេជេនដើម្បី បញ្ចុះតម្លៃបានជាមួយនឹងកម្មវិធីនេះផងដែរ។ កុំភ្លេចណា៎! មកមុនបានមុន ប្រយ័ត្នអស់ អ្នកណាៗក៏ទៅលេជេនដែរ!!! Click Here to visit our official website: https://www.legend.com.kh

ហុតស៊ុបពពែក្ដៅៗ​កម្ដៅក្រពះ បង្កើនកម្លាំង ហើយទទួលបានការបញ្ចុះតម្លៃ ២០%ទៀត

ថ្ងៃនេះប្តូរអារម្មណ៍មកសាក ស៊ុបពពែវិញម្ដងមើល៍ ធ្លាប់តែញ៉ាំស៊ុបមាន់ ស៊ុបគោ បែរមកញ៉ាំស៊ុបពពែវិញច្បាស់ជាប្លែកមាត់ ជាប់ចិត្តមិនខាន ហើយកាន់តែពិសេសជាងនេះទៀត មានប្រូម៉ូសិនបញ្ចុះតម្លៃដល់ទៅ ២០% បើមិនបានសាកច្បាស់ជាស្ដាយក្រោយ ព្រោះប្រូម៉ូសិននេះមានកំណត់ណា មិនងាយរកទេស៊ុបពពែក្ដៅៗក្នុងក្រុងភ្នំពេញ ចឹងណាត់គ្នាអោយហើយមក។ ដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា ហាងកាហ្វេដីតែងតែ update មុខម្ហូប ក៏ដូចជាអាហារថ្មីៗជានិច្ចដើម្បីផ្គាប់ចិត្តអតិថិជន មិនខុសគ្នាពីពេលកន្លងមក ពេលនេះកាហ្វដីបាននាំយកនូវ ស៊ុបពពែគ្រឿងដុតបំពង់ឫស្សី ដែលជាអាហារថ្មី​ គ្រាន់តែលឺឈ្មោះក៏ប្លែកដែរ ធ្លាប់តែលឺស៊ុបពពែធម្មតា​ តែនេះវិញជាស៊ុបពពែផ្សំពីគ្រឿងដែលយកដុតក្នុងបំពង់ឫស្សី។ ...

ដូងទេរ​ គោលដៅសម្រាប់លំហែរកម្សាន្តនាចុងសប្ដាហ៍

រមណីយដ្ឋានដូងទេរស្ថិតក្នុង​ទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវ​ទេសចរ​ទាំងឡាយត្រូវធ្វើដំណើរ​លើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋាន​ទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពី​ចំណុច​រង្វង់មូលរូបសំណាក​ទឹករលកក្បែរស្ពានមិត្តភាព​កម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែក​ខាង​ស្តាំដៃប្រមាណ​ប្រហែល ៤០០ម៉ែត្របន្ថែមទៀត។ ទេសភាពដ៏ស្រស់ត្រកាលតាមដងព្រែកខេត្តកំពត រួមផ្សំជាមួយ សេវាកម្មបម្រើម្ហូបអាហារ និង​សកម្មភាពកម្សាន្តនៅលើ​ផ្ទៃ​ទឹកជា​ច្រើន រួម​មាន កីឡា​ជិះទូក​កាយៈ​គយគន់​ព្រៃ​ចាក ជិះ​ខ្សែរ៉ត​ឆ្លង​ដងព្រែក​ដ៏​រំជើប​រំជួល ជិះ​ក្ដារ​រំអិល​កោង​ខ្ពស់ ជិះទា​ ជិះទូកមើលទេសភាព យោល​ខ្សែពួរ​ និង​ហក់​ទឹក​ពី​លើ​ជណ្ដើរ​ជាដើម។ សម្រាប់តម្លៃក្នុងការជិះទូកកាយ៉ាក់វិញតម្លៃ 5$​ ក្នុងមួយម៉ោង...

ផ្ទះយ៉ាំមីម៉ាម៉ា ប្រសប់រឿងបុក ក្រឡុកគ្រឿង ខ្យង ងាវ ក្តាម ធានាម៉ាហាមាត់ ហៀរទឹកភ្នែក

ក្រឡុកខ្យងចំហុយ រសជាតិហឹរជាប់ចិត្ត ហឹររហូតហូរទឹកភ្នែក ហាមាត់ហើយ មិនមែនលេងសើចទេណា ហឹរបស់គេមែន! ឆ្ងាញ់ហូរទឹកភ្នែក កម្មង់ហឹរបានហឹរ តែបើមិនចេះហឹរក៏អាចកម្មង់បានដែរ។ ហើយបើបានឃើញរូបចឹងហើយ ប្រាប់ថាមិនលេបទឹកមាត់​ ក៏មិនជឿដែរ ! រសជាតិ នឹង ភាពបិុនប្រសប់នៃការធ្វើម្ហូប នឹងអាហារថ្មីៗ ពីហាង យ៉ាំមីម៉ាម៉ា តែងតែធ្វើអោយលោកអ្នកដិតដាមនូវរសជាតិ ជាប់អារម្មណ៍ ញ៉ាំហើយចង់ញ៉ាំទៀត ព្រមជាមួយការច្នៃប្រឌិតមុខម្ហូបថ្មីៗ មិនដែលធ្វើអោយខកបំណងឡើយ។ រីឯមុខម្ហូបវិញក៏មានច្រើនមុខ​​ ច្រើនជម្រើស...

បញ្ចុះតម្លៃ 50% សម្រាប់ការធ្វើដំណើរទៅនិងមក ពីរោងភាពយន្តលេជេនអេដិន (Legend Eden) ជាមួយនឹង Grab

អស់បារម្ភហើយ! សម្រាប់លោកអ្នកដែលអញ្ជើញទៅទស្សនារឿងនៅរោងភាពយន្តលេជេនអេដិន (Legend Eden) និង លោកអ្នកដែលតែងតែប្រើប្រាស់នូវការធ្វើដំណើរជាមួយ Grab ។ ឥលូវនេះលោកអ្នកនឹងទទួលបាននូវការផ្ដល់ជូនជាពិសេសពីរោងភាពយន្តលេជេន និង Grab។ រាល់ការធ្វើដំណើរទៅនិងមកពីរោងភាពយន្តអេដិន (Legend Eden) ជាមួយ Grab អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 50% សម្រាប់ការធ្វើដំណើរ ២ដង (រហូតដល់ ៨,០០០រៀល) ដោយគ្រាន់តែបញ្ចូលប្រូម៉ូកូដ LEGENDEDEN ទៅក្នុងការកក់ការធ្វើដំណើររបស់លោកអ្នក...

អ្នកណាខ្លះ មិន​ស្គាល់​កន្លែង​លក់​ប្រហិត​ល្បី​ទាំង​​​ ៥ កន្លែង​នេះ?

និយាយពីប្រហិត អ្នកណាដែលថាមិនធ្លាប់ញ៉ាំ? ប្រហិតដែលឆ្ងាញ់ក៏អាស្រ័យទៅតាមទឹកជ្រលក់ នឹងវិធីនៃការធ្វើទៅតានកន្លែងលក់នីមួយៗ​។ ដោយសារតែរសជាតិ និងភាពបិុនប្រសប់ទាំងនោះហើយ ទើបធ្វើអោយកន្លែងលក់ប្រហិតទាំង៥ កន្លែងដែលយើងនឹងលើកយកមកបង្ហាញថ្ងៃនេះ ទទួលបានភាពល្បីល្បាញប្រចាំទីក្រុងភ្នំពេញ។​ ខាងក្រោមនេះជាកន្លែងលក់ប្រហិតទាំង ៥ កន្លែងដែលទទួលបានការគាំទ្រខ្លាំង៖ ហាង ប្រហិត​ J Mey សាលាចិន (សាខាភ្នំពេញ) លេខទូរស័ព្ទ៖ 070 9999 38/ 096 801 6666 ទីតាំង៖ ខាងជើងបេនឡានផ្សារថ្មី ផ្ទះលេខ...

ទិញ ១ ថែម ១ ថែមជូន តែគុជកែវធំ ពី See You

តែគុជដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅ សៀងហៃ និង​តៃវ៉ាន់ ពេលនេះបានមកដល់កម្ពុជាហើយ។​​​​​ ជាមួយគុណភាព នឹង វត្ថុធាតុដើមស្រស់ៗ ព្រមជាមួយការយកចិត្តទុកដាក់ប្រកបទៅដោយអនាម័យខ្ពស់ ធ្វើអោយតែគុជមួយកែវៗ ពោលពេញទៅដោយរសជាតិ មិនងាយបំភ្លេចបាន។ ស្របពេលនឹងការបើកដំណើរការ ហាង See You មានប្រួម៉ូសិនពិសេស ទិញមួយថែមមួយ គឺថែមជូន តែគុជខ្នាតធំតែម្តង ដោយលោកអ្នកគ្រាន់តែមកជាវក្នុងហាងផ្ទាល។ ហាង See You ស្ថិតក្នុងបរិយាកាសបរិសុទ្ធ​ រួមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទីប្រសព្វទន្លេមេគង្គលើ...

ឃ្លាតចេញពីទីក្រុង ទៅបោះតង់ក្នុងជំរំធម្មជាតិ

ធ្លាប់ដែរទៅដើរលេងបោះតង់ជុំមិត្តហើយនៅ? បើសិនជានៅ ហេតុអីមិនសាកបបួលគ្នា ទៅបោះតង់ជុំគ្នាម្ដងមើល៍ ទាំងទេសភាព​ព្រមទាំងទីតាំង ស្ថិតក្នុងបរិយាកាសស្រស់ស្រាយបែបនេះ​ ពិតជាបង្កើតបាននូវការចងចាំល្អៗ ព្រមទាំងបទពិសោធន៍ថ្មីក្នុងការស្នាក់នៅជាលក្ខណៈផ្សងព្រេងទៀតផង។ Yellow Sun Hostel គឺជាកន្លែងស្នាក់នៅស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលផ្ដល់អោយលោកអ្នកនូវអារម្មណ៍បែបថ្មីក្នុងការស្នាក់នៅបែបជា Bungalow, Dormitory និងបោះតង់។ សម្រាប់បន្ទប់ជា Bungalow មាន​ ៦ បន្ទប់ Dormitory...

ធ្លាប់តែញ៉ាំសៀវម៉ៃស្នូលសាច់ ចុះសៀវម៉ៃរសជាតិផ្លែឈើវិញ មានធ្លាប់សាកនៅ?

មកដល់ហើយ​ សៀវម៉ៃរសជាតិថ្មី ប្លែកមាត់ ប្លែកអារម្មណ៍ រសជាតិដើមពីប្រទេសថៃ រូបរាងខាងក្រៅក៏ទំនង រីឯរសជាតិវិញកប់សារី​។​ មិនបាច់ទៅដល់ថៃអីទៀត ពេលនេះមាននៅទីក្រុងភ្នំពេញយើងដែរហើយ ចាំអង្កាលទៀត ហាង Shumai Crepe ក្បែរសាលាស៊ីសុវត្តិនេះតើស៍័។ ទប់អារម្មណ៍ មិនសាកមិនបាន ក៏ព្រោះតែរូបរាងដ៏ទាក់ទាញ ធ្លាប់តែញ៉ាំសៀវម៉ៃសាច់ ដល់ពេលញ៉ាំសៀវម៉ៃ Crepe វិញរសជាតិក៏ប្លែក ពេលបានញ៉ាំហើយចង់ញ៉ាំទៀត​ បើនិយាយពីគ្រឿងផ្សំវិញ ថ្មីជានិច្ច គ្រាន់តែដាក់ចូលមាត់ភ្លាម...

កាន់តែពិសេស! ជាមួយតម្លៃសំបុត្រសម្រាប់ការបើកដំណើរការសាកល្បងនៅសាខាថ្មី លេជេនហេរីថេក វ៉ក (Legend Heritage Walk )

ចាប់ពីថ្ងៃទី 14 ខែ កញ្ញា 2018 នេះរោងភាពយន្តលេជេនបានធ្វើការបើកដំណើរការសាកល្បងសម្រាប់សាខាទី6 គឺលេជេនហេរីថេក វ៉ក (Legend Heritage Walk)។ សម្រាប់លោកអ្នកដែលជាហ្វេននិងតែងតែនិយមគាំទ្រ រោងភាពយន្តលេជេននៅឯខេត្តសៀមរាបទាំងអស់ពេលនេះលេជេនបានមកដល់ខេត្តសៀមរាបហើយ!​ សម្រាប់តម្លៃសំបុត្រចូលទស្សនាវិញគឺពិសេសតែម្តង៖ ចំពោះសំបុត្រកុន 2D គឺ តម្លៃត្រឹមតែ 2 ដុល្លារ រីឯ សំបុត្រប្រភេទ 3D គឺតម្លៃ 3 ដុល្លារតែប៉ុណ្ណោះ...

​​សម្រាប់​សាខាថ្មីទី៦ រោងភាពយន្តលេជេនហេរីថេកវ៉ក (Legend Heritage Walk)​​ ក្នុងខេត្តសៀមរាប មានអ្វីប្លែកនិងអស្ចារ្យ?

តើលោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេន រង់ចាំយូរហើយមែនទេសម្រាប់សាខាថ្មីនៅខេត្តសៀមរាប លេជេន ហេរីថេក វ៉ក (Legend Heritage Walk) ? យើងខ្ញុំមានដំណឹងល្អសម្រាប់ហ្វេនៗទាំងអស់គ្នា សម្រាប់សាខាទី៦របស់ រោងភាពយន្តលេជេន​ សាខាលេជេនហេរីថេកវ៉កដែល​មានទីតាំងនៅផ្សារទំនើបហេរីថេកវ៉ក ម៉ល ជាន់ទី៣ នឹងធ្វើការបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី​១៣ ខែកញ្ញា ២០១៨ តទៅ។សម្រាប់ ថ្ងៃទី​១៣ ខែកញ្ញា ២០១៨ ​យើងមានការចែកសំបុត្រកុនជូនលោកអ្នកដែលជាហ្វេនអោយចូលទស្សនារឿង​ដោយសេរី។ អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់កំឡុងពេលនៃការបើកដំណើរការសាកល្បងនេះ...

Most Read