តើលោកអ្នកដែលជាហ្វេនរបស់រោងភាពយន្តលេជេន រង់ចាំយូរហើយមែនទេសម្រាប់សាខាថ្មីនៅខេត្តសៀមរាប លេជេន ហេរីថេក វ៉ក (Legend Heritage Walk) ?
យើងខ្ញុំមានដំណឹងល្អសម្រាប់ហ្វេនៗទាំងអស់គ្នា សម្រាប់សាខាទី៦របស់ រោងភាពយន្តលេជេន សាខាលេជេនហេរីថេកវ៉កដែលមានទីតាំងនៅផ្សារទំនើបហេរីថេកវ៉ក ម៉ល ជាន់ទី៣ នឹងធ្វើការបើកដំណើរការសាកល្បងចាប់ពីថ្ងៃទី១៣ ខែកញ្ញា ២០១៨ តទៅ។សម្រាប់ ថ្ងៃទី១៣ ខែកញ្ញា ២០១៨ យើងមានការចែកសំបុត្រកុនជូនលោកអ្នកដែលជាហ្វេនអោយចូលទស្សនារឿងដោយសេរី។ អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់កំឡុងពេលនៃការបើកដំណើរការសាកល្បងនេះ លោកអ្នកនឹងទទួលបាននូវតម្លៃសំបុត្រដែលមានតម្លៃពិសេស ដែលប្រភេទសំបុត្រ២Dមានតម្លៃត្រឹមតែ ២ដុល្លារ និងប្រភេទ៣Dមានតម្លៃត្រឹម៣ដុល្លារ ប៉ុណ្ណោះ។ ដែលយើងនឹងចាប់ផ្តើមបើកលក់សំបុត្រចាប់ពីថ្ងៃទី ១៤ ខែកញ្ញា ២០១៨ នេះតទៅ។
ដូចនេះកុំភ្លេចណាជួបគ្នានៅរោងភាពយន្តហេរីថេកវ៉កថ្ងៃស្អែកទាំងអស់គ្នា!
Click Here to visit our official page: https://www.facebook.com/LegendHeritageWalk





