នឿយ ហត់ អស់កម្លាំង ពី ការងារប្រចាំថ្ងៃ មែនទេ? គិតរកកន្លែងណា អាចអង្គុយស្តាប់ភ្លេងបណ្តើរ ញ៉ាំបានទាំងសាច់អាំង ស្ថិតក្នុងបរិយាកាសប្លែកភ្នែកបែបក្នុងបារ បង្កើនបានថាមពលមកវិញ ហើយសប្បាយទាំងអារម្មណ៍ កំចាត់អស់ទុក្ខកង្វល់តែម្ដង។ ចាំអង្កាលទៀត? មកសាកសាច់អាំងបែបថ្មីជាលក្ខណៈបែបជប៉ុន ពី Rocku Yakiniku ទាំងអស់គ្នា។
ភោជនីយដ្ឋានសាច់អាំង និងប៊ូហ្វេជប៉ុនមួយបែបដែលទើបនឹងបើកសម្ពោធកាលពីថ្មីៗនេះ មានឈ្មោះថា Rocku Yakiniku ស្ថិតនៅ ផ្លូវ ៧១ កែងផ្លូវ ៣៩២ ជិតសាលាបឹងកេងកង មានបម្រើជូននូវប៊ូហ្វេសាច់អាំងបែបជប៉ុន ព្រមទាំងមានជា Band លេងកំដរអារម្មណ៍ បង្កើនបរិយាកាសរីករាយក្នុងការញ៉ាំអាហារចាប់ពីម៉ោង ៦យប់ រហូតដល់ ម៉ោង ៩យប់។ ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ១២ យប់ក៏មាន DJ ចាក់ភ្លេងទៀតផង។
ពី Rocku Yakiniku មានទាំងសាច់អាំង ទាំងប៊ូហ្វេ និងម្ហូបឆ្ងាញ់ៗជាច្រើនមុខ បូករួមនឹងបរិយាកាស និងការរៀបចំក្នុងហាងស្រគត់ស្រគុំ ជាពិសេសនោះ គឺមានបម្រើភេសជ្ជៈដូចជាស្រាបៀរ និងស្រាជប៉ុន ជាដើម។ ចំពោះតម្លៃក្នុងការញ៉ាំប៉ូហ្វេសាច់អាំងវិញ ក្នុងតម្លៃ 16.90$ ក្នុងម្នាក់ក្នុងថ្ងៃ ច័ន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ នឹង 19.90 ក្នុងម្នាក់សម្រាប់ថ្ងៃសុក្រ ដល់ថ្ងៃ អាទិត្យ។ Rocku Yakiniku ក៏មានទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងផងដែរ។
ហាង Rocku Yakiniku
លេខទូរស័ព្ទ៖ 069 991 172 / 089 991 172
ទីតាំង៖ ផ្លូវ ៧១ កែង ផ្លូវ ៣៩២ ( ជិតសាលាបឹងកេងកង )
វីដេអូ៖