Monthly Archives: February, 2021

ល្ងាចនេះរកកន្លែងជួបជុំឃើញនៅ? មក Chilling House – ឆៀលលីង មកគឺថាម្ហូបឆ្ងាញ់ សេវាកម្មល្អ និងបរិកាសល្អមួយកំំប្លេ

ចេញពីធ្វើការនឿយហត់អស់កម្លាំង ចង់រកកន្លែងជួបជុំជាមួយមិត្តភក្តិកាត់ស្ត្រេស ញ៉ាំម្ហូបឆ្ងាញ់ៗស្តាប់ភ្លេងរំសាយទុកកង្វល់ ខលណាត់គ្នាមកហាង Chilling House - ឆៀលលីង ហោស៍ មកណាធានាថាពេញចិត្តស្ដូកហ្មងទាំងរសជាតិម្ហូប សេវាកម្ម និងបរិយាកាស។ Chilling House - ឆៀលលីង ហោស៍ មានម្ហូបឆ្ងាញ់ៗជាច្រើនជាពិសេសគឺម្ហូបគ្រឿងក្លែមដ៏សម្បូរបែប ហើយថ្មីៗចុងភៅជំនាញប្រចាំហាងក៏បានចេញនូវមីនុយថ្មីដ៏ឈ្ងុយឆ្ងាញ់ដែរមានដូចជា សាម៉ូនញាំស្វាយ, កង្កែបស្រវឹង, ដៃមឹកឆាម្រេចខ្ចី, ភ្លាក្រមុំជនជាតិ, កន្ធាយចំហុយខ្ទឹមសរ ,...

ត្រជាក់ពេញបេះដូង? ឆ្ងាញ់គ្រប់ម៉ាត់?ការ៉េម ស្រ្តប៊េរី?? រសជាតិបែបជប៉ុន ពី Swensen’s Cambodia

ឡើងខ្យូតតែម្តង? ការ៉េម ស្រ្តប៊េរី?? រសជាតិបែបជប៉ុន ពីហាង Swensen's Cambodia រដូវកាលថ្មី លោកអ្នកអាចបង្កើតភាពផ្អែមល្ហែមរបស់អ្នក ជាមួយ ការ៉េម ស្រ្តប៊េរី?? មានច្រើនរសជាតិ ស្ថិតក្នុងកែវតែមួយ ញ៊ាំឆ្ងាញ់ ហើយឆ្ងាញ់រហូតដល់ញ៊ាំអស់អស់ពីកែវ?។ ខ្វះអ្នកស្អំបេះដូង មិនមែនជាបញ្ហា ព្រោះមាន Swensen's ត្រជាក់ពេញបេះដូងហើយ? នោះគឺ ការ៉េម ស្រ្តប៊េរី?? រសជាតិឆ្ងាញ់...

មកដល់សៀមរាបភ្លាម ចង់ញ៉ាំម្ហូបខ្មែររសជាតិដើម ម្ហូបបួស និងស៊ុបប៉ូវកម្លាំងគួរទៅញ៉ាំណា?

មិនជាបញ្ហាសម្រាប់អ្នកដែលនិយមមកលេងសៀមរាប ហើយពេលមកដល់នឹកចង់ញ៉ាំម្ហូបខ្មែររសជាតិដើម ម្ហូបបួស និងស៊ុបប៉ូវកម្លាំង តែអត់ដឹងថាគួរទៅញ៉ាំនៅណា មកនេះចាំ Admin នាំអោយស្គាល់កន្លែងពិសេសដែលមានម្ហូបទាំងអស់នេះ នោះគឺមាននៅ ហាង តារានីម្ហូបខ្មែរ ដែលមានទីតាំងស្ថិតនៅខាងកើតវិទ្យាល័យអង្គរ តាមបណ្ដោយផ្លូវថ្មមាស សង្កាត់សាលាកំរើក ក្រុងសៀមរាប។ និយាយពីថាអោយតែបានមកដល់ហាង តារានីម្ហូបខ្មែរ មិនបាច់បារម្ភរឿងញ៉ាំទេ គឺថាមានបម្រើជូននូវអាហារទាំងបីពេល ព្រឹក ថ្ងៃ និងល្ងាច។ ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៉ាំ ចាំAdmin បង្ហើបប្រាប់អោយដឹងនូវមុខម្ហូបពិសេសៗប្រចាំងហាងទាំងបីពេលដែលមានពេលព្រឹកនោះគឺ...

ឆ្ងាញ់មានជាតិ? ហើយប៉ូវកម្លាំងទៀត? ស៊ុបភ្នែកគោ និងពងពពែចំហុយថ្នាំចិនសែ មីនុយប្រចាំហាង សាច់អាំង០០៧

ល្វើយអស់កម្លាំងមែនទេ? ចង់ហុតស៊ុបបូ៉វកម្លាំង? មិនបាច់ទៅណាឆ្ងាយ មកទីនេះ ធានាថាមិនខកបំណងទេ លក់ជាង ២០ ឆ្នាំហើយ ហាង សាច់អាំង០០៧ នៅរង្វង់មូលផ្សារដើមថ្កូវ អ្នកណាមិនស្គាល់នោះ! ចង់ញ៊ាំអ្វី សាច់អាំង គ្រឿងក្លែម ស៊ុប ម្ហូបមិនក្រោម​៣០០មុខទេ សំខាន់រសជាតិឆ្ងាញ់ ប៉ូវកម្លាំងទៀតផង?។ បើនិយាយពីមុខម្ហូបអត់ទាស់ចឹងហ្មង ចង់ញ៊ាំម្ហូបអ្វី ជម្រើសម្ហូបរាប់មិនអស់ទេ ជាង ៣០០មុខ សុទ្ធតែប្រភេទប៉ូវកម្លាំង??...

អីយ៉ា! ១ចាន ៥៥០០៛មីហូរហូរ រសជាតិឆ្ងាញ់ប្លែក ដែលគ្រប់គ្នាគួរតែមកភ្លក្ស?

អ្នកណាខ្លះមិនដឹងថាគួរតែញ៉ាំអីថ្ងៃនេះ ទាល់តម្រិះជាមួយមុខម្ហូបដដែលៗ មិនជាបញ្ហាព្រោះថាថ្ងៃនេះAdmin នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់មីនុយថ្មី ហាងថ្មី រសជាតិថ្មីពិសេសប្លែកតែម្ដងគឺមីហូរហូរ ដែលមានតម្លៃសមរម្យ ១ចាន ត្រឹមតែ៥៥០០៛ប៉ុណ្ណោះដាក់មួយចានឆ្អែតតឹងពោះហ្មង?។ មីហូរហូរ នេះAdmin គិតថាអ្នកគ្រប់គ្នាគួរតែព្រោះថារសជាតិវាពិសេសប្លែកដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមកដោយមានលក្ខណៈពិសេសយ៉ាងខ្លាំងគឺសសៃមីផលិតចេញពីប្រទេសតៃវ៉ាន់ ធ្វើដោយដៃផ្ទាល់សាច់មីមានរសជាតិម្យ៉ាងដែលយើង ដាក់ជាមួយទឹកស៊ុបដែលផ្សំចេញពីត្រី Bonito ដែលធ្វើអោយមានរសជាតិឆ្ងាញ់ពិសេសតែម្ដង។ អ្វីដែលកាន់តែពិសេសទៀតនោះ មីហូរហូរក៏មានបន្ថែមជាមួយPopcorn chicken ដែលវាជួយបង្កើនរសជាតិថែមមួយកម្រិតទៀត។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំក្ដៅ ដឹងតែត្រូវចិត្តហ្មងជាមួយមីហូរហូរនេះ ព្រោះថាមីនេះគឺត្រូវបានរក្សាក្នុងឆ្នាំងពិសេសដែលអាចរក្សាកម្ដៅសរសៃមី និងធ្វើអោយមីឆ្អិនបានល្អ រក្សាបាននូវអនាម័យខ្ពស់ផងដែរ។ តោះៗ...

ល្ងាចឡើងខ្ចិលធ្វើម្ហូប សារេមាន់ដុតទឹកខ្ញី ទាដុតទឹកខ្ញី និងសាច់ជ្រូកសាស៊ីវទឹកខ្ញី ដ៏ឈ្ងុយឆ្ងាញ់នៅហាង សាច់ឆ្ងាញ់ ភ្នំពេញ ហ្មងទៅ

ល្ងាចឡើងចេញពីធ្វើការនឿយហត់អស់កម្លាំងខ្ចិល នឹងធ្វើម្ហូបមែនទេ? មិនជាបញ្ហាព្រោះថាអាចមករកសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នៅ ហាង សាច់ឆ្ងាញ់ ភ្នំពេញ បានណាធានាថាបានញ៉ាំហើយជាប់ចិត្តជាក់មិនខានជាមួយរសជាតិដ៏ពិសេសមាន់ដុតទឹកខ្ញី ទាដុតទឹកខ្ញី និងសាច់ជ្រូកសាស៊ីវទឹកខ្ញី នៅទីនេះ។ បន្ថែមពីមុខម្ហូប​ មាន់ដុតទឹកខ្ញី ទាដុតទឹកខ្ញី និងសាច់ជ្រូកសាស៊ីវទឹកខ្ញី ហាង សាច់ឆ្ងាញ់ ភ្នំពេញ ក៏មានប្រហិតឆឹងដ៏មានរសជាតិផងដែរ ដោយគ្រប់គ្នាអាចមកសាកភ្លក្សបាន។ ហើយសម្រាប់លក្ខណៈពិសេសនោះដែលធ្វើអោយសាច់អាំង ភ្នំពេញមានរសជាតិឆ្ងាញ់នោះក៏ដោយសារតែសាច់ជ្រូក សាច់មាន់ និងទា ដែលយកមកប្រើគឺជា សាច់ដែលចិញ្ចឹមដោយ...

នឹកដល់ស៊ុបក្តៅៗ ហុយៗ រសជាតិបែបហិរៗ​??? គឺនឹកដល់ ហាង ខ្ទះពុះ Boiling Pan

កំពុងតែនឹកឃ្លានស៊ុបក្តៅៗ ហុយៗ មែនទេ? មោះ! រកយកទូរសព្ទ Call​ ណាត់មិត្តភក្តិអោយហើយទៅ មានកន្លែងហើយ ចង់ញ៊ាំឈុត Single ឈុតមានលិឍ មានទាំងអស់ សំខាន់ទឹកស៊ុប??ក្តៅៗ មានច្រើនរសជាតិទៀតផង នោះគឺ ហាង ខ្ទះពុះ Boiling Pan ។ ហាង ខ្ទះពុះ Boiling Pan ទីតាំងស្រួលរកណាស់...

កូនពៅណាអត់ទាន់ចេះធ្វើម្ហូបខ្លះ តោះមករៀនធ្វើម្ហូបប៉ុន្មានមុខនេះជាមួយAdmin?

ភាគច្រើនលឺគេថាកូនពៅ មិនសូវចេះធ្វើម្ហូបទេមែនអត់? តោះ កុំអោយគេថាយើងទៀត កូនពៅទាំងប្រុសទាំងស្រី ម៉ោះមករៀនធ្វើម្ហូបជាមួយAdmin ចាំAdmin បង្រៀនពីរ បីមុខទុកធ្វើញ៉ាំជុំគ្រួសារ ដើម្បីបង្ហាញថាយើងចេះធ្វើម្ហូបហើយ?។ មុខម្ហូបទី១ ប្រហុកខ្ទិះ សម្រាប់របៀបធ្វើ ចុចទីនេះ មុខម្ហូបទី២ បាយឆាកាពិ សម្រាប់របៀបធ្វើ ចុចទីនេះ មុខម្ហូបទី៣ សម្លការីខៀវសាច់មាន់ សម្រាប់របៀបធ្វើ ចុចទីនេះ មុខម្ហូបទី៤ ឆាការីគ្រឿងសមុទ្រ សម្រាប់របៀបធ្វើ ចុចទីនេះ

ផ្ទុះការចាប់អារម្មណ៍ខ្លាំង មានអ្នកទស្សនា 3M view ក្នុងពេល១សប្ដាហ៍ហាង២កន្លែងនៅសៀមរាប ដែលមានមុខម្ហូបខ្មែរល្បីៗប្រចាំតំបន់

អ្នកដែលនិយមតាមដានវីដេអូកម្មវិធីម្ហូបនៅលើPage Facebook Facetaste ច្បាស់ជាមានអ្នកស្គាល់ហើយសម្រាប់ហាង ទាំង២កន្លែងនៅសៀមរាប ដែលមានមុខម្ហូបខ្មែរល្បីៗប្រចាំតំបន់ ទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ 3M view ក្នុងពេល១សប្ដាហ៍ ដែលទើបតែផុសក្នុងកំឡុងពេលថ្មីៗនេះ។ សម្រាប់វីដេអូហាងទាំងពីរនោះគឺ វីដេអូ អាហារដ្ឋាន បុកមាន់សៀមរាប ដែលមានអ្នកទស្សនា 3.2M view ក្នុងរយៈពេល១សប្ដាហ៍(ចុច? វីដេអូ) និងវីដេអូ ហាង ផ្ទះខ្មែរម្ហូបឆ្ងាញ់...

ភេសជ្ជៈថ្មី បន្ថែមសាខាថ្មី! ទាំងខ្យូត ទាំងប្លែក ពីThe Ann Coffee2 សាខាបឹងកេងកង

ភេសជ្ជៈថ្មី ទាំងខ្យូតទាំងប្លែក ទំនងគួរអោយចង់សាកណាស់ ពីហាង The Ann Coffee តែងតែផ្តល់នៅប្រភេទភេសជ្ជៈថ្មីៗប្លែកៗ រួមទាំងអាហារសម្រន់ជាច្រើនមុខ ហើយថ្មីៗនេះដែរ ហាង The Ann Coffee បានបើកដំណើរសាខាថ្មីមួយទៀតហើយ នៅម្តុំបឹងកេងកង គឺផ្តល់កន្លែងធំទូលាយ មាន២ជាន់ អមជាមួយបរិយាសរៀបចំក្នុងហាងយ៉ាងស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ អាចជជែកលេងកំសាន្តបានយ៉ាងសប្បាយរីករាយ។ ស្ថិតក្នុង ហាង...

ធ្លាប់ញ៊ាំអត់! គុយទាវស្មងជ្រូក??? តម្លៃ ១ចាន ១៥០០០៛ ទៅ២០០០០៛ ញ៊ាំអស់មួយចានធានាថាឆ្អែតល្មម?!

ប្លែកអត់ធា្លប់ញ៊ាំឬនៅ ? ធ្លាប់ហូបច្រើនកន្លែងហើយដែរ តែមិនដែលលឺ លត បាញ់កាញ់ គុយទាវមានស្មងជ្រូក?? បើឆ្ងល់ថាប្លែក?បបួលគ្នាមកសាកបាន ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច ៣ពេលនេះមានជូនមួយកំប្លេរ ១ចាន ១៥០០០៛ ទៅ២០០០៛ ញ៊ាំអស់មួយចានធានាថាឆ្អែតល្មម ញ៊ាំហើយមិនបាច់រកញ៊ាំបាយទៀតទេ? ហើយបើចង់ញ៊ាំមករកបាននៅហាង ស៊ុបស្មងគោ-សន្ធរម៉ុក ។ ឃើញប្លែកម្លឹងៗ បើមិនបានសាកដូចជានៅមិនសុខទេ មិនថាចឹងហ្អី! ព្រោះរបស់ញ៊ាំប្លែក ទំនងៗ...

ណាត់ជុំគ្នាញ៊ាំស៊ុប ប៉ូវកម្លាំង ជាមួយស៊ុបកន្ធាយថ្នាំចិន និងស៊ុបប្រហិតត្រីពិសេស នៅហាង ជួបញ៊ាំ រសជាតិអ៉េមណាស់!

ជុំគ្នាម្តងៗ ម្ហូបដែលស្រួលញ៊ាំ ជម្រើសគឺស៊ុប ហើយបើស៊ុប ត្រូវតែរកកន្លែងដែលមានជម្រើសច្រើន ចឹងមិនគួរមើលរំលងហាង ជួបញ៊ាំ ឡើយ ព្រោះថាឈុតស៊ុប ទុកចិត្តចុះ អ្វីក៏មានដែរ ម្ហូបមានដូចជា៖ ឈុតស៊ុបប្រហិតត្រីពិសេស ឈុតស៊ុបម្រះពិសេស ឈុតស៊ុបកន្ធាយថ្នាំចិនពិសេស កន្ធាយចំហ៊ុយខ្ចឹមស កន្ធាយដុតអំបិលម្ទេស កន្ធាយដុត កន្ធាយអប់ម្រេចខ្ចី កន្ធាយចំហ៊ុយ (ទឹកប្រហុក) លិង្គគោអាំងអំបិលម្ទេស ហើយនៅមានច្រើនមុខផ្សេងទៀត មិនក្រោយ៣០មុខទេ។ ពិតជាមិនអាចរំលងទេ...

Most Read