ប្លែកអត់ធា្លប់ញ៊ាំឬនៅ ? ធ្លាប់ហូបច្រើនកន្លែងហើយដែរ តែមិនដែលលឺ លត បាញ់កាញ់ គុយទាវមានស្មងជ្រូក?? បើឆ្ងល់ថាប្លែក?បបួលគ្នាមកសាកបាន ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច ៣ពេលនេះមានជូនមួយកំប្លេរ ១ចាន ១៥០០០៛ ទៅ២០០០៛ ញ៊ាំអស់មួយចានធានាថាឆ្អែតល្មម ញ៊ាំហើយមិនបាច់រកញ៊ាំបាយទៀតទេ? ហើយបើចង់ញ៊ាំមករកបាននៅហាង ស៊ុបស្មងគោ-សន្ធរម៉ុក ។



ឃើញប្លែកម្លឹងៗ បើមិនបានសាកដូចជានៅមិនសុខទេ មិនថាចឹងហ្អី! ព្រោះរបស់ញ៊ាំប្លែក ទំនងៗ ឃើញហើយចេះតែឃ្លាន ជាពិសេសហ្វ្រេនៗរបស់ Facetaste សូម្បីតែAdmin គ្រាន់តែឃើញក្រពះចាប់ផ្តើមកូរបណ្តើរៗហើយ សំខាន់ប្លែកទាំងឈ្មោះ ប្លែកទាំងរូបរាង លេងដាក់សុទ្ធតែស្មងជ្រូកបែបខ្យូតៗតូចៗ ស្រួលកាន់ញ៊ាំថែមទៀតផង ហើយមួយចាននេះវិញញ៊ាំហើយធានាថាឆ្អែតតែម្តង។



ហាង ស៊ុបស្មងគោ-សន្ធរម៉ុក អតិថិជនស្គាល់រួចមកហើយ ល្បីល្បាញខ្លាំងខាងស៊ុបស្មងគោ ឥឡូវនេះដាក់បន្ថែមមីនុយថ្មី លតស្មងជ្រូក បាញ់កាញ់ស្មងជ្រូក គុយទាវស្មងជ្រូក តម្លៃ១៥០០០៛ ទៅ២០០០៛ ។ ហើយបើបែបៗនេះ ប្រហែលជាងើបពីព្រលឹមតិចហើយមើលទៅ ក្រែងរកញ៊ាំមិនទាន់?។







ស៊ុបស្មងគោ-សន្ធរម៉ុក
លេខទូរសព្ទ៖ 012 563 228 / 016 563 228
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់១ (ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ