ជុំគ្នាម្តងៗ ម្ហូបដែលស្រួលញ៊ាំ ជម្រើសគឺស៊ុប ហើយបើស៊ុប ត្រូវតែរកកន្លែងដែលមានជម្រើសច្រើន ចឹងមិនគួរមើលរំលងហាង ជួបញ៊ាំ ឡើយ ព្រោះថាឈុតស៊ុប ទុកចិត្តចុះ អ្វីក៏មានដែរ ម្ហូបមានដូចជា៖ ឈុតស៊ុបប្រហិតត្រីពិសេស ឈុតស៊ុបម្រះពិសេស ឈុតស៊ុបកន្ធាយថ្នាំចិនពិសេស កន្ធាយចំហ៊ុយខ្ចឹមស កន្ធាយដុតអំបិលម្ទេស កន្ធាយដុត កន្ធាយអប់ម្រេចខ្ចី កន្ធាយចំហ៊ុយ (ទឹកប្រហុក) លិង្គគោអាំងអំបិលម្ទេស ហើយនៅមានច្រើនមុខផ្សេងទៀត មិនក្រោយ៣០មុខទេ។



ពិតជាមិនអាចរំលងទេ ស្ថិតក្នុងការជុំមានគ្នីគ្នាច្រើន ជម្រើសល្អ មានតែស៊ុប ពីហាង ជួបញ៊ាំ ដែលមានទីតាំងស្ថិតនៅម្តុំរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ ៤៣០ ជឿជាក់ថាលោកអ្នកពេញចិត្តជាមួយរសជាតិម្ហូប មិនថាស៊ុប ឬប្រភេទគ្រឿងក្លែមនោះទេ សម្រាប់ជម្រើសមុខម្ហូបក៏មានច្រើនក្នុងការជម្រើសរើសផងដែរ។



ហាង ជួបញ៊ាំ ជួបពេលណាញ៊ាំពេលនោះ ឃើញមីនុយម្ហូប ឃ្លានតែម្តង និយាយអោយស្រួលទៅ គឺសម្រាប់អ្នកចង់ទៅញ៊ាំជុំមិត្តភក្តិ មានគ្នាច្រើននាក់ ចង់ញ៊ាំម្ហូបច្រើនមុខ ហើយសំខាន់រសជាតិឆ្ងាញ់ មករកនៅទីនេះបាន។






ហាង ជួបញ៊ាំ
ទីតាំង៖ នៅជិតរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ ៤៣០
លេខទូរសព្ទ៖ 016 50 51 69
វីដេអូ