អ្នកណាខ្លះមិនដឹងថាគួរតែញ៉ាំអីថ្ងៃនេះ ទាល់តម្រិះជាមួយមុខម្ហូបដដែលៗ មិនជាបញ្ហាព្រោះថាថ្ងៃនេះAdmin នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់មីនុយថ្មី ហាងថ្មី រសជាតិថ្មីពិសេសប្លែកតែម្ដងគឺមីហូរហូរ ដែលមានតម្លៃសមរម្យ ១ចាន ត្រឹមតែ៥៥០០៛ប៉ុណ្ណោះដាក់មួយចានឆ្អែតតឹងពោះហ្មង?។



មីហូរហូរ នេះAdmin គិតថាអ្នកគ្រប់គ្នាគួរតែព្រោះថារសជាតិវាពិសេសប្លែកដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមកដោយមានលក្ខណៈពិសេសយ៉ាងខ្លាំងគឺសសៃមីផលិតចេញពីប្រទេសតៃវ៉ាន់ ធ្វើដោយដៃផ្ទាល់សាច់មីមានរសជាតិម្យ៉ាងដែលយើង ដាក់ជាមួយទឹកស៊ុបដែលផ្សំចេញពីត្រី Bonito ដែលធ្វើអោយមានរសជាតិឆ្ងាញ់ពិសេសតែម្ដង។ អ្វីដែលកាន់តែពិសេសទៀតនោះ មីហូរហូរក៏មានបន្ថែមជាមួយPopcorn chicken ដែលវាជួយបង្កើនរសជាតិថែមមួយកម្រិតទៀត។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំក្ដៅ ដឹងតែត្រូវចិត្តហ្មងជាមួយមីហូរហូរនេះ ព្រោះថាមីនេះគឺត្រូវបានរក្សាក្នុងឆ្នាំងពិសេសដែលអាចរក្សាកម្ដៅសរសៃមី និងធ្វើអោយមីឆ្អិនបានល្អ រក្សាបាននូវអនាម័យខ្ពស់ផងដែរ។



តោះៗ ពិសេសប្លែកតម្លៃសមរម្យបែបនេះមិនបានមកសាកម៉េចទៅ ណាត់គ្នាមកលឿនមកណាគឺដឹងតែទទួលបានរសជាតិប្លែកតែម្ដង។ មីហូរហូរ ចាប់បើកលក់ចាប់ពីម៉ោង១១ និង៣០នាទី ដល់ម៉ោង ៨យប់៕


មីហូរហូរ
លេខទូរសព្ទ៖ 069 61 63 00 / 099 58 94 00
ទីតាំង៖ លេីផ្លូវ161 មុខបណ្ណាគារបាក់ទូកតែម្តង
វីដេអូ៖