Monthly Archives: May, 2018

ប្រហិតល្បី៣កន្លែង​ លក់បែកផ្សែងនៅពេលល្ងាច

ប្រហិតគឺជាអាហារសម្រន់មួយប្រភេទដែលល្បីខ្លាំង ហើយមានកន្លែងលក់ជាច្រើននៅភ្នំពេញ។ ទោះបីប្រហិតដូចគ្នាក៏ពិតមែនតែរសជាតិនៃកន្លែងលក់នីមួយៗប្រាកដជាខុសគ្នាអាស្រ័យទៅតាមរូបមន្តទឹកជ្រលក់ពិសេសរបស់ពូកគាត់ដែលធ្វើអោយកន្លែងនោះល្បីហើយមានភ្ញៀវចូលញាំុមិនឈប់រហូតដល់កន្លែងខ្លះមានមនុស្សឈរចាំតម្រង់ជួរទិញទៀតផង។ ថ្ងៃនេះKSPG.TV សូមណែនាំ កន្លែងលក់ប្រហិតបីកន្លែងដែលល្បីប្រចាំទីក្រុងភ្នំពេញ។ តាប្រហិតតាមកង់ស៊ីសុវត្ថិ មិនថាសិស្សកំពុងរៀន ឬអតីតសិស្សដែរធ្លាប់រៀន នៅសាលាស៊ីសុវត្ថិនោះទេ សុទ្ធសឹងតែស្គាល់ និងនៅចាំលោកអ៊ុំលក់ប្រហិតតាមកង់ ចាស់វស្សានេះហើយព្រោះអី ប្រហិតរបស់គាត់មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។ តាប្រហិតតាមកង់ស៊ីសុវត្ថិ ទូរស័ព្ទ៖ 061 713 211 / 016 663 700 ទីតាំង៖ កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង ហើយនៅជាប់នឹងមន្ទីរពេទ្យធ្មេញ រំចង់។ ហាង ពិភពប្រហិត០០៧ ហាងពិភពប្រហិត០០៧នេះល្បីជាង២០ឆ្នាំហើយ...

ចង់ញុាំ ចង់ដ្រាម៉ាអី ម៉ាស្រលាញ់មោះ! LN Square ​យើងហ្នឹង

ឡូយបាត់! ងាកទៅឆ្វេង ងាកទៅស្តាំសុទ្ធតែរបស់ញុាំហ្មង ​មានទៅពិបាកអីទៀត មិនថាអ្នកចង់សប្បាយ ឬក៏អ្នកពូកែដ្រាម៉ាអីទេ មោះ LN Square ស្អីក៏បាន បើប្រមូលផ្តុំរបស់ញុាំក្នុងទីតាំងតែមួយហើយហ្នឹង ញុាំបណ្តើរស្តាប់ការប្រគុំតន្រ្តីកំដរអារម្មណ៍ កាត់បន្ថយការអផ្សុក ហើយកាត់សាញបានម៉ាអ៊ែម។ ជម្រើសល្អសម្រាប់ការជួបជុំសប្បាយរីករាយ ញុាំរបស់ប្លែកៗជាច្រើនមុខក្នុងទីតាំងតែមួយ ពី LN Square មានគ្រប់មុខហើយចង់ដឹងថាមានអ្វីញុាំខ្លះទៅចឹងសូមរៀបរាប់ខ្លះៗ មានដូចជា ៖ Mr. R Bakery ,Super muu ,មីគៀវប៉ាវចិន,...

ញាុំ​​ជក់​មាត់​ហ្មង! ម្ហូបបន្ទះដែកថ្មីបែបជប៉ុន ពីហាងទឹកសៀង

ឃើញថាថ្មីរហូតចឹងហ្មង!​ ឱ្យដកចិត្តម៉េចបានបើម្ហូបថ្មីទំនងញុាំទៀតហើយហ្នឹង និយាយទៅសម្រាប់អតិថិជនដែលនិយមចូលចិត្តមុខម្ហូបថ្មីរបស់ ហាង ទឹកសៀង ប្រសិនបានឃើញម្ហូបថ្មី បន្ទះដែកថ្មីបែបជប៉ុននេះវិញ ប្រហែលជាកូរពោះឃ្លានខ្លាំងហើយមើលទៅ ព្រោះទំនងឆ្ងាញ់ហ្មងណាស់ ហើយបើបានញុាំវិញដឹងតែជក់មាត់មិនខានទេ! ហាង ទឹកសៀង នាំម្ហូបថ្មីមកដល់ទៀតហើយ! លោកអ្នកប្រហែលជាធ្លាប់លឺបាយបន្ទះដែក តែម្ហូបថ្មីឈ្មោះថា បន្ទះដែកថ្មីបែបជប៉ុននេះ គឺជឿជាក់ថាប្លែកពីអ្វីដែលលោកអ្នកធ្លាប់ពិសារកន្លងមក ព្រោះទាំងរសជាតិ រូបរាងទំនងឆ្ងាញ់ និងរូបមន្តផ្សំគ្រឿង គឺបែបជប៉ុន មួយវិញទៀតក្រុមការងារក៏បានសាករួចហើយដែរ ឆ្ងាញ់ប្លែកមាត់ណាស់ ញុាំជក់មាត់តែម្តង ម្ហូបថ្មីទាំងនោះមានដូចជា​៖...

ទទួលយកបទពិសោធន៍ថ្មីពី Diamond Hall នៅលេជេនព្រីមៀម Exchange Square Mall

លោកអ្នកដែលតែងតែគាំទ្រចូលចិត្តមកទស្សនារឿងនៅរោងភាពយន្តលេជេនទាំងអស់។ តើលោកអ្នកបានសាកល្បងឬធ្លាប់បានទៅទទួលយកបទពិសោធន៍ថ្មីពីសាខាថ្មីរបស់លេជេនគឺលេជេនព្រីមៀម Diamond Hall ​ដែលមានទីតាំងស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2​ រួចហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានសាកល្បងទេនោះអាចមកសាកល្បងទស្សនារឿងនៅសាលDiamond Class​ នេះបានដែលយើងបានចាប់ផ្តើមបើកដំណើរការហើយ។ លោកអ្នកអាចទស្សនារឿងដោយមានផាសុកភាព​ជាមួយនឹងកៅអីដ៏ទំនើបអាចបត់បែននិងអាចគេង ទស្សនាបានទៀតផង ជាពិសេសក្នុងកញ្ចប់Diamond Class មានដូចជា៖ - មានសំបុត្រកុនមួយសន្លឹក - Welcome Drinks - ញ៉ាំពោតលីងនិងកូកាដោយសេរី - មានកន្សែងត្រជាក់ តោះ! នៅចាំអីទៀតមកទទួលយកបទពិសោធន៍ពី Diamond Class ទាំងអស់គ្នា! អ្នកណាៗក៏ទៅលេជេនដែរ! Click...

ចាំអង្កាល់ទៀត! កាហ្វេ ស្រុកស្រែ បរិយាកាសដែលអ្នកចង់បាននោះអី

ស្របពេលដែលមានទីផ្សារហាងកាហ្វេដែលនាំចូលប្រ៊ែនមកពីក្រៅប្រទេសមានច្រើននៅក្នុងទីក្រុងភ្នំពេញរបស់យើងកន្លងមក ក្នុងនោះផងដែរ យើងក៏សង្កេតឃើញ ហាងកាហ្វេដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរកំពុងមានវត្តមាននៅលើទីផ្សារគួរឱ្យកត់សំគាត់​ តួយ៉ាងកាហ្វេ ឈ្មោះថា កាហ្វេស្រុកស្រែ ដែសជាស្នាដៃរបស់កូនខ្មែរយើង ហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនផងដែរ។ ហាងកាហ្វេ ស្រុកស្រែ ថ្វីត្បិតតែឈ្មោះហាក់មានភាពសាមញ្ញក៏ពិតមែន តែវាមានភាពទូលំទូលាយណាស់សម្រាប់តំណាងឱ្យប្រជាកសិករខ្មែរយើងសព្វថ្ងៃ តួយ៉ាងបើយើងក្រឡែកទៅមើលការរៀបចំនៅក្នុងហាងកាហ្វេនេះផ្ទាល់វិញ គឺធ្វើឱ្យយើងមានអារម្មណ៍ប្លែកខ្លាំងណាស់ការតុបតែងគួរឱ្យទាក់ទាញ កន្លែងអង្គុយលេងធំទូលាយ ហើយអាចញុាំកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយជាមួយបរិយាកាសស្ងប់ស្ងាត់​ ស័ក្តិសមសម្រាប់ការជជែកកំសាន្ត មិនថាលក្ខណះការងារ រៀនសូត្រ ឬក៏ជជែកជួបជុំគឺជាជម្រើសដ៏ល្អបំផុត។ ហើយសម្រាប់ភេសជ្ជៈដែលមាននៅក្នុងហាងផ្ទាល់គឹប្រើវត្ថុធាតុដើមពីស្រុកស្រែ រូមមានដូចជា៖ត្នោតខ្មែរ ស្ករត្នោត ដែលធ្វើឱ្យភេសជ្ជៈមានក្លិនឈ្ងុយឆ្ងាញ់គួរឱ្យចង់ញុាំណាស់...

ធ្លាប់បានសាកហើយនៅហ្នឹង? សាច់អាំងឈីស ពីហាង ស៊ុមតាំម៉ាឡាដឺ សាខា310

ប្លែកបស់គេ សាច់អាំងឈីស ធ្លាប់បានសាកហើយនៅហ្នឹង! ល្ងាចនេះបើលោកអ្នកហត់នឿយជាមួយការចម្អិនម្ហូបអាហារនៅក្នុងផ្ទះ ហើយចង់ប្តូរបរិយាកាសញុាំនៅខាងក្រៅជួបជុំគ្រួសារសាកម្ហូបប្លែកៗវិញម្តងនោះ សម្រាប់ថ្ងៃនេះដែរក្រុមការងារសូមណែនាំហាងមួយឈ្មោះថា ហាង ស៊ុមតាំម៉ាឡាដឺ សាខា310 ។ ជាការពិតស្ថិតនៅបណ្តោយផ្លូវ 310 ផ្ទាល់គឺពិតជាសម្បូរទៅដោយហាងអាហារប្លែកៗផ្សេងៗគ្នា ក្នុងនោះផងដែរ ពីហាង ស៊ុមតាំម៉ាឡាដឺ សាខា310 ដែលមានសាខាថ្មីនៅទីនោះ គឺមានលក់នៅប្រភេទស៊ុប និងសាច់អាំងឈីស ហាក់ប្លែកនិងមានភាពងាយស្រួលដល់ការពិសារ ហើយទំនងចង់ញុាំណាស់ ព្រោះថានៅក្នុងចង្រ្កានអាំងសាច់នោះ មានគ្រប់មុខ មានឈីស មានបន្លែ...

ថែមមួយសាខាទៀតហើយ! ហាងស៊ុបចង្កាក់ Volcano កាំកូសុីធី បញ្ចុះតម្លៃ២០%

​បន្ទាប់ពីជោគជ័យ និង​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន​របស់ខ្លួន ពីហាងស៊ុបចង្កាក់Volcano មានសាខាច្រើនស្ទើរតែពេញទីក្រុងភ្នំពេញទៅហើយនោះ ពេលថ្មីៗនេះស៊ុបចង្កាក់ Volcano​បានបង្កើនសមាជិកថ្មីមួយ​​​​​​​ទៀតហើយនៅតំបន់កាំកូសុីធី ដោយនាំយកនូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ២០%​ពេញមួយសប្ដាហ៍ទៀតផង។ ឱកាសពិសេសបានមកដល់ហើយសម្រាប់លោកអ្នកដែលនៅតំបន់កាំកូសុីធី ផ្ទាល់តែម្ដង ព្រោះកន្លងមកអាចនឹងធ្លាប់ទស្សនាវីដេអូតែមិនទាន់បានសាករសជាតិដែលល្បីថាឆ្ងាញ់ណាស់ស៊ុបចង្កាក់ Volcano ម្តងទេ ឥឡូវមកដល់ក្បែរផ្ទះហើយហ្នឹង លើផ្លូវជាសុផារ៉ាខាងឆ្វេងដៃពីហាងលីហួរ នឹងខាងស្តាំដៃពីផ្ទះឯកឧត្តមជាសុផារ៉ា យើងនេះ ។ ចឹងប្រហែលជាត្រូវណាត់មិត្តភក្តិ ឬក្រុមគ្រួសារដើម្បីបានសាករសជាតិល្បីខ្លាំងម្តងហើយ មួយវិញទៀតទាន់គេមានប្រូម៉ូសិនស្រាប់ដូច្នេះមិនចំណាយច្រើនទេញុាំបានច្រើនទៀត។​ តោះប្រញាប់ទៅភ្លក់រសជាតិដ៏ឆ្ងាញ់ និងប្រូមូសិនពិសេសនេះទាំងអស់គ្នា​ ប្រាប់តៗគ្នាផងទាន់គេនៅមានប្រូម៉ូសិន ។ បញ្ជាក់ៈ ការបញ្ចុះតម្លៃ២០% ពេញ១សប្តាហ៍នេះ...

កម្រណាស់មែនអត់! ឆាពងមឹក ជាមួយរសជាតិបែបថ្មីចឹង

ពងមឹក ឆាទាំងខ្ទះៗ ឆាហុយទ្រលោមលើផ្លូវ ៤០២ ផ្លូវក្រោយសាលាវ៉ាន់ដាយើងហ្នឹង យីថ្មីចែសហ្មងណេស! សម្រាប់អ្នកដែលចូលចិត្តសាក មុខម្ហូបថ្មីៗ ប្លែក ល្ងាចនេះមកភ្លក្ស មក Admin បានសាកហើយមានអីអ៊ែមបស់គេដែរតើ មុខម្ហូបនេះ ចុងភៅផ្តោតសំខាន់ ទឹកជ្រលក់ ដែលស្រោចពីលើ ដើម្បីបង្កើនរសជាតិ ពងមឹក មានហឹរតិច ហឹរច្រើន តាមការចង់បាន ចឹងកុំភ្លេចប្រាប់គេផងណា បើសិនមិនសូវចេះហឹរ។ ដូចអ្នកធ្លាប់ទៅញាំុនៅហាង...

សុឹម ថៃ​ណា ​ពិបាក​ទប់ចិត្ត​ក្រោយ​ជំងឺ​ម្តាយ​កាន់តែ​ខ្សោយ​ខ្លាំង

ម្ដាយ​របស់​កញ្ញា ស៊ឹ​ម ថៃ​ណា បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ទឹកនោមប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នកស្រី​លាង​ឈាម​ជា​ប្រចាំ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ថែទាំ​សុខភាព ដូច្នេះ​ទើប​នាង ប្រកាស​លក់​ផ្ទះ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដែល​នៅ​សេសសល់​៕ ​តារាចម្រៀង​ស្រី កញ្ញា ស៊ឹ​ម ថៃ​ណា កំពុង​ជួប​រឿង​សោកសៅ​ចិត្ត ត្បិត​ម្តាយ​ជាទី​ស្រលាញ់​ធ្លាក់ខ្លួន​ឈឺ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ តាម​ការ​ពិត អ្នក​ម្ដាយ​របស់​តារា​ស្រី​រូប​នេះ បាន​ឈឺ​អស់​ពេល​ជាង ៣-៤ ខែ​មក​ហើយ ហើយ​ពេល​នេះ​អាកា​រៈ​ជម្ងឺ​មិន​បាន​ធូរស្រាល រហូត​កញ្ញា ស៊ឹ​ម...

មិនមែនលំៗទេណាបុកល្ហុងចានធំនេះ ម្នាក់ឯងញ៉ាំអស់អត់ហ្នឹង!

ថ្ងៃនេះចេញម្ហូបផ្គាប់ចិត្តអ្នកដែលនិយមញុំាហិរម្តង!ដឹងតែមិនខកចិត្តទេ ធំជាងមុនប្លែកជាងមុនរសជាតិឆ្ងាញ់ហិរកប់សារី ញាំុបុកល្ហុងម៉ាឆ្អែត ម៉ាឆ្ងាញ់ មានទៅអស់ប៉ុន្មាន ១ចានត្រឹម​២មឺុនញុាំ២ទៅ៣នាក់អត់បញ្ហា ដឹងតែមិនណយទេ លេងសុទ្ធតែក្ដាមស្រស់ៗ​ បន្លែថ្មីៗ ឃើញឃ្លានទ្រាំអត់មិនបានទេ ចង់ហិរកំរិតណាកុម្មង់ម៉ាពេញចិត្តបានទៀត សុំហាមាត់ទុកមុនហើយចឹង។ ហាង  ស្រីនិច គុយទាវតុងយាុំថៃ​ គ្រាន់តែលឺឈ្មោះច្បាស់ជាមានអ្នកដែលធ្លាប់ទៅញាំុមួយចំនួន រួមទាំងជាម៉ូយប្រចាំហាងច្បាស់ជានឹកដល់គុយទាវតុងយាំុរសជាតិដើមឆ្ងាញ់ប្រចាំហាងរបស់គាត់ផ្ទាល់មិនខានទេ ម្តងនេះវិញកាន់តែអ៊ែមទៀតហើយ ព្រោះគាត់ទើបនាំឈុតថ្មី បុកល្ហុងចានធំ ប្លែកហើយធំទៀត បើញុុាំម្នាក់ឯងអីអត់អស់ចឹងហ្មង ទាល់តែហៅអ្នកពូកែញុាំទៅជាមួយក្រែងអាចញុាំអស់ ព្រោះមួយឈុតនេះ លេងសុទ្ធតែក្ដាមស្រស់ៗ​ បន្លែថ្មីៗ ដាក់លើចានឡើងធំ គ្រាន់ឃើញស្រៀវមាត់ណាស់...

មើលកុននៅរោងភាពយន្តលេជេននឹងទទួលបានកាតាបខ្សែរបស់រឿង Deadpool2

អ្នកណាខ្លះដែលជាហ្វេនរបស់ Deadpool? តើលោកអ្នកមានបានដឹងឬទេថាកាតាបខ្សែ រឺ Drawstring Bag ដែលមានរូបអាយដលរបស់អ្នកមានដាក់នៅតាមសាខារបស់រោងភាពយន្តលេជេនហើយ! ចង់ដឹងថាតើធ្វើម៉េចបានអត់? លោកអ្នកគ្រាន់តែធ្វើការជាវសំបុត្រកុនរឿង Deadpool វគ្គ ២ ធម្មតាចំនួន៥សន្លឹក រឺ Diamond Class ចំនួន ៣សន្លឹក នៅរោងភាពយន្តលេជេននឹងទទួលបានកាតាបដ៏ស្រស់ស្អាតនេះ១ភ្លាមៗ! សម្រាប់សំបុត្រមានដាក់លក់ចាប់ពីថ្ងៃនេះតទៅហើយ នៅគ្រប់រោងភាពយន្តលេជេន! អ្នកប្រើប្រាស់កាតសមាជិករបស់លេជេន និង Pi Pay ក៏អាចចូលរួមកម្មវិធីនេះបានដែរ។ ជិតអស់ហើយ ដូចនេះរួសរាន់ឡើង...

ល្មមញុាំអត់ប៉ុណ្ណឹង? សាច់គោអាំងញាត់ម្រេចខ្ចី សាកប៉ូវកំលាំងម្តងមើល៍

ល្មមញុាំអត់ប៉ុណ្ណឹង? ដឹងតែអ៊ែមហើយថ្ងៃនេះ​ ណាមួយវិញចុងសប្តាហ៍ល្មមគួរតែរករបស់ញុាំប៉ូវកម្លាំងតិចហើយ ចឹងសម្រាប់ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ ដឹងតែអ៊ែមហ្មង សាច់គោអាំងញាត់ម្រេចខ្ចីនោះអី សាច់គោស្រស់ៗប្រឡាក់គ្រឿងញាត់ម្រេចខ្ចីដាក់អាំងក្លិនភាយឈ្ងុយជាប់ច្រមុះតែម្តងហើយ ។ ភោជនីយដ្ឋាន ល្មមទេ-គ្រឿងសមុទ្រ អាចនិយាយបានថាល្មមញុាំដូចឈ្មោះចឹង សុទ្ធតែរបស់ញុាំប៉ូវកំលាងមានច្រើនមុខណាស់ សូមរៀបរាប់ត្រួសៗជូនលោកអ្នកបានដឹង គឺមានដូចជា៖ គ្រឿងសមុទ្រអាំងស្រស់ៗ ស៊ុបក្ដៅៗហ៊ុយៗ​ ត្រីបីរសជាតិ បង្គាបំពងម្សៅ ក្តាមបំពងខ្ទឹមស ហើយអ្វីដែលពិសេសទៀតនោះអ្វីដែលភ្ញៀវចូលទៅញុាំដឹងតែសួរកហើយនោះ គឺសាច់គោស្រស់ញាត់ម្រេចខ្ចីអាំងឡើងឈ្ងុយដាក់លើជ្រុញយ៉ាងទំនង សំខាន់វាជួយបង្កើនថាមពលយើងថែមទៀតផង ហើយនិងនៅមានអាហារជាច្រើនមុខទៀត​ដែលសុទ្ធតែជារបស់ឆ្ងាញ់ៗ។ ក្រៅពីមានរបស់ញុាំច្រើនមុខហើយនោះ បើនិយាយពីទីតាំងគឺធំទូលាយ​...

Most Read