ស្របពេលដែលមានទីផ្សារហាងកាហ្វេដែលនាំចូលប្រ៊ែនមកពីក្រៅប្រទេសមានច្រើននៅក្នុងទីក្រុងភ្នំពេញរបស់យើងកន្លងមក ក្នុងនោះផងដែរ យើងក៏សង្កេតឃើញ ហាងកាហ្វេដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរកំពុងមានវត្តមាននៅលើទីផ្សារគួរឱ្យកត់សំគាត់ តួយ៉ាងកាហ្វេ ឈ្មោះថា កាហ្វេស្រុកស្រែ ដែសជាស្នាដៃរបស់កូនខ្មែរយើង ហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួនផងដែរ។



ហាងកាហ្វេ ស្រុកស្រែ ថ្វីត្បិតតែឈ្មោះហាក់មានភាពសាមញ្ញក៏ពិតមែន តែវាមានភាពទូលំទូលាយណាស់សម្រាប់តំណាងឱ្យប្រជាកសិករខ្មែរយើងសព្វថ្ងៃ តួយ៉ាងបើយើងក្រឡែកទៅមើលការរៀបចំនៅក្នុងហាងកាហ្វេនេះផ្ទាល់វិញ គឺធ្វើឱ្យយើងមានអារម្មណ៍ប្លែកខ្លាំងណាស់ការតុបតែងគួរឱ្យទាក់ទាញ កន្លែងអង្គុយលេងធំទូលាយ ហើយអាចញុាំកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយជាមួយបរិយាកាសស្ងប់ស្ងាត់ ស័ក្តិសមសម្រាប់ការជជែកកំសាន្ត មិនថាលក្ខណះការងារ រៀនសូត្រ ឬក៏ជជែកជួបជុំគឺជាជម្រើសដ៏ល្អបំផុត។



ហើយសម្រាប់ភេសជ្ជៈដែលមាននៅក្នុងហាងផ្ទាល់គឹប្រើវត្ថុធាតុដើមពីស្រុកស្រែ រូមមានដូចជា៖ត្នោតខ្មែរ ស្ករត្នោត ដែលធ្វើឱ្យភេសជ្ជៈមានក្លិនឈ្ងុយឆ្ងាញ់គួរឱ្យចង់ញុាំណាស់ ក្រៅពីនោះសម្រាប់កាហ្វេវិញក៏មានរសជាតិឆ្ងាញ់ប្លែក រូមទាំងម្ហូបញុាំផ្សេងទៀត ហើយពីហាងផ្ទាល់ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងផងដែរ តោះចាំអង្កាល់ដល់ចុងសប្តាហ៍ល្មមរកកន្លែងអង្គុយជជែកគ្នាលេង ស្រស់ស្រាយជាមួយបរិយាសប្លែកម្តងមើល៍





ហាង កាហ្វេ ស្រុកស្រែ
លេខទូរស័ព្ទ៖ 010 5000 17
ទីតាំង៖ ផ្លូវ 598 ផ្ទះលេខ 88B នៅជិត KTV Best Star នៅជិតស្តុបត្រឡោកបែក
វីដេអូ