Monthly Archives: August, 2020

ស្រួលហ្មងអ្នកប្លុកទួលសង្កែអោយតែបានមកដល់ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ ឆ្ងាញ់មាត់ម៉ាទំហឹងបាយព្រឹកថ្ងៃល្ងាចមានមួយកំប្លេ

រកកន្លែងបាយព្រឹក បាយថ្ងៃ និងបាយល្ងាចឆ្ងាញ់ៗពេលនេះលែងលំបាកទៀតហើយអ្នកប្លុកទួលសង្កែ ព្រោះថាពេលនេះភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ ចាប់ផ្ដើមបើកដំណើរការហើយទីតាំងនៅលើផ្លូវ៧៧៧ សង្កាត់ទួលសង្កែ ទល់មុខបុរីវីឡាទួលសង្កែច្រកទី២។ និយាយពីថាបានស្គាល់កន្លែងនេះហើយ មិនបាច់ព្រួយភ័យខ្លាចស្គមទេ ព្រោះថាម្ហូបឆ្ងាញ់ៗមានមិនចេះខ្វះ ហើយសុទ្ធតែឆ្ងាញ់ៗថែមទៀត។ ភោជនីយដ្ឋាន បាយទាខ្វៃចិនខ្មៅ មានលក់នូវមុខម្ហូបដូចជា៖ បាយទាខ្វៃ បាយសាស៊ីវ បាយជ្រូកខ្វៃ បាយផាក់ឡូវ បាយមាន់ស្ងោរ បាយសាច់ជ្រូកចៀន នំប៉័ងប្រភេទសាច់ប៉ាតេ ទាខ្វៃ, សាស៊ីវ, ជ្រូកខ្វៃ,...

ប្រហិតស្ងោរ ២ កន្លែង គ្រាន់តែនឹកឃើញឃ្លានឡើងញ័រសាច់

កន្លែងភាគច្រើនសម្បូរតែប្រហិតបំពង និងអាំង តែបើចង់ញ៉ាំប្រហិតស្ងោរ អ្នកខ្លះប្រហែលជាមិនសូវស្គាល់កន្លែងលក់ទេ។ អ៊ីចឹងថ្ងៃហ្នឹងចាំ Admin ណែនាំកន្លែងលក់ប្រហិតស្ងោរឆ្ងាញ់ ២ កន្លែងនេះ គ្រាន់តែនឹកឃើញក៏ហៀរទឹកមាត់មុនដែរ ល្ងាចឡើងទំនេរ កុំភ្លេចណាត់គ្នាទៅណា។ ហាង ខេមរាជប្រហិតស្ងោរ អ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់។ ហាង...

រូបមន្តធ្វើមីកូឡា ជាម្ហូបប្រចាំទឹកដីខេត្តបាត់ដំបង

អ្នកណាមិនល្បី មិនស្គាល់ មីកូឡា ជាអាហារប្រចាំខេត្តបាត់ដំបង អ្នកមិនទាន់បានសាកអាចមើលរូបមន្តខាងក្រោមហើយ ធ្វើតាមបាន អត់ពិបាក ស្មុគស្មាញអីច្រើនទេ។​ គ្រឿងផ្សំ៖ គុយទាវពងមាន់ រឺពងទា ឆៃពៅបង្គាគ្រាមសណ្តែកដីខ្ទឹមបំពងត្រសក់ការ៉ុតល្ហុងសណ្តែកបណ្តុះជីគ្រប់មុខចាខ្វៃ វិធីធ្វើ៖ ១. បំពងខ្ទឹមអោយឆ្ងុយ ដាក់ប្រេងអោយល្មម ២. ស្រុះគុយទាវអោយទន់ល្មម រួចដាក់ក្នុងទឹកត្រជាក់ ហើយស្រង់ដាក់អោយស្រស់ទឹក យកខ្ទឹមដែលបំពងហើយលាបពីលើគុយទាវដើម្បីកុំអោយវាស្អិតជាប់គ្នា រួចហើយយកទៅឆាមួយភ្លែតជាមួយទឹកសុីអុីវខាប់ ១ស្លាបព្រាកាហ្វេអោយឡើងពណ៌ល្អ កុំឆាយូរខ្លាចផុយជ្រុល+វិធីធ្វើជ្រក់-ល្ហុង និងការ៉ុត ឈូសសសៃៗ ហើយដាក់អំបិល ២ស្លាបព្រាកាហ្វេ...

ភីហ្សា ៣ កន្លែង ញ៉ាំអស់ច្រើនម៉េច ក៏អត់សូវទ្រលាន់ដែរ

សម្រាប់អ្នកចូលចិត្តញ៉ាំភីហ្សា តែមិនចង់ឲ្យទ្រលាន់ខ្លាំង អាចសាកសាកភីហ្សា ៤ កន្លែងនេះបាន។ ហាងខ្លះជឿថាមានអ្នកធ្លាប់ចូលញ៉ាំឡើងចង់សឹកហាងអស់ហើយ តែហាងខ្លះក៏ថ្មី អ្នកខ្លះក៏មិនទាន់បាន​សាកដែរ។​ ម៉ោះទាំងអ្នកធ្លាប់បានសាក និងមិនទាន់បានសាក​ អាចពិចារណា ៣ កន្លែងនេះសិនបាន​ បើសិនជាអត់ចូលចិត្តទ្រលាន់ខ្លាំង។ Fresh Pizza Cambodia អ្នកធ្លាប់ញ៉ាំច្បាស់ជាដឹងហើយ មិនត្រឹមតែឆ្ងាញ់ តែ Fresh Pizza មានរសជាតិមិនសូវទ្រលាន់ខ្លាំងទេ ទោះញ៉ាំច្រើនម៉េចក៏ដោយ។ សំខាន់មានទិញមួយថែមមួយថ្ងៃអង្គារ និង...

ចង់បានក្បាលពោះរាបស្មើរ អាហារ ៤ មុខនេះជួយបាន

សម័យ​នេះ​ហើយ​ជា​ពិសេស​ស្រីៗ​ខ្វល់​ខ្វាយ​ពី​សម្រស់​គេ​ខ្លាំង​ណាស់​ ជា​ពិសេស​គឺ​រូប​រាង​តែ​ម្តង​។ ភាគ​ច្រើន​ខំ​ព្យាយាម​ហាត់​ប្រាណ​ផង​ តម​អាហារ​ផង​ដើម្បី​សម្រក​ក្បាល​ពោះ​ ព្រោះ​ខ្លាច​ស្លៀក​ពាក់​ទៅ​មិន​ស្អាត​ មិន​ចេញ​រាង​។ តែ​ភាគ​ច្រើន​តែង​តែ​ខក​ចិត្ត​ ទោះ​ខំ​ប្រឹង​ប្រែង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​។​ ឈប់​បារម្ភ​ទៀត​ទៅ​ អាហារ​ ៤ មុខ​នេះ​អាច​ជួយ​បាន​៖ ១. ត្រី​សាលម៉ុន ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ សាលម៉ុន​សម្បូរ​ដោយ​វីតាមីន​ D។ កម្រិត​វីតាមីន​ Dក្នុង​ឈាម​ជួយ​បង្កើន​ខ្លាញ់​ល្អ​ក្នុង​ក្បាល​ពោះ ដូច​នេះ​មិន​ធ្វើ​ឲ្យ​មាន​ក្បាល​ពោះ​ទេ​។ ២. ផ្លែប៊ឺរ ប៊ឺរ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ ហើយ​មាន​ខ្លាញ់​ល្អ​សម្រាប់​រាង​កាយ​។​ ខ្លាញ់​ក្នុង​ប៊ឺរ​ជា​អាស៊ីត​ខ្លាញ់​ល្អ​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម​។​ ៣. ផ្លែប៉ោម ប៉ោម​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ​។ របប​អាហារ​មាន​ជាតិ​...

ផឹកកាហ្វេ ៣ របៀបនេះ ដូចបំផ្លាញសុខភាពខ្លួនអ៊ីចឹង

កាហ្វេ​ល្អ​ចំពោះ​សុខភាព​ច្រើន​ បើ​សិន​ជា​ផឹក​តាម​កម្រិត​ និង​របៀប​ត្រឹម​ត្រូវ​។ តែ​បើ​ផឹក​តាម​ ៣ របៀប​នេះ​ ដូច​យក​ជំងឺ​ដាក់​ខ្លួន​ អ៊ីចឹង​។ ១. ផឹក​នៅ​ម៉ោង​ ៨-៩ ព្រឹក មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍​។​ តែ​បើ​ផឹក​នៅ​ម៉ោង​ ៨ និង​ ៩ ព្រឹក​ កម្រិត​ស្ត្រេស​របស់​យើង​នឹង​កើន​ឡើង​ ក្រៅ​ពី​នេះ​ ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ុល​។​ ២. ពេល​ញ៉ាំ​បាយ​ល្ងាច​ ភាគ​ច្រើន​មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​ ដោយ​គិត​ថា​វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​ តែ​ការ​ញ៉ាំ​កាហ្វេ​ពេល​យប់​អាច​រំខាន​ដល់​ការ​គេង​របស់​យើង​ និង​បង្ក​បញ្ហា​ដល់​ដំណេក​។​ ៣. ផឹក​ច្រើន​ពេក​ ​កាហ្វេ​បើ​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​...

ប្រម៉ូសិនពិសេសទៀតហើយ ត្រៀមតែមាត់ញ៊ាំទៅកៈថៈសាច់អាំងបែបថៃ សាខាថ្មី(បឹងត្របែក) បញ្ចុះតម្លៃ១០% ចំនួន១០ថ្ងៃ

អ៊ែមហ្មង ដឹងសប្បាយមាត់ញ៊ាំទៀតហើយតែប៉ុណ្ណេះកៈថៈសាច់អាំងបែបថៃដ៏ឈ្ងុយឆ្ងាញ់បញ្ចុះតម្លៃយ៉ាងពិសេសចំនួន ១០ថ្ងៃឯណោះ មិនអាចរំលងបានទេពិសេសអញ្ចឹងៗអី ណាត់គ្នាមកញ៊ាំអោយណាណីហ្មងដល់ថ្ងៃបើកលុយស្រាប់ផង ស៊ែគ្នាម្នាក់តែម៉ាញិបញ៊ាំបានម៉ាឆ្ងាញ់មាត់ហ្មង។ សម្រាប់ការបញ្ចុះតម្លៃ១០% គឺមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ ហាង កៈថៈllសាច់អាំងបែបថៃ(បឹងត្របែក) គឺមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។ ណ្ហើយ សាច់អាំងក៏ឆ្ងាញ់...

ចង់ញ៊ាំប្រហិត នរណាៗក៏មិនដែលរំលងតូបប្រហិតដែរព្រោះថារសជាតិក៏ឆ្ងាញ់ សេវាក៏កម្មល្អ

តូបប្រហិតនរណាមិនល្បីបើកបាន២ឆ្នាំ ម៉ូយៗក្មេងចាស់ប្រុសស្រីគាំទ្រជាហូរហែរមិនដែរចេះស្ងាត់ម៉េច ក៏ព្រោះតែមានមុខម្ហូបឆ្ងាញ់ៗជាច្រើនជាពិសេសប្រហិតតែម្ដងដែលជាមុខម្ហូបប្រចាំហាងមួយនេះដែលមានការគាំទ្រខ្លាំងជាងគេ។ ថ្ងៃនេះតូបប្រហិតក៏មានដំណឹងយ៉ាងពិសេសសម្រាប់ម៉ូយដែលនៅម្លុកស៊ីសុវត្ថិផងដែរ ព្រោះថាហាងតូបប្រហិត សាខាទីបី និងបើកក្នុងពេលឆាប់ៗនៅទីនោះ។ សម្រាប់ម៉ូយៗដែលធ្លាប់មកញ៊ាំនៅទីនេះច្បាស់ជាដឹងស្រាប់ហើយថា តូបប្រហិត សម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមក និយាយពីថាប្រហិតក៏មានច្រើនមុខ បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុន ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។ ណ្ហើយ យាយពីថាចង់ញ៊ាំប្រហិត បុកល្ហុង...

ពិតជាមិនធម្មតា Hong Kong Restaurant ជាប្រេនឆាយខ្មែរតែមុខម្ហូបចិនហុងកុងឆ្ងាញ់ៗល្បី រហូតបើកសាខាថ្មីទាំងក្នុង និងក្រៅប្រទេស

អ្នកដែលចូលចិត្តញ៊ាំម្ហូបចិនហុងកុងច្បាស់ជាមានអ្នកធ្លាប់ស្គាល់ Hong Kong Restaurant រួចមកហើយព្រោះជាភោជនីដ្ឋានមួយដ៏ល្បីលើម្ហូបចិនហុងកុង ដែលទទួលការគាំទ្រខ្លាំងរហូតដល់បើកសាខាថ្មីទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ដែលមាន ៦សាខាគិតមកដល់បច្ចុប្បន្ន។ តែប៉ុណ្ណេះសម្រាប់អ្នកដែលចង់សាក និងអ្នកដែលនឹកចង់ញ៊ាំម្ហូបបែបចិនហុងកុងនេះ មិនលំបាកត្រូវហោះទៅដល់ហុងទើបបានញ៊ាំនោះទេ នៅត្រឹមតែភ្នំពេញក៏អាចញ៊ាំបានម៉ាឆ្ងាញ់ដែរ ជាពិសេសមានរហូតដល់ ៥សាខារង់ចាំទទួលស្វាគមន៍លោកអ្នក និងមានមួយសាខាទៀតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កត្តាដែលធ្វើអោយ​ Hong Kong Restaurant មានច្រើនសាខាបែបនេះ ក៏ដោយសារតែរសជាតិដ៏ពិសេសគ្រប់មុខម្ហូបទាំងអស់សុទ្ធតែមានរសជាតិដើម ដែលធ្វើអោយអ្នកញ៊ាំទទួលបានរសជាតិពិតៗ។ អ្នកដែលបានញ៊ាំហើយតែងតែលាន់មាត់សរសើរថាឆ្ងាញ់មិនថាភ្ញៀវជាតិ...

ព្រឹកទៅវត្ត ល្ងាចឌុបគ្នាមកហុតស៊ុបស្មងគោ ញ៊ាំសាច់អាំងប៉ូវកម្លាំងនៅហាង ហេងមែន សាច់អាំងទឹកកាពិ

ចន្ទ ដល់សុក្រធ្វើការអស់កម្លាំងណាស់ហើយអ្នកខ្លះក៏ឈ្លៀតទៅវត្តទៀត ចុះល្ងាចនេះដេកផ្ទះធ្វើអីមើលសារេលកលៃចេញមកញ៊ាំសាច់អាំង និងញ៊ាំស៊ុបហុតខួរស្មងគោប៉ូវកម្លាំងអោយណាណីម្ដងមើល។ ហើយបើចង់សួរថានៅកន្លែងណាដែលទៅតែមួយកន្លែងអាចញ៊ាំបានទាំង ២មុខនោះចាំAdmin ប្រាប់គឺមាននៅហាង ហេងមែន សាច់អាំងទឹកកាពិ នៅប្លុកសំណង់១២យើងហ្នឹង។ ស៊ុបស្មងគោ គឺជាមីនុយថ្មីរបស់ហាងដែលបានធ្វើឡើងតាមការសំណូមពររបស់ម៉ូយៗប្រចាំហាង បើតាមម្ចាស់ហាងប្រាប់ Admin ទៀតថាមីនុយថ្មីនេះភ្ញៀវញ៊ាំហើយសរសើរថាឆ្ងាញ់គ្រប់គ្នា ហើយមិនត្រឹមតែញ៊ាំនៅហាងប៉ុណ្ណោះទេអ្នកខ្លះខ្ចប់ទៅញ៊ាំនៅផ្ទះថែមទៀតផង។ បើទោះបីជាមីនុយថ្មី កំពុងទទួលបានការគាំទ្រយ៉ាងណាក្ដី ក៏សាច់អាំងដែលល្បីប្រចាំហាងជាច្រើនឆ្នាំកន្លងមកនៅតែជាមុខម្ហូបសំណព្វចិត្តរបស់ម៉ូយៗដែរ គឺថាអ្នកមកហើយតែងហៅញ៊ាំស៊ុប និងសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។ តោះ បែបនេះហើយនៅចាំអីកន្លែងល្បីមានទាំងសាច់អាំងមានទាំងស៊ុបបែបនេះរំលងម៉េចបាន ភ្លៀងត្រជាក់ៗបែបនេះទៀតហុតស៊ុបស្មងគោអ៊ែមអស់ស្ទះហើយ ក្ដៅសាច់បែបញើសខ្ចាយហ្មង៕ ហាង...

មួយមុខណាដែលថាឃើញហើយ ទ្រាំមិនស្រៀវមាត់បាននោះ??? ជាមួយ Two Sisters ចង់ហិរប៉ុណ្ណាក៏បានដែរ

កុំទាន់ទៅណាឆ្ងាយ​ ក្រោយពេលចេញពីធ្វើការបងនារីៗអាចណាត់គ្នាមកជុំម្តង មីនុយមុខម្ហូបថ្មីរបស់ហាង Two Sisters ទំនងកប់សារី ឃើញហើយដឹងតែពេញចិត្តស្តូកមិនខាន តោះចឹងមកដឹងពីមុខម្ហូបខ្លះ មានដូចជា៖ ជើងជ្រូកបំពង ឈុតគ្រឿងសមុទ្រគ្រប់មុខ ឈុតបុកល្ហុងពិសេស ញាំងាវ ឆ្អឹងជំនីអប់គ្រឿង ញាំមីគ្រឿងសមុទ្រ ឈុតមឹកអាំង កំពិលលោត ពេញចិត្តមុខណា ចង់បានហិរកំរិតណា ម្ចាស់ហាងធ្វើជូនតាមសំណើរ ធានាមិនអោយខកចិត្តទេ។ សម្រាប់ហ្វេនៗ ម៉ួយៗ របស់ហាង Two...

រៀនធ្វើក្រូចង៉ាំង៉ូវទុកនៅផ្ទះ ដាក់ទឹកញ៉ាំឲ្យស្រលះក

ធ្លាប់ញ៉ាំក្រូចង៉ាំងូវអត់? អ្នកខ្លះធ្លាប់ញ៉ាំតែសម្លង៉ាំង៉ូវ តែមិនដែលយកមកធ្វើជាទឹកញ៉ាំទេ សាកធ្វើញ៉ាំម្តងមើល ស្រលះកស្រួលណាស់។ គ្រឿងផ្សំ៖ ក្រូចឆ្មារ ២០ ផ្លែស្ករត្នោត ឬស្ករស ២ ស្លាបព្រាបាយអំបិល ៦ ស្លាបព្រាបាយទឹកខ្មេះ ៨ ស្លាបព្រាបាយទឹក ២ លីត្រក្រឡ ឬកែវ សម្រាប់ត្រាំ វិធីធ្វើ៖ ១. យកក្រូចឆ្មារមកលុញឱ្យទន់ បន្ទាប់មកយកវាទៅស្រុះក្នុងទឹកកំពុងដាំពុះប្រហែល ៥នាទី រួចស្រង់យកមកលាងទឹកត្រជាក់ ហើយដាក់ហាលថ្ងៃឱ្យក្រៀមសិនប្រហែល...

Most Read