តូបប្រហិតនរណាមិនល្បីបើកបាន២ឆ្នាំ ម៉ូយៗក្មេងចាស់ប្រុសស្រីគាំទ្រជាហូរហែរមិនដែរចេះស្ងាត់ម៉េច ក៏ព្រោះតែមានមុខម្ហូបឆ្ងាញ់ៗជាច្រើនជាពិសេសប្រហិតតែម្ដងដែលជាមុខម្ហូបប្រចាំហាងមួយនេះដែលមានការគាំទ្រខ្លាំងជាងគេ។ ថ្ងៃនេះតូបប្រហិតក៏មានដំណឹងយ៉ាងពិសេសសម្រាប់ម៉ូយដែលនៅម្លុកស៊ីសុវត្ថិផងដែរ ព្រោះថាហាងតូបប្រហិត សាខាទីបី និងបើកក្នុងពេលឆាប់ៗនៅទីនោះ។



សម្រាប់ម៉ូយៗដែលធ្លាប់មកញ៊ាំនៅទីនេះច្បាស់ជាដឹងស្រាប់ហើយថា តូបប្រហិត សម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមក និយាយពីថាប្រហិតក៏មានច្រើនមុខ បុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុន ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។



ណ្ហើយ យាយពីថាចង់ញ៊ាំប្រហិត បុកល្ហុង យ៉ាំអីឆ្ងាញ់ៗហ្នឹងណាត់គ្នាមកហាង តូបប្រហិត មកអាចញ៊ាំបានឆ្ងាញ់ៗច្រើនមុខច្រើនជម្រើសសម្រាប់អ្នកគ្រប់គ្នា។ ជាពិសេសមកជាលក្ខណៈគ្រួសារ ក៏បាន មិត្តភក្ដិក៏បាន គូរសង្សារក៏បានអាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ធំទូលាយទាំងជាន់ផ្ទាល់ដី និងជាន់ទី១។ កុំភ្លេចណាថ្ងៃចុងសប្ដាហ៍បែបនេះផងឌុបគ្នាមកវឹងៗមកញ៊ាំរបស់ឆ្ងាញ់ៗជុំគ្នា៕






ហាង តូបប្រហិត
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
ចាប់បើកលក់៖ ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង 8ៈ៣០យប់
ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក
ផែនទី៖ ចុចទីនេះ
វីដេអូ៖