Monthly Archives: March, 2018

មានត្រឹមតែ៣ដុល្លារ ក៏អាចញាុំបបរក្ដាមដ៏ល្បីនៅតាយតាយបានដែរ!

ចង់ញុាំបបរក្តាមថ្មក្តៅៗដែរអត់?​ តម្លៃ៣ដុល្លារឡើងទៅ ញុាំនៅភោជនីយដ្ឋាន តាយតាយ ចង់ញុាំម្នាក់ឯងក៏បាន ឬ ទៅជាលក្ខណៈក្រុមគ្រួសារញុាំឈុតធំក៏បាន ហុតឱ្យហូរញីសម្តងមើល៍។ មិនថា ភោជនីយដ្ឋាន តាយ តាយ ជាភោជនីយដ្ឋានដែលមានសាខាច្រើនរួចមកហើយនោះ លោកអ្នកមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់រួចមកហើយ ទាំងសាខាទី១ ទី២ ហើយបច្ចុប្បន្ននេះមានដល់សាខាទី៣ ដែលមានទីតាំង ស្ថិតនៅក្រោយ ក្រសួង អភិវឌ្ឍន៍ជនបទ ជិតស្តុបណានជីង ហាក់មានការគាំទ្រ តួយ៉ាង​គឺបបរក្តាមថ្ម កំពុងតែទទួលបានការពេញនិយមពីអតិថិជន អ្វីដែលពិសេសនោះគឺតម្លៃ ក្នុង១ចាន ៣ដុល្លារ...

ពិសេសថ្មីទៀតហើយ ពីរោងភាពយន្តលេជេនគឺពោតលីងរសជាតិធុរេន

ព័ត៌មានថ្មីពីរោងភាពយន្តលេជេន! សម្រាប់លោកអ្នកដែលជាហេ្វនរបស់រោងភាពយន្តលេជេនផ្ទាល់ បានជ្រាបច្បាស់ណាស់ថារោងភាពយន្តលេជេនយើងខ្ញុំតែងតែមានអ្វីថ្មីៗពិសេសៗមកជូនដល់លោកអ្នកជានិច្ច។​ តើចង់ដឹងឬទេថាពោតលីងដែលចេញថ្មីសម្រាប់ខែថ្មីនេះមានរសជាតិអ្វី? ជាពោតលីងរសជាតិធូរេន? មែនទែនរឺក៏ លេងសើច? ធ្លាប់គិតដែរឬក៏អត់ថា​តើ ពោតលីងធូរេន មានរសជាតិដូចម្ដេច? សម្រាប់លោកអ្នកដែលចូលចិត្តរសជាតិធុរេនទាំងអស់ប្រាកដជាពេញចិត្តសម្រាប់ពោតលីង ចេញថ្មីរសជាតិនេះ។​  រោងភាពយន្តលេជេនបាននាំមកជូននូវ ពោតលីងដែលពិសេសជាងគេ ហើយចំនួនមានកំណត់ ដែលនឹងមានដាក់លក់នៅខែមេសា មួយខែតែប៉ុណ្ណោះ។ អាចមកជាវពោតលីងរសជាតិធូរេននេះពីគ្រប់សាខានៃរោងភាពយន្តលេជេន ចាប់ពីថ្ងៃទី ០១ ខែមេសា តទៅ។ តោះ មកសាកល្បងរសជាតិថ្មីនេះទាំងអស់គ្នាសម្រាប់ចំនួនមានកំណត់ណា៎! អ្នកណាៗក៏ទៅលេជេនដែរ!!! #LetsGoLegend

ប្រឡូក​សិ​ល្បះ​ជាង​៣០​ឆ្នាំ​លោក នូ ស៊ឹ​ប គ្មាន​សល់​អ្វី​ក្រៅពី​ផ្ញើ​ជីវិត​នៅផ្ទះ​ជួល

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ជើង​ចាស់​មាន​ទឹកដម​សម្លេង​ស្រទន់​លោក នូ ស៊ឹ​ប បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ប្រមាណ​ជា​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​កម្រិតជីវភាព​វិញ​តារាចម្រៀង​រូប​នេះ​ហាក់​មិន​មាន​អ្វី​សេសសល់​ច្រើន​ឡើយ ក្រៅ​តែ​អំពី​ការ​នៅផ្ទះ​ជួល ក្នុង​ជីវភាព​ដ៏​ខ្វះខាត​។ ក្នុង​វ័យ​៧១​ឆ្នាំ​លោក នូ ស៊ឹ​ប កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​មុខ​ពេទ្យរ​ស្ស៊ី​ជាមួយនឹង​ក្មួយ និង​ចៅ​២​នាក់ ដែល​ការ​ស្នាក់​នៅ​របស់​លោក​គឺ​មាន​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លោក​បាត់បង់​ស្ទើ​តែ​ទាំងស្រុង​នូវ​ការ​សម្តែង​។ ម្ចាស់​បទ «​អនិច្ចា​រ្យ​អ្នកស្រែ​» លោក នូ ស៊ឹ​ប បាន​រៀបរាប់​ថា ក្នុង​ពេល​បច្ចុប្បន្ន​លោក​បាន​បាត់បង់​ឱកាស​ក្នុង​ការ​ច្រៀង​ជា​ច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​គ្មាន​អ្នក​ហៅ បូក​រួម​ជាមួយ​ជំងឺ​ប្រចាំ​កាយ​និង​ភាព​ចាស់ជរា​ផង​នោះ​។ លោក នូ...

រូបសំណាក​កវីគ​ង្គ ប៊ុ​ន​ឈឿ​ន ​លេច​ចេញ​ជា​រូបរាង​ហើយ គឺនៅ…

រាជធានី​ភ្នំពេញ ៖ រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី​ម្ចាស់​ស្ទឹង​សង្កែ​ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​លេច​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ចំណាយ​ពេលវេលា និង​ប្រាក់​សម្រាប់​ការ​សាង​សង់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេ​រិ​ក ដែល​ជា​ប្រាក់​ផ្ទាល់​របស់​ក្រុម​គ្រួសារ សាច់ញា​តិ​របស់​លោក ។ ប្រាង្គ សួនច្បារ និង​រូបសំណាក​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ធ្វើ​ឡើង​ស្ថិត​នៅ​​ក្នុង​បរិវេណ​វត្ត​កណ្តាល ជាប់មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខណៈ​ពេល​កម្មវិធី​ឆ្លង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមេសា ឆ្នាំ​២០១៨ ។ រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី...

មរណ​ភាពលោក វីតាមីន​សេ ធ្វើ​ឱ្យ​មហាជន​សោកស្តាយ​ពន់​ពេក​

រាជធានី​ភ្នំពេញ ៖ ដំណឹង​នៃ​ការ​ទទួលមរណភាព​របស់​តារា​កំប្លែង​លោក វីតាមីន​សេ ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រោយ​មួយ​ថ្ងៃ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​លាចាក​លោក​មិន​ត្រឡប់​ក្រោយ​កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមីនា ក្នុង​ជន្មា​ន​យុ​៦៩​ឆ្នាំ​។ ប្រធាន​សមាគម​សិល្បករ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ថា «​នាង​ខ្ញុំ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​អ្នក​បង ប៉េង ប៉ោង និង​ក្រុម​គ្រួសារ ដែល​បាន​បាត់បង់​លោកឪពុក​ជាទី​ស្រលាញ់ និង​ជីតា​ជាទី​គោរព​លោកពូ​វីតាមីន​សេ​ដែល​ទទួលមរណភាព​កាលពី​ម៉ោង​១២​និង​១៥​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ មីនា ដោយ​រោគាពាធ ។ នាង​ខ្ញុំ​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោកពូ​ទៅ​ប្រតិស្ឋាន​នៅ​ទីកន្លែង​ដ៏​ខ្ពង់ខ្ពស់ ផុត​ចាក​សេចក្តី​ទុក្ខ​ទាំងឡាយ​ទាំងពួង កុំបី​ឃ្លាត​ក្លាយទៅជា​បការៈ​ដទៃ​ឡើយ​នេះ​ជា​ការ​បាត់បង់...

បទ «​រាំ​ស្កុប​» របស់​នាង​យូ​រី ត្រូវ​ហា​មចាក់​ផ្សាយ​ដោយសារ​រឿង​មួយ​!

រាជធានី​ភ្នំពេញ​ ៖ បទ​​ចម្រៀង​ថ្មី​មួយ​បទ​របស់​ផលិតកម្ម​សាន់​ដេ ដែល​មាន​ចំណងជើង​ថា «​រាំ​ស្កុប​» ដែល​ច្រៀង​ដោយ​តារា​ស្រី​សិច​ស៊ី នាង​យូ​រី ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សរសេរ​លិខិត​ជូន​ទៅ​ម្ចាស់​ស្ថានីយទូរទស្សន៍ ​និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ «​បញ្ឈប់​ការ​ចាក់​ផ្សាយ​» ដោយសារ​តែ​វី​ដេ​អូ​បទ​ចម្រៀង​នេះ​ បាន​ប្រើ​ស្លាក​​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ នេះ​បើ​យោង​តាម​​លិ​ខិ​ច​មួយ​ច្បាប់​របស់​ក្រសួង​ព័ត៌មាន​ចុះ​នៅ​ថ្ងៃ​ទី ៣០ ខែមីនា ​ឆ្នាំ​២០១៨ និង​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ខៀវ កា​ញា​រី​ទ្ធ ។ ក្នុង​លិខិត​បាន​បញ្ជាក់​ថា...

ចង់ញ៉ាំម្ហូបថៃមានអ្វីត្រូវពិបាកទៀត! ទៅភោជនីយដ្ឋាន Blossom ម៉ាឆ្ងាញ់ហើយ

ចង់ញាុំម្ហូបថៃមានអីត្រូវពិបាកទៀត! កាន់តែងាយស្រួលជាងមុនហើយ សម្រាប់លោកអ្នកដែលនិយមពិសារអាហាររសជាតិបែបថៃនោះ មិនបាច់ទៅដល់ឆ្ងាយនោះទេ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Blossom ដែលមានទីតាំងនៅផ្លូវ184 ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ គឺប្រជុំអាហារបែបថៃសុទ្ធ ម្ហូបល្បីៗមានការពេញនិយមខ្លាំងក្នុងទីក្រុងបាងកកផ្ទាល់។ នៅភោជនីយដ្ឋាន Blossom ជាភោជនីយដ្ឋានបំរើជូននៅប្រភេទអាហារថៃយ៉ាងសម្បូរបែបដែលល្បីខ្លាំងក្នុងទីក្រុងបាងកក សុទ្ទតែទំនងញុាំ ហើយមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗនោះទេ ថែមទាំងមានភេសជ្ជៈច្រើនរសជាតិ ច្រើនជម្រើស ច្រើនពណ៌គួរអោយចង់ញុាំខ្លាំងណាស់ ងាកមកនិយាយពីបង្អែមវិញ គឺថាគ្រាន់តែឃើញភ្លាមឃ្លានញាុំតែម្តងហើយ ព្រោះអីវាទំនងញុាំពេកនោះអី ក្រៅពីអាហារបែបថៃឆ្ងាញ់ហើយនោះ បរិយាកាសក្នុងហាងក៏មានផាសុកភាព កន្លែងធំទូលាយ សាកសមសម្រាប់ការជជែកគ្នាពិភាក្សាកាងារ ឬការសិក្សារ...

ម៉ោះៗ បញ្ចុះតម្លៃពិសេស 20% ស៊ុបឆ្លាមចង្អេរ ពីហាងស៊ុបចង្កាក់Volcano

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមមុខម្ហូបថ្មីមួយទៀតគឺ ស៊ុបឆ្លាមចង្អេរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។ ហាង​ ស៊ុបចង្កាក់Volcano ដូចដែលលោកអ្នកធ្លាប់បានស្គាល់ហើយ មិនថាបើកដំណើរពេលណានោះទេ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់បាន ព្រោះតែក្លិន​ឈ្ងុយសាច់អាំង និងក្លិនតាមផ្សែងរបស់ទឹកស៊ុបសាច់ចង្កាក់ បើរសជាតិ​សាច់ចង្កាក់វិញ ញាុំជាមួយទឹកជ្រលក់គឺថារសជាតិឆ្ងាញ់ប្លែកមាត់ចឹងហ្មង។ ដូចនេះហើយដោយសង្កេតឃើញថាមានការគាំទ្រច្រើនខ្លាំងពីសំណាក់ភ្ញៀវ ម្ចាស់ហាងក៏បាននាំមកនូវម្ហូបថ្មី គឺស៊ុបឆ្លាមចង្អេរ រសជាតិឆ្ងាញ់ ហើយបញ្ចុះតម្លៃពិសេសទៀត។ និយាយទៅរសជាតិ និងតម្លៃ...

សាច់គោអាំង ៣កន្លែង សុទ្ធតែល្បីច្រើនឆ្នាំ ហើយលក់ដាច់មិនណយទេ!

ថាមិនឃ្លានក៏មិនកើតដែរ ព្រោះតែជាទម្លាប់អោយតែជិតដល់ម៉ោងចេញពីធ្វើការដឹងតែក្រពះរើរកចំណីរញុាំហើយ ចឹងពេលនេះក៏ជាពេលដែលក្រុមកាងារយើងដល់ម៉ោងបង្ហាញកន្លែងញាុំឆ្ងាញ់ៗជូនដល់លោកអ្នកផងដែរ លើកនេះមានដល់តែ៣កន្លែងថែមទៀតផង ដឹងអត់ថាជាអាហាសម្រន់អ្វី? គឺសាច់គោអាំងឆ្ងាញ់ៗ សុទ្ទតែល្បីរាប់ឆ្នាំមកហើយ លក់ដាច់មិនណយទេណា ដូចនេះចង់ដឹងថាមាននៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ហាង សាច់អាំង យាយសក់ ស ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។ ហាង សាច់គោអាំងឆ្ងាញ់...

តើប្លុកទួលទំពូង មានអីញ៉ាំខ្លះ?

ត្រៀមមាត់ភ្លក់ហើយឬនៅ? តោះ! ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកស្គាល់របស់ញុាំឆ្ងាញ់ៗ​ នៅប្លុកទួលទូង សុទ្ទតែជាកន្លែងដែលល្បីខ្លាំងមានអតិថិជនគាំទ្រច្រើន ហើយកន្លែងទាំងនោះលោកអ្នកមួយចំនួនក៏ប្រហែលជាធ្លាប់ស្គាល់ច្បាស់ផងដែរ តើមានកន្លែងណាមួយដែលលោកអ្នកជាម៉ូយប្រចាំហើយឬនៅ ចឹងបើបានស្គាល់ហើយកុំភ្លេចបបួលមិត្តភក្រឱ្យបានស្គាល់ផងណា! តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ១ .មីប្រហិតទួលទំពូង មីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ​ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។ មីប្រហិតទួលទំពូង ទូរស័ព្ទ៖ 088 772 9138 អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង) ២ .ហាងទួលទំពូងគ្រឿងសមុទ្រអាំង ម៉ោង៥មិនទាន់ទេ...

ឲ្យតម្លៃសុខភាពរបស់អ្នក កុំភ្លេចញាុំមីក្រហមណា៎!

ការទទួលអាហារដើម្បីសុខភាព មានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ និងប្លែក ទាំងនេះជាអ្វីដែលអ្នកពិសារគ្រប់រូបតែងតែចង់បាន ដូចនេះ ហាង​ មីក្រហម​​ លោកអ្នកមួយចំនួនធំធ្លាប់បានស្គាល់រួចមកហើយ គឺបានផ្តោតនិងយកចិត្តទុកដាក់ទៅលើសុខភាពជាចម្បង ហើយមានអនាម័យខ្ពស់ ជាពិសេសផលិតដោយការច្នៃប្រឌិតផ្ទាល់របស់កូនខ្មែរយើងពិតៗ។ ហាង មីក្រហម សម្រាប់ជាជម្រើសដល់អ្នកនិយមគាំទ្រពិសារអាហារសុខភាព ពីហាងក៏បានបន្ថែមនៅរសជាតិថ្មីៗ ដូចជា៖ មីក្រហមស៊ុបសរសៃកែង ស៊ុបក្រចកជើងគោពិសេស មីក្រហមស៊ុបកន្ទុយគោ គឺរសជាតិឆ្ងាញ់ ចំពោះសាច់​ផុយ​​ល្មម ត្រូវ​នឹង​ទឹក​ស៊ុប​​មិន​ប្រៃ មិន​សាប...

គយគន់​រូបថត​ផ្អែមល្ហែម​រវាង ​គង់ សុ​ជាតិ ​និង​ជា ​វិបុល ​ពិតជា​មាន​សុភមង្គល​នឹង​គ្នា

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ ចំណងស្នេហា​រវាង​ អ្នក​នាង ​គង់ សុ​ជាតិ​ និង​លោក​ជា វិបុល ​បាន​ស្តែង​អោយ​ឃើញ​កាន់តែ​ច្បាស់​ថា ​អ្នក​ទាំង​២​ពិតជា​មាន​សេចក្តីសុខ ​និង​សុភមង្គល​នៃ​ជីវិត​ប្តី​ប្រ​ព​ន្ឋ​។ ​ជា​ពិសេស​ទៅ​ទៀត​តាំងពី​មាន កូន​ជា​ចំណងដៃ​មក​លោក​ជា​ វិបុល​ក៍​កាន់តែ​ស្រឡាញ់​ភរិយា​ទ្វេរ​ឡើង​។ ពិធីករ​មួយគូ​នេះ​ បាន​មូលចិត្ត​គ្នា​បំពេញការងារ​ ដោយ​ទាន់​ចាប់​ឱកាស​មាន​ទីផ្សារ​។ ​ក្រៅពី​ជាប់​ការងារ​នៅ​ស្ថាប័ន​សោត​ទស្សន៍​ផ្សេង​គ្នា​លោក​ជា វិបុល​ និង​អ្នក​នាង​គង់ សុ​ជាតិ ​ក៍​ជា​ដៃគូ​ពិធីករ​កាត់​នំ​ដ៍​ពេញ​និយម​ជូន​ កូនប្រុស​កូនស្រី​នៃ​ពិធី​មង្គលការ​ផង​ដែរ​។ ​ក្នុង​បើ​និយាយ​ពី...

Most Read