ត្រៀមមាត់ភ្លក់ហើយឬនៅ? តោះ! ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកស្គាល់របស់ញុាំឆ្ងាញ់ៗ​ នៅប្លុកទួលទូង សុទ្ទតែជាកន្លែងដែលល្បីខ្លាំងមានអតិថិជនគាំទ្រច្រើន ហើយកន្លែងទាំងនោះលោកអ្នកមួយចំនួនក៏ប្រហែលជាធ្លាប់ស្គាល់ច្បាស់ផងដែរ តើមានកន្លែងណាមួយដែលលោកអ្នកជាម៉ូយប្រចាំហើយឬនៅ ចឹងបើបានស្គាល់ហើយកុំភ្លេចបបួលមិត្តភក្រឱ្យបានស្គាល់ផងណា! តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

១ .មីប្រហិតទួលទំពូង

មីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ​ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។

មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង

មីប្រហិតទួលទំពូង
ទូរស័ព្ទ៖ 088 772 9138
អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)

២ .ហាងទួលទំពូងគ្រឿងសមុទ្រអាំង

ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។

ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង

ហាង ទួលទំពូងគ្រឿងសមុទ្រអាំង
Tel: 017 99 87 57 / 093 38 2008 / 077 32 31 35
ទីតាំង៖ ក្បែរផ្សារទួលទំពូង

៣ .ហាង ខ្ចៅស្រីភ្លោះទួលទំពូង

បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ  ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង

ហាង ខ្ចៅស្រីភ្លោះទួលទំពូង
Tel:010 237 970
ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១

៤​ .ហាង Indy House

អីយ៉ា នៅនេះសោះ! អាហារឆ្ងាញ់ចឹងមែន មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់​ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House នៅទួលទំពូងយើងហ្នឹង!

ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

ហាង Indy House
ទូរស័ព្ទ៖ 061 494 411
ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង)

៥ .ហាង​ នំប័ុងសីុវម៉ៃអាំង168

បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។

ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168

ហាង: នំប័ុងសីុវម៉ៃអាំង168
ទូរស័ព្ទ៖ 070348161 / 012933586
ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង​ ផ្លូវ155 កែង464

វីដេអូ