Monthly Archives: October, 2022

ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ

គ្រាន់តែលឺ ខួរចំហុយ អ្នកដែលនិយមចូលចិត្តញ៉ាំច្បាស់ជានឹកឃើញដល់ខេត្តបាត់ដំបងមុនគេហ្មង ព្រោះថាមុខម្ហូបមួយនេះជាប់ជាមុខម្ហូបល្បីប្រចាំទឹកដីមួយនេះហើយ ព្រោះថាអ្នករសជាតិស៊ុបខួរនៅទីនេះមានរសជាតិឆ្ងាញ់ញ៉ាំហើយគឺជាប់ចិត្តតែម្ដង និយាយមែន?។ ហើយបើបានមកដល់ បាត់ដំបង ចង់ទៅញ៉ាំតែមិនដឹងថាទៅញ៉ាំណា ម៉ោះមកនេះចាំAdmin នាំអ្នកទាំងអស់គ្នាអោយស្គាល់ហាងមួយកន្លែងនេះ និយាយពីថាលក់ជាង ៩ឆ្នាំហើយម៉ូយពេញៗហាងរាល់ថ្ងៃមិនដែរចេះស្ងាត់ម៉េច រសជាតិវិញញាក់ហ្មង គឺនៅហាង ខួរចំហុយបាត់ដំបង អាចនិយាយបានថាមិនហើយដឹងតែមិនខកបំណងហ្មង។ ពេលបានមកដល់ហើយ ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថានៅទីនេះមិនមែនមានតែស៊ុបខួរ ដែលល្បីនេះទេ ហើយក៏មានជាមួយនឹង ប្រហិតអាំងអំបិលម្ទេស,​ ត្រចៀកជ្រូកចំហុយ, ត្រចៀកជ្រូកអាំងអំបិលម្ទេស, តៅហ៊ូអាំងអំបិលម្ទេស, សង្វាក់អាំង, ផ្សិតបំពង និងពងមាន់ដុត រសជាតិក៏ពិសេសៗមិនធម្មតា។ បែបនេះពេលបានមកលេង រឺក៏ឆ្លងកាត់ទឹកដីបាត់ដំបង...

សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី

ឆ្ងាញ់ពិសេសប្លែកមាត់សាហាវហ្មង អ្នកដែលចូលចិត្តញ៉ាំសាច់បាក់សៀក ខគោ ចង់ទទួលបានរសជាតិប្លែក មកនេះមកអាហារដ្ឋាន មណ្ឌលគិរី ច្បាស់ជាទទួលបាននូវរសជាតិយ៉ាងពិសេសមិនឲ្យខកបំណងហ្មង អាចនិយាយបានថាញ៉ាំហើយជាប់ចិត្ត?។ សម្រាប់នៅ អាហារដ្ឋាន មណ្ឌលគិរី នេះមិនមែនមានអីពិសេសតែ សាច់បាក់សៀក និងខគោ នេះទេគឺមានច្រើនមុខទៀតមានទាំងអាហារពេលព្រឹក​ ថ្ងៃត្រង់​ និងភេសជ្ជៈច្រេីនមុខ​ ជាពិសេសក៏មានជាមួយប្រភេទភេសជ្ជៈផ្លែឈើស្រស់ៗថែមទៀត។ ចំពោះអាហារពេលព្រឹក មានដូចជា គុយទាវ (សាច់ចិញ្រ្ចាំ, ពិសេស, ប្រហិតបាក់សៀក, គ្រឿងសមុទ្រ), មីគាវ, ខគោនំបុ័ង, បាយមាន់ចៀន,...

ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?

ឃើញហើយហូរទឹកមាត់ហ្មង ជាមួយប្រភេទគ្រឿងបុកពិសេសៗពី ហាង ហិរតែឆ្ងាញ់ និយាយពីថាទំនងនោះទំនង ឯរសជាតិវិញគឺថាពិសេសញាក់ហ្មង គឺថាដិតៗ ញ៉ាំជក់មាត់ជាប់ចិត្ត។ នារីៗដែលចូលចិត្តបុកល្ហុងរសជាតិបែបថៃ រសជាតិដិតៗ សេវកន្លែងនេះទុកទៅដឹងតែមិនខកបំណងហ្មងហើយ។ នៅពេលដែលបានមកហើយ និយាយពីថាកម្ម៉ងមួយមុខណាក៏មិនអោយទាស់ចិត្តដែរ ដូចជាបុកល្ហុងក្ដាមប្រៃ បុកក្ដាមសេះ បុកបង្គារឆៅ បុកនំបញ្ចុក បុកងាវ បុកពោត បុកមី ហើយក្រៅពីគ្រឿងបុកប៉ុន្មានមុខនេះក៏មាន គុយទាវទូក និងជ្រក់ជើងមាន់ផងដែរ។ ចង់ដឹងថារសជាតិពិសេសប៉ុណ្ណាដិតៗឆ្ងាញ់ប៉ុណ្ណា ណាត់គ្នាមកសាកល្ងាចនេះមកដឹងតែឆ្ងាញ់មាត់ហ្មងហើយ? ៕ ហាង ហិរតែឆ្ងាញ់លេខទូរសព្ទ៖ 017...

ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត

នឹកឃ្លាន ចង់ញ៉ាំម្ហូបខ្មែររសជាតិដើមអ្នកកំពត តែកន្លងមកអត់ដឹងថាគួរទៅញ៉ាំនៅណាមែនអត់ពីមុន មកនេះពេលនេះលែងជាបញ្ហាឲ្យតែបានមក ភោជនីយដ្ឋានម៉ែកាហ្វេ ដឹងតែសប្បាយកម្ម៉ង់ញ៉ាំហ្មងជាមួយមុខម្ហូបជាង ១០០មុខរសជាតិពិសេសៗមិនឲ្យទាស់ចិត្តហ្មង។ ភោជនីយដ្ឋានម៉ែកាហ្វេ គឺមានបម្រើជូននូវអាហារទាំងបីពេល សម្រាប់អាហារពេលព្រឹកគឺមានបាយស្រូប បាយមាន់ និងគុយទាវ។ ចំពោះអាហារថ្ងៃត្រង់គឺមានម្ហូបកម្ម៉ង់ដូចជាទឹកគ្រឿងកំពត ទឹកអន្លក់ ពងទានចៀនស្អំ ទឹកគ្រឿងបាត់ដំបង ទឹកគ្រឿងសៀមរាប ម្ហូបបែបឆា និងសម្លរជាច្រើនមុខទៀត។ រីឯអាហារពេលល្ងាចមានដូចជាម្ហូបកម្ម៉ង់ បាយឆា និងបបរសរ ដោយគ្រប់មុខម្ហូបនៃអាហារទាំងបីពេលនេះអ្នកទាំងអស់គ្នាអាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន ដោយហាងចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង...

លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់

អ្នកដែលរស់នៅទីរួមខេត្តបាត់ដំបង ជាពិសេសម្តុំផ្សារណាត់ ស្គាល់ច្បាស់ដូចថ្ងៃ មីគាវបីល្វែង ល្បីប្រចាំខេត្តបាត់ដំបង មិនថាតែអ្នកនៅហ្នឹងទេ អ្នកភ្នំពេញ ឬជិះកាត់ខេត្តបាត់ដំបង ភាគច្រើនគឺចូលញុាំកន្លែងគាត់មិនដែលខានឡើយ គេហៅថាម្ហូបល្បីប្រចាំតំបន់ លក់រាប់ឆ្នាំមកហើយ ។ មីគាវបីល្វែង បើកដំណើរការលក់ តាំងពីឆ្នាំ 1983 បើគិតមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល ៣៩ឆ្នាំមកហើយ តែបើនិយាយពីរសជាតិនៅតែអាចផ្គាប់ចិត្តអតិថិជន មកពីទីជិត ទីឆ្ងាយចូលមកសាក មិនដែលខកខានម្តងណាឡើយ បច្ចុប្បន្ននេះ ម្ហូបដែលល្បីប្រចាំហាងមាន...

ចង់ញ៉ាំស៊ុបឆ្ងាញ់ ជំនួយដល់សុខភាព និងតម្លៃសមរម្យ ស្គាល់កន្លែងដែលត្រូវទៅរឺនៅ?

ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង?។ គ្រាន់តែលឺឈ្មោះ IFOOD PLUS គ្រប់គ្នាច្បាស់ជាស្គាល់ព្រោះថាហាងមួយនេះល្បីទទួលបានការគាំទ្រខ្លាំងជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទស៊ុបដែលមានរសជាតិឆ្ងាញ់ និងមានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ ទឹកស៊ុបទាំង ៤រសជាតិ គឺត្រូវបានចម្អិនដោយបានរក្សានូវក្បូនខ្នាតបែបបុរាណខ្មែរ និងចិនជាមួយគ្នាដែលធ្វេីការរម្ងាស់ជីវជាតិទឹកស៊ុបចេញមកពីផ្លែឈើ និង គ្រឿងផ្សំធម្មជាតិបំប៉នសុខភាពសំខាន់ៗជាច្រេីនមុខ។ ជាពិសេសស៊ុបស៊ីឈុ័ន និងមីសូរបស់ iFood Plus ដែលមានដើមកំណើតពីប្រទេសចិន ត្រូវបានបង្កើតចេញមកពីបន្លែ​និងរុក្ខជាតិពិសេសៗមួយចំនួន ដែលមានដូចជា ខ្ទឹមខ្ចល់ដែលជួយសម្រួលនូវសរសៃរឈាម ពុទ្រាក្រហមដែលជួយរក្សានូវភាពក្មេងវ័យ...

Most Read