ពិតជាមិនអាចរំលងបានហ្មង អ្នកដែលចូលចិត្តញ៉ាំស៊ុបដែលមានរសជាតិឆ្ងាញ់ ជំនួយដល់សុខភាព ហើយជាពិសេសជាមួយតម្លៃសមរ្យថែមទៀតនោះមកតាម Admin មក IFOOD PLUS គឺដឹងតែមិនខកបំណង?។



គ្រាន់តែលឺឈ្មោះ IFOOD PLUS គ្រប់គ្នាច្បាស់ជាស្គាល់ព្រោះថាហាងមួយនេះល្បីទទួលបានការគាំទ្រខ្លាំងជាច្រើនឆ្នាំមកហើយ ទៅលើប្រភេទស៊ុបដែលមានរសជាតិឆ្ងាញ់ និងមានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស។ ទឹកស៊ុបទាំង ៤រសជាតិ គឺត្រូវបានចម្អិនដោយបានរក្សានូវក្បូនខ្នាតបែបបុរាណខ្មែរ និងចិនជាមួយគ្នាដែលធ្វេីការរម្ងាស់ជីវជាតិទឹកស៊ុបចេញមកពីផ្លែឈើ និង គ្រឿងផ្សំធម្មជាតិបំប៉នសុខភាពសំខាន់ៗជាច្រេីនមុខ។ ជាពិសេសស៊ុបស៊ីឈុ័ន និងមីសូរបស់ iFood Plus ដែលមានដើមកំណើតពីប្រទេសចិន ត្រូវបានបង្កើតចេញមកពីបន្លែនិងរុក្ខជាតិពិសេសៗមួយចំនួន ដែលមានដូចជា ខ្ទឹមខ្ចល់ដែលជួយសម្រួលនូវសរសៃរឈាម ពុទ្រាក្រហមដែលជួយរក្សានូវភាពក្មេងវ័យ និងគ្រឿងផ្សំធម្មជាតិមួយចំនួនទៀតដែលមានតួនាទីថែរក្សាសម្រស់អ្នកដែលពិសារផងដែរ។


បន្ថែមពីនេះ iFood Plus មិនមែនមានត្រឹមតែស៊ុបទេណា ក៏មានលក់នូវអាហារពេលព្រឹកដែលមានដូចជា ឌីមសាំឆ្ងាញ់ៗ គុយទាវ និងបាយផងដែរ។ គ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ២រសៀល និងស៊ុបមានលក់ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១១យប់។ បែបនេះគ្រប់គ្នាអាចមកញ៉ាំអាហារពេលព្រឹកក៏បាន មកញ៉ាំស៊ុបក៏បានធានាថាទទួលបានរសជាតិឆ្ងាញ់ និងបរិយាកាសយ៉ាងស្រស់ស្រាយបំផុត៕










IFOOD PLUS
លេខទូរសព្ទ៖ 012 217 358 / 015 217 358
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១៦៩ សង្កាត់វាលវង្ស (ជិតក្រុមហ៊ុនTOYOTA និងឈៀងសាលាបាក់ទូក)
ផែនទី៖ https://goo.gl/maps/rBPRmApgPnqV4zne6
វីដេអូ៖