ញ៉ាំអស់មួយដើម ដឹងឆ្អែតតែម្តង! នំបុ័ងប្រ៊េដ អ៊ិចប្រែស ជាការពិតសម្រាប់លោកអ្នកដែលនិយមចូលចិត្តលក្ខណៈ អាហារសម្រន់ ដូចជាប្រភេទនំបុ័ង អីហ្នឹងដឹងតែត្រូវចិត្តតែម្តង តូចមែនតែខ្លឹមញ៉ាំឆាប់ឆ្អែត តម្លៃក៏សមរម្យទៀត ចាប់ពី ៦០០០៛ ដល់ ៨០០០៛ ហើយលោកអ្នកអាចមករកបាននៅ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ។



ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ទើបបើកដំណើរការ ប្រហែល ២ខែ ប៉ុណ្ណោះ ប៉ុន្តែកំពុងមានការគាទ្រជាច្រើនពីសំណាក់អតិថិជន សម្រាប់នំបុ័ងមាន មានច្រើនមុខមានដូចជា៖ នំបុ័ងប៉ាតេអុិចប្រែស, នំបុ័ងប៉ាតេ ស សុទ្ធ, នំបុ័ងសាច់ចិញ្រ្ចាំ សុទ្ធ, នំបុ័ងប៉ាតេ ត្រីខ, នំបុ័ងប៉ាតេត្រីខ អុីស្ត្រា, នំបុ័ងសាច់ជ្រូកបីជាន់, នំបុ័ងសាច់ផាកឡូវ រួមជាមួយភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ បើងាកមកមើលបរិយាកាសខាងក្នុងាហាងវិញ មានភាពធំទូលាយ បុគ្គលិក រួសរាយរាក់ទាក់ និងមានអនាម័យខ្ពស់ ។



សម្រាប់ ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស ក៏មានជាការប្រូម៉ូសិនពិសេស ទិញអស់ ៧ដើម ថែមជូន ១ដើម ដោយឥតគិតថ្លៃ ថែមទាំងធ្វើការដឹកជញ្ជូនដល់ផ្ទះថែមទៀតផង ។ អ្វីដែលកាន់តែពិសេសនោះ ពីហាងផ្ទាល់ក៏មានកម្មវិធីពិសេស សម្រាប់ការទិញនំបុ័ង ដើម្បីយកទៅធ្វើសកម្មភាពមនុស្សធម៌ ពីហាងផ្ទាល់ និងបញ្ចុះតម្លៃ 30% ភ្លាមៗ ក្នុងការទិញទៅបរិច្ចាគ។ ហើយលោកអ្នកក៏អាចធ្វើការកុម្មង់តាមរយៈ App ដឹកជញ្ជូនបាន foodpanda, wow now , nham24, bloc, E-GetS,។




ហាង នំបុ័ងប្រ៊េដ អ៊ិចប្រែស
លេខទូរសព្ទ៖ 011 688 222
ទីតាំង៖ ផ្លូវលេខ173 (ខាងលិចស្ថានទូតចិន)
វីដេអូ៖