Monthly Archives: April, 2018

យ៉ាងទំនងញុាំហ្មង!​ នំបញ្ចុក កេរម៉ែ ល្បីខ្លាំងទៀតផង

តើលោកអ្នករកកន្លែងញាំុអីឃើញនៅថ្ងៃនេះ ? តោះទៅសាកបញ្ចុកកេរម៉ែល្បីខ្លាំង ហើយលក់ដាច់កប់នៅកែងផ្សារចាស់យើងហ្នឹង! និយាយទៅអាចថាអួត ប៉ុន្តែក្រុមការងារយើងក៏បានទៅដល់កន្លែងហើយដែរ ដូចដែលគេល្បីតៗគ្នាពិតមែន ព្រោះអីអ្នកមកញ៉ាំច្រើនណាស់សឹងតែរកកន្លែងអង្គុយគ្មាន មានអ្នកខ្លះអង្គុយអ្នកខ្លះឈរចាំកម្មង់ទិញព្រោងព្រាតតែម្តងហើយ! ស្ថិតនៅកែងផ្សារចាស់នេះ លោកអ្នកមួយចំនួនប្រហែលជានៅស្គាល់ហាង បងចេកនំបញ្ចុកផ្សារចាស់ល្បីជាង៦ឆ្នាំរួចមកហើយនោះ ហើយថ្មីៗម្ចាស់ហាងបានផ្លាស់ប្តូរនៅស្លាកយីហោថ្មី ឈ្មោះថា នំបញ្ចុកកេរម៉ែ​​វិញ ម្ចាស់ក៏ហាងបានបញ្ជាក់រួចហើយកុំឱ្យអតិថិជនមានការយល់ច្រឡំអី គឹសម្រាប់ទីតាំងនៅដដែល រសជាតិឆ្ងាញ់ដូចដើមមិនផ្លាស់ប្តូរទេ។ ហើយបើនិយាយពីនំបញ្ចុកមួយចាននេះវិញ គ្រាន់តែឃើញធ្វើឱ្យយើងស្រក់ទឹកមាត់តាំងពីពេលដែលយើងលាយទឹកជ្រលក់ម្ល៉េះ ហើយប្រសិនបើលោកអ្នកជំនាញក្នុងការលាយទឹកជ្រលក់ទៀតដឹងតែអ៊ែមមាត់មិនខានទេ​​។ បើងាកទៅមើលភ្ញៀវដែលចូលទៅញុាំនៅកន្លែងគាត់វិញ យើងក៏អាចនិយាយបានថាពិតជាលក់ដាច់ខ្លាំងមែន ហើយអ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារថាក្នុង១ថ្ងៃគាត់លក់អស់នំបញ្ចុកចន្លោះពី៥០ គីឡូ ទៅ៦០គីឡូក្រាមអីណោះ លក់ដាច់គ្មា​នសល់នោះទេ...

កម្មវិធីពិសេសជាមួយនឹងរឿងដ៏ធំប្រចាំឆ្នាំ Avengers: Infinity War ពីរោងភាពយន្តលេជេន

រោងភាពយន្តលេជេនមានកម្មវិធីពិសេសសម្រាប់ប្រិយមិត្តដែលចង់បានវត្ថុអនុស្សាវរីយពីរឿង Avengers: Infinity War នេះ ដែលក្នុងនោះមានដូចជា៖ ក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់?? និងបណ្តោងសោរ ។ + កញ្ចប់សម្រាប់ប្តូរយកក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់ ដោយលោកអ្នកគ្រាន់តែចំណាយ $៦៩.៩៩ ទៅលើកញ្ចប់ Marvel's Avengers Infinity War ដែលក្នុងកញ្ចប់នោះមាន៖ -ក្ដារដាក់ត្បូងអមតៈទាំង៦គ្រាប់ ចំនួន១ -សំបុត្រកៅអីធម្មតារបស់ Avengers: Infinity War ចំនួន១០សន្លឹក -ពោតលីងកំប៉ុងធំចំនួន ៤ -ភេសជ្ជៈកែវធំ ចំនួន...

ប្លែកហា៎! មីហោះភ្លៅមាន់បំពង ធ្លាប់បានសាកហើយឬនៅហ្នឹង?

ប្លែកអត់? ពិតជាប្លែកមែនហើយ! ថាមិនប្លែកយ៉ាងម៉េចបានបើលេងសុទ្ធតែមីហោះចឹងៗអី បើនិយាយពីមីគឺត្រូវបានយកទៅច្នៃចេញមុខម្ហូប ហើយរសជាតិផ្សេងៗគ្នាទៅតាមជំនាញរបស់ចុងភៅនីមួយៗ តែសម្រាប់មីហោះនេះវិញ ហាក់មានភាពប្លែកសំរាប់មនុស្សគ្រប់គ្នា ព្រោះអ្វីក្រៅពីរសជាតិប្លែកហើយនោះ ទាំងការរៀបចំសម្រាប់ដាក់លក់ក៏ប្លែកដែរ ព្រោះបើមើលទៅដូចជាមីវេទមន្តចឹង អ្វីដែលយើងសង្កេតឃើញមួយទៀតនោះ សម្រាប់អ្នកដែលនិយមទៅពិសារគឺថាមិនដែលភ្លេចនោះទេ តែងតែថតស៊ែលហ្វីបង្ហោះចូលក្នុងបណ្តាញសង្គមនានាដើម្បីទុកជាអនុស្សាវរីយ៍ រួមទាំងការចែករំលែកផងដែរ។ ការនិយាយតៗគ្នាពីភាពច្នៃប្រឌិតរបស់ហាង មីងហោះ PL ដែលមានទីតាំងក្រោយរោងកុនគិរីរម្យបានកំពុងអង្រួនចិត្តមិត្តៗយុវវ័យ ជាប់ចិត្តជាមួយការថតរូបលេង ហើយបានញុាំមីរសជាតិប្លែកជាមួយនិងភ្លៅមាន់បំពងស្រួយស្រឹបញុំាប្លែកមាត់តែម្តង។ ក្រៅនេះហាងផ្ទាល់ក៏មានមុខម្ហូបប្លែកៗ ជាច្រើនមុខផ្សេងទៀតរួមទាំងភេសជ្ជៈគ្រប់មុខញុាំត្រជាក់ចិត្ត។ ចឹងថ្ងៃនេះក៏ជាថ្ងៃចុងសប្តាហ៍ដែរហើយ ចឹងប្រសិនបើលោកអ្នកមិនមានគម្រោងទៅទីណានោះទេគួរតែណាត់មិត្តភ័ក្រជួបជុំគ្នាញុាំមីហោះរសជាតិប្លែក ថតស៊ែលហ្វីអោយណាណីម្តងទៅ។ ហាង មីងហោះ PL ទូរស័ព្ទ៖ 096...

អស់ទាស់ហ្មង!ម្ហូបថ្មីមកដល់ទៀតហើយ ហាងទឹកសៀង កូរពោះមិនស្ទើរទេ

ហាងទឹកសៀង មានអ្វីពិសេសទៀតហើយ? គឺថាមានច្រើនណាស់ សុទ្ធតែប្លែកៗ​រហូត ហើយសឹងតែគ្រប់មុខអ្នកធ្លាប់មកញ៉ាំតែងសរសើរថា ឆ្ងាញ់ ហើយអ្វីដែលពិសេសនោះគឺ អនាម័យតែម្តង។ ចឹងចង់ដឹងថាថ្ងៃនេះ មានអ្វីប្លែកសម្រាប់លោកអ្នកខ្លះតោះត្រៀមមាត់សាកម្ហូបថ្មីធានាថាអ៊ែមហ្មង! សម្រាប់មុខម្ហូបថ្មីនេះរបស់ហាង ទឹកសៀង ជឿជាក់ថាលោកអ្នកនិងប្លែកមាត់ទៀតហើយ ចឹងសូមបង្ហាញមុខម្ហូបខ្លះៗមានដូចជា៖ មីឆាប្រហិតឆឹង Topokki, មីឆាបង្កង Topokki, មីឆាសាច់មាន់ Popcorn, បាយគីមឈឺសាច់គោ ដំឡូង, សាច់មាន់ Tongdak ដំឡូង, សាច់គោUSA...

ធ្លាយ​រឿងពុក​រលួយ ជុំវិញការប្រឡងបវរកញ្ញាMiss Global 2017

រាជធានី​ភ្នំពេញ ៖ និយាយ​ពិត​ទៅ​ ឆ្នាំ​២០១៧​កន្លង​មក គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ថ្នាក់​អន្តរជាតិ ដែល​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៧ មិន​ធ្លាប់​មាន​នោះ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​ផ្ទុះបាតុភាព ​គួរ​ឱ្យ​សោកស្តាយ​នេះ គឺ​ការ​បែកធ្លាយ​រឿង​រ៉ាវ​អាស្រូវ​ពី​អំពើ​ពុក​រលួយ​ចោទប្រកាន់​គ្នា​មួយ​បាន​ផ្ទុះ​ឡើង តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​លោក ឌី ពេជ្រ ដែល​ជានា​យក​ប្រតិបត្តិ និង​ជា​ប្រធាន​បវរកញ្ញា​ខ្មែរ​-​អា​មេ​រិ​ក ។ បើ​ទោះបីជា​កម្មវិធី​ប្រកួត​បវរកញ្ញា​ពិភពលោក Miss Global បាន​បិទ​បញ្ចប់​ច្រើន​ខែ​មក​ហើយ​ក្តី​ ក៏​ នៅ​មិន​ទាន់​អស់រឿង​អាស្រូវ​...

លន់ ដា​ណេ ផុងខ្លួន​ព្រោះ​ចង់​ធ្វើ​ថៅកែ

រាជធានី​ភ្នំពេញ ៖ ដោយ​ចង់​ធ្វើ​ថៅកែ​ហាង តារា​កំប្លែង​លន់ ដា​ណេ សម្រេចចិត្ត​ដកថយ​ពី​ទីលាន​សិល្បៈ គឺ​នាង​បាន​បើកហាង​ផឹក​ស៊ី ។ ទោះជា​យ៉ាងណា​ក្តី​ដួល​រលំ​ម្តង​ហើយ​ម្តងទៀត ធ្វើ​ឲ្យ​លន់ ដា​ណេ​ស្មា​លា ហើយ​ងាក​មក​ចាប់​អាជីព​សិល្បៈ​វិញ ។ តារា​កំប្លែង​លន់ ដា​ណេ ត្រូវ​នាយ​ក្រឹម​សម្រេច​ឱ្យ​ចូល​ក្រុម​កំប្លែង​វិញ​ដោយ​មើលឃើញ​ថា​ទេព​កោសល្យ​សម្តែង​របស់​នាង​នៅ​តែ​មានការ​ទាក់ទាញ ។ ការ​ត្រឡប់​មក​សម្តែង​ឡើង​វិញ​របស់​លន់ ដា​ណេ ក្រោយ​ពេល​បិទមុខ​ជំនួញ ដួល​រលំ ។ កន្លង​មក​លន់ ដា​ណេ បាន​ធ្វើ​ជា​ថៅកែ​ភោជនីយដ្ឋាន​ចាយ​ទុន​ជា​ច្រើន​ដុល្លារ ប៉ុន្តែ​វិ​ថី​ដែល​នាង​ដើរ​ក្នុង​នាម​ជា​ថៅកែ​ហាង​ត្រូវ​ដួល​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ខាត​ចុង​ខាត​ដើម​ខាត​ពេលវេលា...

ស៊ូ ស៊ី​រី​កា ថា ​វិស័យ​ចម្រៀង​គួរ​ឱ្យ​ខ្លាច

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​ផលិតកម្ម​ថោ​ន នាង​ស៊ូ ស៊ី​រី​កា បាន​ប្រកាស​បញ្ចប់​អាជីព​សិល្បៈ​ពាក់កណ្តាល​ទី បន្ទាប់​ពី​នាង​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​មួយ​នេះ​ជិត​៣​ឆ្នាំ ។ ការ​ប្រកាស​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល​ពី​តារាចម្រៀង​ស៊ូ ស៊ី​រី​កា បាន​ធ្វើ​ឡើងជា​សាធារណៈ ក្នុង​ពេល​ដែល​នាង​បាន​ចាត់​ទុក​វិស័យ​មួយ​នេះ​គួរ​ឲ្យ​ខ្លាច​សម្រាប់​នាង បើ​ទោះបីជា​ពេល​នេះ​បាន​បោះ​ជំហាន​ទៅ​មុខជា​មួយ​អាជីព​សិល្បៈ​នេះ​ក៏​ដោយ ។ ស៊ូ ស៊ី​រី​កា បាន​ប្រកាស​បញ្ជាក់​បញ្ហា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ឈប់​ជា​ស្ថាពរ ទីបំផុត​ខ្ញុំ​បាន​ជីវិត​ខ្ញុំ​មក​វិញ​ហើយ វិស័យ​ដែល​គួរ​អោយ​ខ្លាច វិស័យ​តស៊ូ​គ្មាន​ន័យ ហត់​ណាស់ សង្ឃឹមថា​ការងារ​ថ្មី​របស់ខ្ញុំ​បងប្អូន​នៅ​តែ​គាំទ្រ​ហើយ​ជួយ​ទិញ​ទាំងអស់​គ្នា​ណា »​។ ការ​ប្រកាស​របស់​តារាចម្រៀង​ស៊ូ ស៊ី​រី​កា ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​សម្តែង​ការ​សោកស្តាយ...

ជា ស្រួច និង​សាន សុ​ម៉ា​លី ចំណង​រាប់អាន​គ្នា​ច្រើន​ឆ្នាំ​កំពុង​មាន​បញ្ហា

រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ប្រដាល់ និង​តារា​សម្តែង​លោក​ជា ស្រួច បាន​បដិសេធ​រាល់​ការ​អះអាង​នានា​ពី​តារា​សម្តែង​នាង​សាន សុ​ម៉ា​លី ពី​រឿង​គ្រោះថ្នាក់​ប្អូនប្រុស​របស់​នាង​ដែល​មិនមែន​ដើមហេតុ​ពី​ករណី​គ្រោះថ្នាក់​ច​រា​ចារ​ណ៍ ។ អ្នក​ទាំង​ពីរ​បាន​អះអាង​រក​ភាព​ខុស​ត្រូវ​រៀងខ្លួន ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​នោះ ខណៈ​ដែល​លោក​ជា ស្រួច កំពុង​តែ​ខ្នះខ្នែង​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​ពី​នាង​សាន សុ​ម៉ា​លី ។ បន្ទាប់​ពី​មានការ​អះអាង និង​បាន​ចោទប្រកាន់​ពី​នាង​សាន សុ​ម៉ា​លី លើ​បញ្ហា​នោះ​មក លោក​ជា ស្រួច បាន​ចេញ​មុខ​បកស្រាយ​ជា​សាធារណៈ ដោយនៅ​ក្នុង​នោះ​លោក​បាន​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​រូប​លោក ។ ជា ស្រួច...

រីកមាឌតាម BIG ហ្មង! ស៊ុបចង្កាក់ Volcano រីកសាខាដល់បាត់ដំបង បញ្ចុះតម្លៃ២០% ១សប្តាហ៍ពេញ

មិនថាអ្នកមានមាឌតូច ឬក៏មាឌធំទេ (BIG "ឌឺមែនហ្នឹង Admin") និយាយលែងទេ មែនហើយដូចដែលអ្នកបានឃើញចឹង មិនថាអតិថិជនថ្មីចាស់ លោក BIG ទេអោយតែ មានអ្នកបបួលទៅញ៉ាំស៊ុបចង្កាក់​ Volcano ដឹងតែទៅហើយ អ្នកណាមិនល្បីរសជាតិឆ្ងាញ់នោះ បើកហាងថ្ងៃណាភ្ញៀវមកញ៉ាំពេញថ្ងៃនោះ។ សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាបាត់ដំបង តែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 1 ខែឧសភា ២០១៨...

ឆ្ងាញ់ទាំងម្ហូប ឆ្ងាញ់ទាំងភេសជ្ជៈហ្មងហើយ Who’s Tea

សូមសម្របតាមអាកាសធាតុបន្តិចហើយណា ដោយឃើញថាអាកាសធាតុក្តៅខ្លាំងណាស់ ចឹងថ្ងៃនេះដើម្បីឱ្យលោកអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយកាត់បន្ថយភាពនឿយហត់ យើងសូមណែរនាំហាងថ្មីមួយកន្លែង ដែលទើបនិងបើកដំណើរការថ្មីៗ ហើយនាំមកជាមួយទាំងភេសជ្ជៈឆ្ងាញ់ៗ អាហារប្លែកញុាំត្រូវមាត់ត្រូវចិត្ត។ ជាការពិតណាស់ស្ថិតក្នុងអាកាសធាតុម្តងក្តៅម្តងត្រជាក់បែបនេះ សម្រាប់ហាង WHO'S TEA​ ដែលស្ថិតនៅម្តុំសាលាIFL ផ្លូវ122 លោកអ្នកនិងទទួលបាននៅអារម្មណ៍ស្រស់ស្រាយជាមួយការញុាំអាហារឆ្ងាញ់ៗក្តៅៗ​ ទឹកភេសជ្ជៈញុាំជាប់មាត់ជាប់ចិត្តតែម្តង។ សម្រាប់ភេសជ្ជៈដែលមានក្នុងហាងផ្ទាល់លោកអ្នកញុាំហើយ គឺមានឈីសជាប់បបូរមាត់មិនខានទេ ព្រោះអីរូបមន្តឆុងលាយជាមួយឈីសច្រើននោះអី ចឹងញុាំហើយដឹងតែប្លែកមាត់ទៀតហើយ ។ ហើយអ្វីដែលពិសេសទៅទៀតនោះ ក្នុងឱកាស Soft Opening Day ខាងមុខនេះនៅថ្ងៃទី ២៤...

ម៉ោះៗ បាយមាន់ស្រែហៃណាំមកដល់វិញហើយតើស!

អត់ញុាំម៉េចបានអាហារពេលព្រឹកយ៉ាងហ្នឹងៗហើយ! ជាការពិតណាស់រៀងរាល់ព្រឹកមនុស្សយើងគ្រប់គ្នាៗពេលមុននិងចេញទៅធ្វើការងារ ឬចេញទៅប្រកបរបរផ្សេងៗ គឺតែងតែស្វែងរកកន្លែងស្រស់ស្រូបអារហាពេលព្រឹក ចឹងថ្ងៃនេះដែរក្រុមការងារសូមបង្ហាញជូនកន្លែងមួយដែលស័ក្តិសមសម្រាប់លោកអ្នកដែលនិយមពិសារអាហារពេលព្រឹក ជាពិសេសនោះអ្នកនៅម្តុំផ្សារម៉ាក្រូ  ឆ្ងាញ់មាត់ហើយ បាយមាន់ស្រែហៃណាំកំពត ដែលជម្រើសសុទ្ធតែមាន់ស្រែ១០០%ទៀត ដឹងតែត្រូវមាត់មិនខានទេ។ កន្លងមកលោកអ្នកមួយចំនួនធំប្រាកដជាធ្លាប់បានស្គាល់រួចមកហើយនៅហាង បាយមាន់ហៃណាំកំពតដែលល្បីខ្លាំងនៅម្តុំផ្សារទួលគោកនោះ បច្ចុប្បន្ននេះបានផ្លាស់ទីតាំងថ្មី មកនៅម្តុំសែនសុខផ្លូវលេខ1003 ផ្លូវទៅផ្សារម៉ាក្រូ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ ១០០% បន្ថែមឱ្យមានរសជាតិឆ្ងាញ់ជាប់មាត់។ ក្រៅពីបាយមាន់ហៃណាំ ក្នុងហាងផ្ទាល់ក៏មានដូចជា៖ បាយឆាសាច់ក្តាមពិសេស បាយឆ្អឹងជំនីអាំង នំបញ្ចុកកំពត បបរសាច់មាន់...

ជាវសំបុត្រកុនរឿង Avenger: Infinity War មុនថ្ងៃចាក់បញ្ចាំងពីរោងភាពយន្តលេជេន បញ្ចុះតម្លៃ50%ពីផាយផេ

សម្រាប់លោកអ្នកដែលចូលចិត្តទស្សនាខ្សែភាពយន្តរឿង Avengerតាំងពីវគ្គមុនៗកន្លងមក ឥលូវនេះខ្សែភាពយន្តនេះក៏មានចេញជាផ្លូវការនូវវគ្គចុងក្រោយដែលកាន់តែអស្ចារ្យ ល្អមើលនិងជក់ចិត្តដិតអារម្មណ៍ជាងវគ្គមុនៗ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី25 មេសា 2018 នេះ។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់គ្រប់សាខារបស់រោងភាពយន្តលេជេនក៏បានធ្វើការដាក់លក់សំបុត្ររឿង Avenger: Infinity War នេះមុនថ្ងៃចាក់បញ្ចាំងដើម្បីជាភាពងាយស្រួលសម្រាប់លោកអ្នកដែលមិនចង់ធ្វើការរង់ចាំយូរ កាន់តែវិសេសវិសាលជាងនេះគឺមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់កៅអីក៏មានចំនួនកំណត់ផងដែរ។ លោកអ្នកអាចរកជាវសំបុត្របាននៅតាមម៉ោងបញ្ចាំងខាងលើនេះ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ពិសេសលោកអ្នកក៏អាចមកសាកល្បងទស្សនារឿងដ៏អស្ចារ្យនេះនៅសាខាថ្មីរបស់លេជេនគឺលេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square...

Most Read