ជាវសំបុត្រកុនរឿង Avenger: Infinity War មុនថ្ងៃចាក់បញ្ចាំងពីរោងភាពយន្តលេជេន បញ្ចុះតម្លៃ50%ពីផាយផេ

Avengers

0
1557

សម្រាប់លោកអ្នកដែលចូលចិត្តទស្សនាខ្សែភាពយន្តរឿង Avengerតាំងពីវគ្គមុនៗកន្លងមក ឥលូវនេះខ្សែភាពយន្តនេះក៏មានចេញជាផ្លូវការនូវវគ្គចុងក្រោយដែលកាន់តែអស្ចារ្យ ល្អមើលនិងជក់ចិត្តដិតអារម្មណ៍ជាងវគ្គមុនៗ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី25 មេសា 2018 នេះ។ អ្វីដែលកាន់តែពិសេសនោះ សម្រាប់គ្រប់សាខារបស់រោងភាពយន្តលេជេនក៏បានធ្វើការដាក់លក់សំបុត្ររឿង Avenger: Infinity War នេះមុនថ្ងៃចាក់បញ្ចាំងដើម្បីជាភាពងាយស្រួលសម្រាប់លោកអ្នកដែលមិនចង់ធ្វើការរង់ចាំយូរ កាន់តែវិសេសវិសាលជាងនេះគឺមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់កៅអីក៏មានចំនួនកំណត់ផងដែរ។

Avengers
Avengers

លោកអ្នកអាចរកជាវសំបុត្របាននៅតាមម៉ោងបញ្ចាំងខាងលើនេះ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ពិសេសលោកអ្នកក៏អាចមកសាកល្បងទស្សនារឿងដ៏អស្ចារ្យនេះនៅសាខាថ្មីរបស់លេជេនគឺលេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2)ដែលមានប្រព័ន្ធសម្លេងទំនើបថ្មី គឺ Dolby Atmos ដែលស្ថិតនៅសាលទីមួយ និងសម្រាប់សាលទីពីរគឺមានកៅអីដ៏ទំនើបដែលអាចបត់បែនទៅក្រោយបាន តែអ្វីដែលកាន់តែពិសេសជាងសាលទាំងពីរនេះគឺសាល Diamond Class​ ដែលយើងបានចាប់ផ្តើមបើកដំណើរការសាកល្បងហើយដែលលោកអ្នកអាចទស្សនារឿងដោយមានផាសុកភាព​ជាមួយនឹងកៅអីដ៏ទំនើបអាចបត់បែននិងអាចគេងទស្សនាបាន។ នៅចាំអីទៀត? តោះ! ទៅទិញសំបុត្រអោយបានមុនទាំងអស់គ្នាណា៎!

អ្នកណាៗក៏ទៅលេជេនដែរ!!!
#LetsGoLegend

វីដេអូ Trailer