អត់ញុាំម៉េចបានអាហារពេលព្រឹកយ៉ាងហ្នឹងៗហើយ! ជាការពិតណាស់រៀងរាល់ព្រឹកមនុស្សយើងគ្រប់គ្នាៗពេលមុននិងចេញទៅធ្វើការងារ ឬចេញទៅប្រកបរបរផ្សេងៗ គឺតែងតែស្វែងរកកន្លែងស្រស់ស្រូបអារហាពេលព្រឹក ចឹងថ្ងៃនេះដែរក្រុមការងារសូមបង្ហាញជូនកន្លែងមួយដែលស័ក្តិសមសម្រាប់លោកអ្នកដែលនិយមពិសារអាហារពេលព្រឹក ជាពិសេសនោះអ្នកនៅម្តុំផ្សារម៉ាក្រូ ឆ្ងាញ់មាត់ហើយ បាយមាន់ស្រែហៃណាំកំពត ដែលជម្រើសសុទ្ធតែមាន់ស្រែ១០០%ទៀត ដឹងតែត្រូវមាត់មិនខានទេ។



កន្លងមកលោកអ្នកមួយចំនួនធំប្រាកដជាធ្លាប់បានស្គាល់រួចមកហើយនៅហាង បាយមាន់ហៃណាំកំពតដែលល្បីខ្លាំងនៅម្តុំផ្សារទួលគោកនោះ បច្ចុប្បន្ននេះបានផ្លាស់ទីតាំងថ្មី មកនៅម្តុំសែនសុខផ្លូវលេខ1003 ផ្លូវទៅផ្សារម៉ាក្រូ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ ១០០% បន្ថែមឱ្យមានរសជាតិឆ្ងាញ់ជាប់មាត់។ ក្រៅពីបាយមាន់ហៃណាំ ក្នុងហាងផ្ទាល់ក៏មានដូចជា៖ បាយឆាសាច់ក្តាមពិសេស បាយឆ្អឹងជំនីអាំង នំបញ្ចុកកំពត បបរសាច់មាន់ គុយទាវខគោ មីខគោ មីស៊ុប បបរគ្រឿងក្នុង ហើយនៅមានអាហារជាច្រើនមុខផ្សេងៗទៀតរួមទាំងភេសជ្ជៈផងដែរ។



ព្រឹកស្អែកត្រៀមមាត់ទៅសាកបាយហៃណាំកំពត មាន់ស្រែសុទ្ធម្តងមើល ជាពិសេសមុននិងចេញទៅធ្វើការ កុំភ្លេចណាជម្រើសច្រើនមុខសម្រាប់អាហារពេលព្រឹក ញុាំនៅកន្លែងផ្ទាល់ក៏បានកម្មង់ទៅញុាំនៅកន្លែងធ្វើការក៏បានដែរ ហើយថែមទាំងមានលក់នៅម្ហូបកម្មង់សម្រាប់ថ្ងៃត្រង់ទៀត ចឹងមើលទីតាំងឱ្យហើយផងណាក្រែងមិនទាន់ស្គាល់ ។





ហាង បាយមាន់ហៃណាំកំពត
Call: 016 630 889 / 088 666 43 66
ទីតាំង៖ ផ្លូវ 1003 ភូមិកាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ
វីដេអូ