Monthly Archives: April, 2017

មិនឆ្អែតទៀតអី! បើបាយឆាម្រះព្រៅមួយថាសហើយហ្នឹង

អ្នកណាខ្លះទាល់តែញាុុំបាយពេលល្ងាចបានឆ្អែត លើកនេះមានជំរើសសំរាប់លោកអ្នកហើយ ជាមូយបាយឆាម្រះព្រៅដ៏ទំនងមួយ។ ថ្ងៃនេះ​ ក្រុមការងារ KSPG.TV សូមណែនាំអ្នកពិសាទាំងអស់គ្នាទៅចម្អែតក្រពះម៉ាហល់ម្តងមើល ជាមួយបាយឆាថាសស្លឹកឈូកម្រះព្រៅ។ អ្នកពិសាអាចកម្មង់បាយឆាម្រះព្រៅនេះបានគ្រប់ប្រភេទសាច់ដែលជាចំណង់ចំណូលចិត្តលោកអ្នកមានទាំងសាច់គោ គ្រឿងសមុទ្រ ជាដើម ជាពិសេសបន្ថែមនឹងពងមាន់ថែមទៀតផង។ អូ៎ មានក្រួចអាំង ដែលភាយក្លិនឈ្ងុយ បើទៅពិសាមិនអាចទប់ចិត្តមិនកុម្មង់មិនបានទេ ។ គ្រាន់តែឃើញរូបភាព ក៏ស្រក់ទឹកមាត់បាត់ទៅហើយ​ជាមួយបាយឆាម្រះព្រៅ​ ដ៏សំបើមមួយថាស និងគ្រួចអាំងនេះ។ ម៉ោះបបួលមិត្តភក្តិទៅញាុំទាំងអស់គ្នា ហើយត្រូវហៅគ្នីគ្នាអោយច្រើនបន្តិច ប្រយ័ត្នញាំុអត់អស់ណា៎ ៕ ទូរស័ព្ទ៖ 098...

មកស្គាល់ អាហារតាមផ្លូវដ៏ឆ្ងាញ់ លាក់ខ្លួន៩ឆ្នាំហើយ

សាច់អាំងតាមផ្លូវដ៏ឆ្ងាញ់ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ 228 កែវនឹងផ្លូវត្រសក់ផ្អែម បើកដំណើរប្រហែល 9ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាងតាមផ្លូវ អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់អាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាទឹកជ្រលក់ តែម្តង សំរាប់សាច់ជ្រូក សាច់គោ សាច់ឆ្អឹងជំនី បូករួមជាមួយខ្យង ងាវ គ្រឿងសមុទ្រទៀតនោះ អូហូ កូរពោះហើយ។ ហាង សាច់អាំងម៉ាក់ឡា ទូរស័ព្ទ៖​ 092 68 46...

ស៊ុបក្អមធម្មជាតិ ផ្តាច់មុខម្នាក់ៗ ពី ហាងកាហ្វេដី

ហាង កាហ្វេដី​ ដែលស្ថិតនៅ​ម្តុំទួលគោក ​ល្បីខ្លាំង​នូវម្ហូប​ជាច្រើនមុខ កន្លងមកហើយ ឥឡូវនេះ​ម្ចាស់​ហាង​បាន​នឹកឃើញ​បន្ថែម​នូវ​មុខម្ហូប​ ​ប្រភេទ​ប្លែកៗ​ឆ្លើយតប​តាម​តម្រូវ​ការរបស់​ភ្ញៀវ ។ សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំនូវមុខម្ហូបថ្មីបន្ថែមទៀត ដោយ​សារ​ភ្ញៀវខ្លះ​គាត់អាចនឹងចង់ផ្លាស់ប្តូរទំលាប់ការពិសារមួយចានៗ តែម្នាក់ឯងក៏ថាបាន។ ហេតុដូចនេះហើយបានជាហាង កាហ្វេដី នឹកឃើញ​បង្កើត​ម្ហូបប្លែកៗ​មួយមុខទៀតកាន់តែទំនង បើអ្នកគ្រាន់តែបានឃើញនូវរូបរាងរបស់មុខម្ហូបនោះ។ ទន្ទឹម​នឹង​អាកាសធាតុចាប់ផ្តើមធ្លាក់ភ្លៀងរាងត្រជាក់បែបនេះ វាស្របនឹងម្ហូបនោះជាលក្ខណះស៊ុប​ ដែលមានឈ្មោះថា​ ស៊ុបក្អមធម្មជាតិ ដែលចុងភៅប្រចាំហាង បានព្យាយាមរិះរកនួវគ្រឿងផ្សំ ប៉ូវសុខភាពចូលក្នុងក្អមបុរាណមួយនេះដែលមាន ខូរជ្រូក និង ប្លោកជ្រូក...

អយស្ទ័រចំហុយអាំងកូនកាត់អឺរ៉ុប រូមមន្តកាន់តែពិសេស

បើនិយាយពីអយស្ទ័រ គឺជាប់ងារទៅហើយថា ​ជាអាហារ​សម្បូរ​ដោយ​រ៉ែ​ស័ង្កសី និងប៉ូវ​សុខភាព​ផ្លូវភេទ អយស្ទ័រ​ត្រូវបាន​គេ​និយម​ទទួលទាន​ឆៅ​ស្រស់ៗ​ជាមួយ​ទឹកត្រី​កោះកុង​ហឹរ ស្លឹក​ក្រៈទុំថេត និងខ្ទឹម​ក្រហម​បំពងជាដើម។ ដោយឡែកក្នុងថ្ងៃនេះ KSPG.TV សូមណែនាំ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ សាខាក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ដែល​ជំនាញ​បម្រើ​អាហារ​ចិញ្ចើមផ្លូវ​ប្រកបដោយ​អនាម័យ និង​ទីតាំង​ស្អាតមាន​ផាសុខភាព​បាន ច្នៃប្រឌិត​អាហារ​មួយបែប​ផ្សេងដែលជា អយស្ទ័រ នេះឯង នាំយកពីប្រទេស អូស្រ្តាលី ។ ការច្នៃប្រឌិត...

ចែៗចំណាយពេល​ Make Up ត្រឹមតែ១នាទីយ៉ាងណាវិញ?

មិត្តនារីៗប្រាកដជាមានការ Make Up ប្រចាំថ្ងៃជាមិនខានគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះតាមបុគ្គលរៀងៗខ្លួន។ យ៉ាងណាក្តីសំរាប់ការតុបតែងមុខ ថ្វីត្បិតតែបែបធម្មជាតិក្តី ប៉ុន្តែបើសិនជាចង់អោយគ្រប់ជ្រុងជ្រោយ មុខ មាត់ ភ្នែក ការចំណាយពេលវេលាតុបតែងយ៉ាងណាក៏ត្រូវតែលើស៣នាទីដែរយ៉ាងតិចបំផុត។ ដូច្នេះ មានមិត្តនារីនៅក្នុងប្រព័ន្ធ YouTube មានការប្រកួតប្រជែងខ្លួនឯង កំណត់ត្រឹមតែ ១ នាទី តើអាចផាត់មុខហើយ ឬក៏បានកំរិតណា? តោះ សូមទស្សនាវីដេអូទាំងអស់គ្នា។​ https://www.youtube.com/watch?v=cFVRl-eyUNk ប្រភព៖ YouTube Channel Archita Station https://www.youtube.com/watch?v=8svwMKqwsmU ប្រភព៖...

ធានាម៉ាសប្បាយ! ហឹរម៉ាកប់ពីផ្ទះបាងកក

ប្រជាប្រិយភាពនៃការទទួលទានអាហារជួបជុំគ្នានាពេលល្ងាច ជួបជុំគ្រួសារ បងប្អូន មិត្តភក្តិកំពុងតែកើនឡើង។ ជាហេតុធ្វើអោយតាមបណ្តាហាងអាហារនានា ចេះតែបន្តរិះរកមុខម្ហូបថ្មីៗ ប្លែកៗ ឈ្ងុយឆ្ងាញ់ រកញាុំសឹងតែមិនទាន់។ ផ្ទះបាងកក ជាហាងដែលម្ហូបប្រចាំហាងនេះ សូមធានាថាហឹរម៉ាឆ្ងាញ់​ ម៉ាហាមាត់ ជុំគ្នាសប្បាយតែម្តងហើយបើអ្នកទៅជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ​ ជាដើម។ ក្នុងចំណោម ​អាហារក្នុងហាងនោះ​ មានអាហារមួយដែលគេហៅថា បុកល្ហុងបុរាណ ដែលមានគ្រឿងផ្សំពិសេសគឺគេបុកជាមួយត្រីឆ្អើរ ធានាថាឆ្ងាញ់ម៉ាអ៊េម។ សំរាប់មុខម្ហូបមួយមុខទៀត បើសិនជាអ្នកមានគ្នីគ្នា​ទៅប្រហែលជា ២-៣...

ក្តៅអ៊ុនៗ បេះដូងអត់និស្ស័យ ពី លោក សូរិយា

តារាចំរៀងដែលកំពុងពេញនិយម និងជាតារាក្នុងដួងចិត្តយុវវ័យសព្វថ្ងៃនោះគឺម្ចាស់បទ នឹកអូនបានត្រឹមស្រមៃ លោក សូរិយា បានបញ្ចេញបទចំរៀងថ្មីរបស់គាត់ហើយ មានចំណងជើងថា គឺ បេះដូងអត់និស្ស័យ ។ ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម។ https://www.youtube.com/watch?v=8sb_zHZTkb8 ប្រភព៖ YouTube Channel Soria Oung

កុំបង្អង់យូរ! ទៅញាំុមីហឹរសាស៊ីន ចំលេខរៀង ១០០០០ ឈ្នះ iPhone 7

ដោយសារបច្ចុប្បន្ន​ប្រជាជន​ខ្មែរ ពិសេស​យុវវ័យ​ដែល​ស្វែងរក​រសជាតិ​អាហារ​ថ្មី​ប្លែក ពួកគេ​បានប្ដូរ​ទំនោរ​ងាក​មក​និយម​ទទួលទាន​អាហារ​បែប​កូរ៉េខាងត្បូង ស្រប​នឹងការ​ជ្រាបចូល​នៃវប្បធម៌​ខ្សែភាពយន្ត​ប្រទេស​នេះ​ផងដែរ។ អ្នកទាំងអស់គ្នាភាគច្រើនប្រាកដជា ធ្លាប់ស្គាល់រួចមកហើយពីហាងមីហឹរ បែបកូរ៉េ ដែលជាអាហារកំពុងពេញនិយមនាពេលសព្វថ្ងៃនេះ។ ថ្ងៃនេះ យើងសូមណែនាំ ហាងមួយ ដែលមានឈ្មោះថា Sasin មីហឹរកូរ៉េ ៧កំរិត។ ជាហេតុធ្វើអោយការ​ទទួលទាន​អាហាររ​បែប​កូរ៉េមួយនេះ​ ជាលក្ខណះមី ក្ដៅៗ ដើម្បី​កម្ដៅពោះជាពិសេស ​គឺមានទឹក​ស៊ុប​សម្រាប់ហុត​តែម្ដង បន្ថែមកាន់តែឆ្ងាញ់មួយកំរិតទៀតគឺធ្វើអោយហូរញើសសស្រាក់ ដោយសាររសជាតិហឹរ ប៉ុន្តែរសជាតិឆ្ងាញ់ពិសារទ្រាំ មិនពិសារមិនបាន។ មិនត្រឹមតែបានពិសារបានឆ្ងាញ់មាត់ប៉ុណ្ណោះនោះទេ លោកអ្នកនឹងមានឪកាសឈ្មះរង្វាន់ទូរស័ព្ទដៃ iPhone 7...

គ្រឿងអាំងឆ្ងាញ់ម៉ាចប់! រកណាទៀតនៅក្រោយវ៉ាន់ដានេះឯង

អាហារសម្រន់សព្វថ្ងៃនៅទីក្រុងភ្នំពេញ កាន់តែមានច្រើនឡើងៗជាបន្តបន្ទាប់​ ប៉ុន្តែពេលខ្លះឃ្លានក៏មិនដឹងថាទៅញាុំ​អី នៅកន្លែងណាដែរ?ទំាងនេះហើយជាមូលហេតុដែលក្រុមការងារ KPSG.TV តែងតែព្យាយាម​ ស្វែងរកកន្លែងញាុំអីប្លែកៗ ហើយក៏ធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់។ ថ្ងៃនេះ​សូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅក្រោយសាលា​​ វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ។ ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង​ ស្លាបមាន់អាំង និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្រោយវ៉ាន់ដាម្តងមើល៎ ហាង ៣ជំនាញ ទូរស័ព្ទ៖ 081...

មេឃក្តៅចឹង!ម៉ោះ បបួលគ្នីគ្នាទៅញាំុ ការ៉េម​ឆា​

សម័យកាលកាន់តែវិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃម្ហូបអាហារនំចំណីក៏មានជាហូរហែរ ប៉ុន្តែដោយឡែកថ្ងៃនេះ​ យើងសូមលើកយក ការ៉េម ដែលជាអាហារសម្រន់មិនថា ទាំងចាស់ ទាំងក្មេងនៅតែនិយមរហូតដល់សព្វថ្ងៃ ។ បើនិយាយពីការ៉េម យើងគួរតែដឹងស្រាប់ហើយថា​ ពីមុនមានតែជាលក្ខណះ ដើម ឬក៏ជា​ Scoop ប៉ុន្តែអ្វីដែលពិសេសសំរាប់ការ៉េមនេះ​គឺគេធ្វើចាប់ផ្តើមពីរាវទៅកក ឲ្យទៅជាការ៉មដ៏ឆ្ងាញ់ពិសារក្នុងរយៈពេលត្រឹមតែ​១នាទីតែប៉ុណ្ណោះ។ ហាងការ៉េមនេះមានឈ្មោះថា (អាយមែនាកម្ពុជា) ICE MANIAS CAMBODIA  ដែលមានទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ស្ថិតនៅទីក្រុងកោះពេជ្រ ។ ដើម្បីទទួលបានការ៉េម...

១បទ ប្រកាសរកនារីដែលខ្លួន ឃើញភ្លាមស្រលាញ់ភ្លេត ជោគជ័យតែលទ្ធផល…

យើងបានដឹងហើយថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតក៏ពិតមែន តួយ៉ាង ក៏ដឹងហើយថា ពិធីសង្រ្កានគឺប្រព្រឹត្តិទៅនៅខេត្តសៀមរាប ហើយមានមនុស្សម្នាជាច្រើនបានធ្វើដំណើរកំសាន្តទៅទីនោះផងដែរ។ ប៉ុន្តែថ្ងៃនេះ​ KSPG.TV សូមលើកយកស្នេហារបស់យុវជនម្នាក់ ដែលកើតឡើង អំឡុងពេលចូលឆ្នាំថ្ងៃទី ១៤ មេសា កន្លងទៅនេះ។ បុរស​សង្ហា​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​រូបនោះ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុកថា ខ្លួនចង់​ស្វែង​រក​នារី​ម្នាក់​ដែល​គាត់​បាន​ជួប​កាល​ពីទៅ​លេង​នៅ​ឯ ​Pub ​Street ហើយរូបគេក៏បាន ច្រៀងចម្រៀងអមជាមួយហ្គីតា ផ្ញើជូននាង​ជាមួយអត្តន័យដ៏​ផ្អែម​ល្អែម​មួយ​បទ ​ក្រោម​ចំណង​ជើង​ថា "Miss ​Pub ​Street"​...

ម៉ាកប់ដែរហ្នឹងបទចំរៀងក្នុងរឿង Fast & Furious 8 នេះ

ខ្សែភាពយន្ត Fast & Furious 8 មានការចាក់បញ្ចាំងនៅតាមបណ្តារោងកុននានានៅប្រទេសកម្ពុជាយើងមួយរយះកន្លងទៅហើយ ។ យ៉ាងណាមិញសំរាប់ភាពយន្តនេះ មានឈុតឆាកល្អមើលសឹងតែគ្រប់ឈុតឆាកទៅហើយ ដោយឡែកសំរាប់បទចំរៀងដែលដាក់បញ្ចូលនៅក្នុងនោះក៏ពិរោះមិនធម្មតាដែរ។ តោះ ចង់ដឹងមានបទណាខ្លះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ។ https://youtu.be/ZvUBGN4KoP0 ប្រភព៖ YouTube Channel Young Thug https://youtu.be/0TxcJ3Ud-To ប្រភព៖ YouTube Channel LIL UZI VERT https://youtu.be/FG9M0aEpJGE ប្រភព៖ YouTube Channel kehlani parrish https://www.youtube.com/watch?v=_VjOIlb57sk ប្រភព៖ YouTube...

Most Read