Monthly Archives: April, 2017

មិនធម្មតា! ត្រឹម៤ម៉ោង លក់ពោះគោទឹកប្រហុកអស់៣០គីឡូ

ពេលដែលលោកអ្នកជិះកាត់ ស្តុបទេពផនអ្នកនឹងឃើញមានរទះដាក់លក់អាហារតាមផ្លូវជាច្រើននៅក្បែរនោះ ហើយក្នុងចំនោមរទះទាំងនោះមានរទះមួយដែលគេដាក់ឈ្មោះថា ពោះគោទឹកប្រហុក ម្លប់ដើមក្ងោក។ ហើយអ្នកនឹងឃើញអ្នកលក់ដ៏ស្រស់ស្អាតចាំទទួលស្វាគមន៍យើងយ៉ាងរាក់ទាក់និយាយ មិនហត់ចាំសួរយើងថាតើបង យកអីខ្លះ ហើយប៉ុន្មានដែរជាក់ជាមិនខាន ជាមួយស្នាមញញឹមដ៏រីករាយម្ចាស់ ពោះគោទឹកប្រហុក ក៏មានលក់សាច់គោអាំងទឹកប្រហុក ឈរអាំងបណ្តើរឆ្លើយជាមួយសំនួរក្រុមការងារយើងបណ្តើរ ថាក្នុងមួយថ្ងៃ ត្រឹម៤ម៉ោង គិតចាប់ពីម៉ោងលក់ ៥ល្ងាច ដល់ត្រឹមម៉ោង៩យប់ គឺលក់អស់ហើយ ដោយអស់ពោះគោ៣០គីឡូ ហើយសាច់គោអាំង ១០គីឡូអីហ្នឹង។ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់...

Ibrahimovic អាចនឹងត្រូវសម្រាកព្យាបាលរបួសរហូតដល់ខែមករា

តាមរយៈពត៌មានរបស់ ESPN បានបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man Utd ដែលបាន ជួបបញ្ហារបួសដាច់សរសៃពួរ គឺ Ibrahimovic។ កំឡុងពេលក្រុមបិសាចក្រហមប្រកួតយកឈ្នះទៅលើក្រុម Anderlecht ក្នុង ពានរង្វាន់ Europa League។ គាត់អាចនឹងត្រូវសម្រាក់ព្យាបាលរហូតដល់ខែមករា ឆ្នាំ 2018។ ដូច្នេះ ក្រុម បិសាចក្រហម គឺត្រូវបាត់បង់ខ្សែប្រយុទ្ធម្នាក់ទៀតហើយ។ សម្រាប់កុងត្រារបស់ Ibrahimovic...

Antonio Conte និយាយអ្វីខ្លះអំពីការចាក់ចេញរបស់ Jonh Terry

បន្ទាប់ពីមានពត៌មានអំពីការចាក់ចេញរបស់ខ្សែការពារ​Jonh Terry។ ពេលនេះគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Antonio Conte ក៏បានបញ្ជាក់ថា “ការចាក់ចេញរបស់កីឡាករ Jonh Terry នៅរដូវក្តៅនេះ គឺជាការបាត់បង់ កីឡាករល្អម្នាក់នៅ​តំបន់ការពារ”។ គួរបញ្ជាក់ផងដែរ Terry គឺបានចំណាយពេលរហូតដល់ទៅ 22ឆ្នាំ ស្នាក់នៅជាមួយក្រុមតោខៀវ Chelsea។ នឹងបានជួយក្រុមមួយនេះអោយឈ្នះពាន់រង្វាន់រហូតដល់ទៅ 14 ផងដែរ។​ https://www.youtube.com/watch?v=V_X_39IIl_c

អ្នកគ្រាំទ្រ Man Utd យ៉ាងតិច 20 នាក់ស្លាប់ ខណៈមើលការផ្សាយបន្តផ្ទាល់ Europa League

នៅក្នុងខណៈពេលដែលក្រុមបិសាចក្រហម Manchester United ប្រកួតឈ្នះទៅលើក្រុម Anderlecht ក្នុង ម៉ោងបន្ថែម ដោយលទ្ធផលទាំង 3-2។ លទ្ធផលមួយនេះ​បានធ្វើអោយបិសាចក្រហមមានកៅអីមួយទៅ វគ្គ​បន្ត។ ប៉ុន្តែក៏មានរឿងដែលគួរអោយសោកស្តាយមួយកើតឡើងចំពោះអ្នកគ្រាំទ្ររបស់ក្រុមបិសាច ក្រហម Manchester United នៅក្នុងប្រទេស Nigeria ដែលបានជួបនៅឧបទ្ទវហេតុឆក់ចរន្តអគ្គសនី ក្នុងពេលតាម​ដាន​ការផ្សាយបន្តផ្ទាល់។ នៅក្នុងហេតុការណ៏នេះ ត្រូវបានក្រុមសមត្ថកិច្ចបញ្ជាក់ថាមានអ្នកស្លាប់យ៉ាងតិច 7នាក់។ ហើយសម្រាប់ប្រភពពីអ្នកនៅក្នុងហេតុការណ៏បាននិយាយថា យ៉ាងតិចមនុស្ស20នាក់ត្រូវស្លាប់។...

ចាប់ឆ្នោត គូរប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League រួចហើយ!!

បន្ទាប់ពីស្វែងរកឃើញក្រុមចំនួន 4ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Europa League។ ពេល នេះ ការចាប់ឆ្នោតរើសគូរប្រកួតបន្តត្រូវបានធ្វើឡើយរួចហើយ។ ដោយក្រុមបិសាចក្រហម Manchester United ត្រូវប៉ះជាមួយក្រុម Celta Vigo។ ចំណែកក្រុម Ajax របស់ហូឡង់ ត្រូវប៉ះជាមួយក្រុម Lyon របស់ បារាំង។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅថ្ងៃទី 4ខែ ឧសភា...

សាច់គោអាំងចង្កាក់លក់ជាង ៣០ ឆ្នាំហើយនៅតែល្បី

សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។ ហើយអ្វីដែលធ្វើអោយអ្នកញ៉ាំបាយនៅទីនោះភ្លេចមិនបាននោះគឺ ហាងនេះមានភេសជ្ជះ មួយទៀតនោះ​ ទឹកសណ្តែកខៀវ ដែលអោយតែទៅញ៉ាំដឹងតែមិនភ្លេចទេ ដើម្បីអោយរសជាតិបាយកាន់តែអ៊ែម ឆ្ងាញ់មែនណា បើបានទៅលេងកុំភ្លេចទៅសាកណា… ហាង សាច់គោអាំងម៉ាក់អាយ៉ា ទូរស័ព្ទ៖​ 012...

ក្រុមបីសាចក្រហម Manchester United ឡើងទៅវគ្គបន្តក្រោយយកឈ្នះ Anderlecht យប់មិញ

កាលប្រកួតយប់មិញ គ្រាប់បាលរបស់ក្រុមបីសាចក្រហម Manchester United ធ្វើបានដោយកីឡាករ Henrik Mkhitaryan នាទី១០ តាមស្មើរវិញដោយកីឡាករ Sofiane Hanni នៅនាទី ៣២ នៅម៉ោងបន្ថែមនាទី១០៧ Marcus Rashford បានសុតបញ្ចូលទីមួយគ្រាប់ទៀតយកឈ្នះក្នុងលទ្ធផល ២ទល់នឹងមួយ ។ ក្រោយពីយកឈ្នះ Anderlecht ក្នុងទឹកដីរបស់ខ្លួនយប់មិញក្នុងជើងទី២ដោយលទ្ធផល 3-2 ក្រុមបិសាចក្រហម Manchester...

ជជែកកម្សាន្តបរិយាកាសស្ងប់ស្ងាត់ជាមួយស៊ីក្លូកាហ្វេសាខាថ្មី

មនុស្សសព្វថ្ងៃទាំងចាស់ ទាំងក្មេង កំពុងតែមានទំលាប់ក្នុងការ ផឹកកាហ្វេ ជជែកកំសាន្ត មិនថាលក្ខណះការងារ រៀនសូត្រ ឬក៏ជជែកជួបជុំគ្នាជជែកកំសាន្តក្តី។ ដូច្នេះហើយ ទីតាំងដែលសមស្រមសំរាប់ពួកគាត់នោះគឺ ហាងកាហ្វេ ដែលជាជំរើសដ៏ប្រសើរបំផុត។ យ៉ាងណាមិញ KSPG.TV ក៏បានស្វែងរកទីតាំង ហាងកាហ្វេមួយកន្លែងទៀត ដែលមានការតុបតែងគួរអោយទាក់ទាញ រចនាបទ សេវាកម្ម ល្អសព្វគ្រប់បែបយ៉ាង ។ ហាងកាហ្វេនេះ មានឈ្មោះថា ស៊ីក្លូកាហ្វេ ដែលលោកអ្នកដឹងស្រាប់ហើយថា...

Diego Costa អាចនឹងទៅលេងក្នុងក្លឹបប្រទេសចិន ឫអត់?

ក្លឺបបាល់ទាត់នៅប្រទេសចិន ដែលកំពុងចាយលុយយ៉ាងច្រើនក្នុងការទិញយកកីឡាករនៅតំបន់អ៊ឺរ៉ុប ក្នុងប៉ុន្មាន​រដូវកាលនេះ បានធ្វើអោយពិភពចាប់អារម្មណ៏យ៉ាងខ្លាំង។ ឥលូវនេះក្លឹប Tianjin Quanjian បានកំពុងរៀបចំ​សំណើរ​​ក្នុងការផ្ទេរយកកីឡាករខ្សែប្រយុទ្ធ Diego Costa របស់ក្លឹបតោខៀវ Chelsea នៅ ក្នុងកំឡុងពេល​ទីផ្សារ​ដោះដូរកីឡាកររបស់ចិនបើម្តងទៀតនាខែមិថុនាខាងមុខ។ ក្លឹបនៅ Chinese Super League មួយនេះ​បាន​ព្យាយាមតាមប្រម៉ាញ់ Costa ម្តងហើយ កាលពីកំឡុងខែមករា ប៉ុន្តែមិន បានជោគជ័យ។...

បរិយាកាសស្ងប់ស្ងាត់ ជាមួយអាហារឈុតជាច្រើនបែប

កន្លងមក​ក្រុមការងារ KSPG.TV ពីមួយថ្ងៃចេះតែបន្តរិះរកភោជនីយដ្ឋានដែលមានមុខម្ហូបប្លែកៗ មិនត្រឹមតែប៉ុណ្ណោះគឺសំខាន់ទៅលើរសជាតិឆ្ងាញ់តែម្តង។ ហេតុដូច្នេះហើយ សំរាប់ថ្ងៃនេះសូមណែនាំនូវហាងមួយដែលនៅកណ្តាលទីក្រុងភ្នំពេញ ដែលមានឈ្មោះថា ភោជនីយដ្ឋាន GÁNH Cambodia មានបំរើជូនសុទ្ធសឹងជាម្ហបអាហារវៀតណាម ដែលជាប្រទេសជិតខាងយើងនេះឯង។ ហាងនេះ បានដំណើរការប្រហែលជា២ឆ្នាំកន្លងទៅហើយ មិនត្រឹមតែប៉ុណ្ណោះ គឺការរៀបចំ តុបតែងលំអរហាងនេះ មានសភាពប្លែក ស្ងប់ស្ងាត់ និង លន្លង់លន្លោចបំផុត ។ ក្រៅពីភ្ញៀវអាច​ទទួល​ទាន​អាហារដ៏ឈ្ងុយឆ្ងាញ់ហើយ អមនឹងបរិយាកាសដ៏រ៉ូមែនទិច ថែមទៀតផង។ បន្ថែម​ពី​លើ​បរិយាកាស​ជុំ​វិញ​ភោជនីយដ្ឋាន​ GÁNH Cambodia ល្អហើយនោះ...

សាច់កាប់ហ៊ាម៉ាប់ ល្បីឆ្ងាញ់១០ឆ្នាំហើយ ធ្លាប់សាកឬនៅ?

យូរៗម្តង យើងម្នាក់ៗតែងតែនឹកឃើញចង់ញ៉ាំសាច់កាប់ម្តងម្កាលជាក់ជាមិនខាន ហើយបើជិះកាត់ឃើញគេលក់តាមផ្លូវទៀតនោះគឺ ច្បាស់ណាស់ថាឃ្លានហ្មង ព្រោះអីមុខម្ហូបនេះមានរូបរាង ពណ៌គួរអោយចង់ញ៉ាំណាស់ ជាក់ស្តែងសាច់កាប់ហ៊ាម៉ាប់ ក្បែរស្តុបទេពផន ដែលអ្នកនៅម្តុំភាគច្រើនបានស្គាល់រទះលក់របស់គាត់។ សាច់កាប់របស់ហ៊ាម៉ាប់ បើកលក់១០ឆ្នាំមកហើយ ហើយការលក់របស់គាត់ពិតជាដាច់ណាស់ មានអ្នកគាំទ្រទិញជាប្រចាំមិនដាច់ទេ ដោយក្នុងមួយថ្ងៃគាត់លក់អស់សាច់សុទ្ធ ៦០គីឡូឯណោះ នេះពិតជាចំនួនច្រើនណាស់ ត្រង់ចំនុចនេះហើយដែរវាបង្ហាញថា សាច់កាប់កន្លែងគាត់ល្បី ហើយឆ្ងាញ់។ ចឹងបើល្ងាចនេះមិនដឹងញ៉ាំអីទេ កុំភ្លេចទៅស្តុបទេពផនទិញសាកលមើលណា... វីដេអូ https://www.youtube.com/watch?v=i6qSDm7vjHk&feature=youtu.be

កីឡដ្ឋានទាំង 12 ដែលត្រៀមទទួល World Cup 2018

សម្រាប់ World Cup 2018 ដែលប្រទេស Russia ជាម្ចាស់ គឺបានរៀបចំពហុកីឡដ្ឋានចំនួន​ 12 សម្រាប់ ទទួលការប្រកួតទាំង 64។ ពហុកីឡដ្ឋានទាំង 12 នោះ រួមមាន៖ ពហុកីឡដ្ឋាន Luzhniki Stadium 2. ពហុកីឡដ្ឋាន Otkrytiye Arena (Spartak Stadium) 3....

Most Read