ក្លឺបបាល់ទាត់នៅប្រទេសចិន ដែលកំពុងចាយលុយយ៉ាងច្រើនក្នុងការទិញយកកីឡាករនៅតំបន់អ៊ឺរ៉ុប ក្នុងប៉ុន្មាន​រដូវកាលនេះ បានធ្វើអោយពិភពចាប់អារម្មណ៏យ៉ាងខ្លាំង។ ឥលូវនេះក្លឹប Tianjin Quanjian បានកំពុងរៀបចំ​សំណើរ​​ក្នុងការផ្ទេរយកកីឡាករខ្សែប្រយុទ្ធ Diego Costa របស់ក្លឹបតោខៀវ Chelsea នៅ ក្នុងកំឡុងពេល​ទីផ្សារ​ដោះដូរកីឡាកររបស់ចិនបើម្តងទៀតនាខែមិថុនាខាងមុខ។ ក្លឹបនៅ Chinese Super League មួយនេះ​បាន​ព្យាយាមតាមប្រម៉ាញ់ Costa ម្តងហើយ កាលពីកំឡុងខែមករា ប៉ុន្តែមិន បានជោគជ័យ។ ហើយសម្រាប់​ពេលនេះក្លឹប Tianjin សង្ឃឹមថានឹងអាចផ្ទេរយក Costa បាន។ លើសពីនេះ ទៅទៀតក្លឹប Tianjin នឹងអាចផ្តល់​ប្រាក់កំរៃប្រចាំសប្តាហ៏ដល់ទៅ 650,000 ផោន ក្នុងមួយសប្តាហ៍ (ក្រោយបង់ពន្ធហើយ)។