មនុស្សសព្វថ្ងៃទាំងចាស់ ទាំងក្មេង កំពុងតែមានទំលាប់ក្នុងការ ផឹកកាហ្វេ ជជែកកំសាន្ត មិនថាលក្ខណះការងារ រៀនសូត្រ ឬក៏ជជែកជួបជុំគ្នាជជែកកំសាន្តក្តី។ ដូច្នេះហើយ ទីតាំងដែលសមស្រមសំរាប់ពួកគាត់នោះគឺ ហាងកាហ្វេ ដែលជាជំរើសដ៏ប្រសើរបំផុត។


យ៉ាងណាមិញ KSPG.TV ក៏បានស្វែងរកទីតាំង ហាងកាហ្វេមួយកន្លែងទៀត ដែលមានការតុបតែងគួរអោយទាក់ទាញ រចនាបទ សេវាកម្ម ល្អសព្វគ្រប់បែបយ៉ាង ។ ហាងកាហ្វេនេះ មានឈ្មោះថា ស៊ីក្លូកាហ្វេ ដែលលោកអ្នកដឹងស្រាប់ហើយថា គាត់មានទីតាំងមួយរួចមកហើយ ដោយសារការគាំទ្រ ពីអតិថិជន ជាហេតុធ្វើអោយ ម្ចាស់ហាងកាហ្វេវ័យក្មេងរូបនេះ ពង្រីកសាខាមួយកន្លែងទៀត ដើម្បីតម្រូវ ចិត្តអតិថិជន បន្តទៀត ។


សំរាប់សាខាថ្មីនេះ មានកន្លែងអង្គុយសមរម្យ និងចំណតយានជំនិះងាយស្រួលសម្រាប់ភ្ញៀវ ។ ហាង ស៊ីក្លូកាហ្វេ បានទទួលការគាំទ្រ ខ្លាំងបំផុតទៅលើរសជាតិ កាហ្វេទឹកដោះគោស្រស់, កាហ្វេកាពូឈឺណូទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែបៃតងទឹកដោះគោ ផាសិនទឹកដោះគោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!



ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទីតាំង៖
សាខាទី1 ផ្លូវលេខ 155 កែង ផ្លូវលេខ 432
សាខាទី2 ផ្លូវលេខ 163 កែង ផ្លូវលេខ 386
សាខាថ្មី ផ្លូវលេខ 155 កែង ផ្លូវលេខ 470
វីដេអូ