Monthly Archives: December, 2019

៨ទីតាំងលែងខ្វល់រឿងកកស្ទះ មើលកាំជ្រួចយប់ឆ្លងឆ្នាំបានម៉ាស្អាត

យប់នេះតើនរណាខ្លះបានណាត់គ្នាទៅមើលកាំជ្រួច កុំប្រាប់ថាដេកផ្ទះណា។ មួយឆ្នាំមានតែម្ដងទេ យើងគេងផ្ទះរាល់យប់ហើយ ចឹងយប់នេះគួរតែចេញទៅមើលកាំជ្រួចអោយស្រស់ស្រាយសប្បាយអារម្មណ៍ម្ដងទៅ ជាពិសេសអបអរទទួលឆ្នាំថ្មីផង។ ដឹងតែសប្បាយហ្មងហើយយប់នេះមិនបាច់ពិបាកចិត្តថាមិនដឹងទៅខាងណា ខ្លាចស្ទះផ្លូវទេព្រោះថា Admin មានកន្លែងល្អពិសេសមើលកាំជ្រួចបានម៉ាស្អាតហើយ អត់ស្ទះផ្លូវថែមទៀត។ សន្យាណាAdmin ប្រាប់ហើយត្រូវតែទៅព្រោះចង់ដឹងថាកាំជ្រួចឆ្នាំនេះ មានពន្លឺស្រស់ស្អាតជាងឆ្នាំមុន រឺយ៉ាងណា ហើយបើបានមនុស្សពិសេសមកអង្គុយរាប់ថយក្រោយឆ្លងឆ្នាំជាមួយទៀតមិនដឹងថាក្ដីសុខយ៉ាងណាទេ។ ណ្ហើយមិនអូសកាឡាយូទេ មកស្គាល់ទីតាំងទាំង៨ខាងក្រោមទាំងអស់គ្នា៖ ១. Sora Skybar ទស្សនាថ្ងៃការបាញ់កាំជ្រួចនៅ Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ។ ...

ទីតាំងល្អៗសម្រាប់ល្ងាចនេះ ដែលអាចញ៉ាំអីឆ្ងាញ់ៗ និងមើលកាំជ្រួចឆ្លងឆ្នាំបានយ៉ាងស្រស់ស្អាត

ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ហើយ គិតៗទៅភ្លេចខ្លួនតែបន្តិចកើនអាយុមួយឆ្នាំទៀតហើយ។ ណ្ហើយកុំគិតច្រើនអីរឿងកើនអាយុ វាជារឿងធម្មជាតិទេ គឺថាគ្មានអ្នកណាអាចគេចផុតនោះទេ សំខាន់យើងបានធ្វើអោយជីវិតយើងសប្បាយរីករាយ រស់នៅយ៉ាងមានន័យ។ ហើយថ្ងៃនេះច្បាស់ជាមានអ្នកខ្លះទៅដើរលេងតាមខេត្ត និងមានអ្នកខ្លះនៅឆ្លងឆ្នាំនៅភ្នំពេញហើយ ចឹងសម្រាប់អ្នកនៅភ្នំពេញ Admin មានកន្លែងខ្លះណែនាំសម្រាប់អ្នកទាំងអស់គ្នាអាចញ៉ាំម្ហូបឆ្ងាញ់ និងមើលកាបាញ់កាំជ្រួចបានយ៉ាងស្រស់ស្អាត កុំអោយចាញ់អ្នកដើរលេងតាមខេត្ត។ ម៉ោះមកមើលកន្លែងដែលអ្នកមិនគួររំលងសម្រាប់យប់នេះមានដូចខាងក្រោម៖ ១. ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) ជាទីតាំងដ៏ល្អដែលលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ប្លែកមាត់ ប្លែកទាំងភ្នែក ក្នុងបរិយាកាសដ៏ល្អមួយនៃការញ៉ាំបុហ្វេបណ្តើរ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់ជាន់ទី២០...

អ្នក​ម្ដុំ​ផ្សារ​ទួលគោក​ ចង់​ញ៉ាំ​បុកល្ហុង​ឆ្ងាញ់​តិច​អត់​ស្គាល់​កន្លែង​ ជាពិសេស​មានការ​បញ្ចុះតម្លៃ២០​%ផង​

ចាប់ពី​ពេលនេះ​ទៅ​ អ្នក​នៅ​ម្ដុំ​ផ្សារ​ទួលគោក​ចង់​ញ៉ាំ​ បុកល្ហុង​ឆ្ងាញ់​ មិន​ពិបាក​រក​ រឺ​ទៅណា​ឆ្ងាញ់​ទៀត​នោះ​ទេ​ ព្រោះថា​ ហាង​ ម្លិះ​នំបញ្ចុក​សៀមរាប​ បាន​បើក​ទីតាំង​ថ្មី​នៅ​ក្បែរ​លោកអ្នក​ហើយ​។ អូហូ​ តែ​ប៉ុណ្ណេះ​ដឹង​តែ​បាន​ឆ្ងាញ់មាត់​រាល់ថ្ងៃ​ហើយ​ ព្រោះថា​ ហាង​ ម្លិះ​នំបញ្ចុក​សៀមរាប​ នរណា​ក៏​ល្បី​ជាមួយ​មុខ​ម្ហូប​ឆ្ងាញ់​ៗ ដែល​មាន​រសជាតិ​ដើម​មក​ពី​ខេត្តសៀមរាប​ផ្ទាល់​តែម្ដង​។ អ្វីដែលកាន់តែពិសេស គឺថាមានការបញ្ចុះតម្លៃពិសេស២០% ចំនួនសប្ដាហ៍ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ព្រោះតែ​ល្បី​ជាមួយ​រសជាតិ​ឆ្ងាញ់​មានការ​គាំទ្រ​បែបនេះ​ហើយ​ ពេលនេះ​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ហាង​...

ហាង សាច់អាំងបែបចិនដែលល្បីឆ្ងាញ់នៅផ្លូវចំការដូង បានប្ដូរទីតាំងថ្មីហើយ ចង់ញ៉ាំតិចទៅរកមិនឃើញ

តើនរណាខ្លះម៉ូយ ហាង សាច់អាំងបែបចិន ដែលល្បីមានសាច់អាំងឆ្ងាញ់នៅផ្លូវចំការដូង ពេលនេះហាងបានប្ដូរទីតាំងថ្មីហើយណា។ ម៉ោះមកស្គាល់ទីតាំងថ្មីទាំងអស់គ្នា គឺនៅផ្ទះលេខ០១សេ បុរីហុងឡាយ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ យើងហ្នឹឯង។ កត់ទីតាំងថ្មីនេះទុកអោយហើយទៅ កុំអោយពេលចង់ញ៉ាំទៅរកមិនឃើញ ខូចចិត្តខូចថ្លើមព្រោះមិនបានញ៉ាំសាច់អាំងឆ្ងាញ់។ ពេលនេះហាងក៏មានមីនុយថ្មីបន្ថែមទៀតផងដែរ មិនមែនមានតែសាច់អាំងទេ គឺមានទាំងស៊ុបពពែ និងស៊ុបឆ្អឹងជំនីគោ ថែមទៀត។ បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ចំពោះស៊ុបដែលជាមីនុយថ្មីនេះក៏ឆ្ងាញ់មិនធម្មតាដែរ...

ចុងសប្ដាហ៍ល្មម! រកគាស់គីឡូហុតស៊ុបកម្ដៅសាច់តិចទៅព្រោះថា មានប្រម៉ូសិនពិសេស២០% ផង

អាកាសធាតុចុះត្រជាក់ទៀតហើយ ណាមួយចំថ្ងៃចុងសប្ដាហ៍ចឹងទៀត គួរតែរកញ៉ាំអីជុំគ្នា អោយបានក្ដៅសាច់ស្រួលសរសៃរតិចទៅ។ ម៉ោះបើចង់ញ៉ាំចឹង មិនបាច់ពិបាកចិត្តថាពិបាករកទេណា ព្រោះថា Admin មានកន្លែងចង់អោយអ្នកទាំងអស់គ្នាទៅ នោះគឺ ហាង មីទាញតុងយុាំ ព្រោះពេលនេះហាងបានបង្កើតស៊ុប ៤មុខយ៉ាងឆ្ងាញ់ពិសេសសម្រាប់អតិថិជន។ សម្រាប់ស៊ុបទាំង ៤មុខគឺថាមានរសជាតិឆ្ងាញ់តែម្ដង ដែលមានដូចជា ស៊ុបកង្កែប ស៊ុបខ្យង ស៊ុបត្រីក្រហម និងស៊ុបគ្រឿងសមុទ្រ។ ណ្ហើយ ចង់និយាយប្រាប់ថាក្នុង ចំណោមទាំង ៤មុខ...

ចង់​ញ៉ាំ​ម្ហូប​ខ្មែរ​ឆ្ងាញ់​ៗនៅ​សៀមរាប​ អត់​បញ្ហា​អោយ​តែ​បាន​មកដល់​ ភោជនីយដ្ឋាន​ មហាមន្ទីរ​ ដឹង​តែ​ពេញចិត្ត​ហ្មង​

និយាយទៅ​អោយ​តែ​ជា​កន្លែង​ដែរ​មាន​របស់​ឆ្ងាញ់​ទោះ​ទៅដល់​ទីណា​ កៀន​កន្លៀត​ណា​ក៏​ Admin​ តាម​រក​ទាល់តែ​ឃើញ​ ដើម្បី​មក​ចែករំលែក​អោយ​អ្នក​ទាំងអស់គ្នា​បាន​ស្គាល់​ បាន​ទៅ​ញ៉ាំ​ទាំងអស់គ្នា​។ ជាពិសេស​ថ្ងៃនេះ​ គឺ​បាន​ដល់​ទឹកដី​ខេត្តសៀមរាប​ ឃើញ​មាន​ហាង​មួយ​កន្លែង​ដែល​មាន​ម្ហូប​ខ្មែរ​យើង​ឆ្ងាញ់​ៗជាង​ ៦០មុខ​ឯណោះ​ ចឹង​បើ​មិនបាន​ចែករំលែក​ដល់​អ្នក​ទាំងអស់គ្នា​ដូចជា​មិនកើត​។ មិន​អូ​កាឡា​យូរ​ទេ​ ព្រោះថា​ច្បាស់ជា​មាន​អ្នកខ្លះ​បាន​ស្គាល់​ហើយ​ នោះ​គឺ​ ភោជនីយដ្ឋាន​ មហាមន្ទីរ​ យើង​ហ្នឹងឯង​។ ណ្ហើយ​និយាយ​មិន​អួត​ទេ​គឺថា​ ភោជនីយដ្ឋាន​ មហា​មន្ទី​ ជា​កន្លែង​ដ៏​ល្អ​មួយ​នៅក្នុង​ខេត្តសៀមរាប​ ព្រោះថា​មាន​ទីតាំង​ធំ​ទូលាយ​បរិយាកាសល្អ មាន​ទាំង​ ហាង​...

មកទៀតហើយ មិនឆ្ងាញ់មិនយកលុយហ្មង ម្ហូបថ្មីពីហាង​ Best Food ជាពិសេសមានប្រម៉ូសិនរហូតទៅដល់២០%

និយាយ​ថា​អោយ​តែ​រឿង​គ្រឿង​សមុទ្រ​ ទុកចិត្ត​លើ​ហាង​ Best​ Food​ ចុះ​ គឺ​មាន​ចេញ​ថ្មី​រហូត​ បើ​រឿង​រសជាតិ​វិញ​ឆ្ងាញ់​លែងនិយាយ​ហើយ​ តាំងពីដើមមក​អោយ​តែ​ចេញ​មួយ​មុខ​ណា​គឺថា​មិន​អោយ​ លោក​ម៉ូយ​ កញ្ញា​ម៉ូយ​ខកបំណង​ម្ដងណា​ទេ​។ ហើយ​មក​លើក​នេះ​ អ្នកដែល​ចូលចិត្ត​ញ៉ាំ​ហិរ​ ដឹង​តែ​ពេញចិត្ត​ ពេញ​ថ្លើម​ហ្មង​ ធានា​ថា​បែកញើស​ខ្ចាយ​តែម្ដង​។ ច្បាស់ជា​ចង់​ដឹង​ហើយ​ថា​ម្ហូប​ថ្មី​ហ្នឹង​អី​គេ​ មិន​បន្លាយពេល​យូរ​ទេ​ ម៉ោះ​មក​ដឹង​អោយ​ស្រក់​ទឹកមាត់​ទាំងអស់គ្នា​។ ម្ហូប​ថ្មីនេះ​គឺ​ជ្រក់​ក្ដាមថ្ម​ ជ្រក់​ក្ដាមសេះ​ ជ្រក់​បង្គា​រ ជ្រក់​បង្គង​ប៉ាក ជ្រក់លៀសហូល​ រសជាតិ​ហិ​រសា​ហាវ​បែប​ថៃ​...

ស្រលាញ់ចូលចិត្ត ចង់ធ្វើជា Content Creator ទាំងនេះជាជំនាញដែលគួរដឹង

ធ្លាប់លឺហើយ សម្រាប់អ្នកដែលកំពុងចូលអាន ពាក្យថា Content Creator, Youtuber, Vlogger, Blogger ហើយក៏សុទ្ធតែជាអ្នកដែលស្រលាញ់ការងារទាំងនេះ ដូច្នេះហើយតើអ្នកដឹងទេថា តើពួកគេភាគច្រើនចេះជំនាញអ្វីខ្លះ ខាងក្រោមនេះជាជំនាញដែលភាគច្រើន Content Creator ចេះ។ Script Writing ភាគច្រើនណាស់ថា Content Creator តែងចេះសរសេរ Script យ៉ាងហោចណាស់ក៏ដឹងពីការសរសេរពីសាច់រឿងដែលខ្លួនចង់ធ្វើដែរ។Video Editing មួយភាគធំ...

ពិសេសម៉្លេះ! ទិញ2ចាន ថែមជូន1ចាន ចាប់ពីថ្ងៃទី25-12-19 ដល់ថ្ងៃទី01-01-2020 ពី AT BBQ សាច់អាំងទឹកកាពិ

Admin​ សុំសរសើរ​ហ្មង​ ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ ​ និយាយ​ពី​ថា​អោយ​តែ​ចុងខែ​គឺ​ មាន​កា​រប្រ​ម៉ូ​សិន​ជូន​អតិថិជន​ ហើយ​កា​រប្រ​ម៉ូ​សិន​លើក​នេះ​មាន​រយៈពេល​ ៨ថ្ងៃ​ឯណោះ​គឺថា​ពិសេស​មែនទែន​ ដោយ​កា​រប្រ​ម៉ូ​សិន​នេះ​គិត​ចាប់ពី​ថ្ងៃទី២៥​ រហូតដល់​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​។ ម៉ោះ​លោក​ម៉ូយ​ កញ្ញា​ម៉ូយ​ ប្រាកដជា​ដឹង​ច្បាស់​ហើយ​ថា​ ភោជនីយដ្ឋាន...

ភោជនីដ្ឋាន LOREM សាច់អាំងដ៏មានរសជាតិ និងមានបរិយាកាសបែបរ៉ូមែនទិចមានការប្រម៉ូសិនពិសេស២០%

នៅពេល​មានការ​ជួបជុំ​ អ្នកណា​ខ្លះ​និយម​ចូលចិត្ត​ញ៉ាំ​សាច់​អាំង​ ជាពិសេស​សាច់​អាំង​ទឹក​កាពិ​ ដែរ​កំពុងពេញនិយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ តោះ​បើ​ចូលចិត្ត​បែបនេះ​សូម​អញ្ជើញ​មកកាន់​ភោជនីយដ្ឋាន​ LOREM​ មក​គឺថា​ដឹង​តែ​ពេញចិត្ត​ស្ដូក​តែម្ដង​ ជាពិសេស​ជាមួយ​ឱកា​សប្រ​ម៉ូ​សិន​រហូត​ទៅដល់​ 20​% ចាប់ពី​ថ្ងៃទី២៣​ ខែធ្នូ​ រហូតដល់​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០​ ឯណោះ​។ ចង់និយាយ​ថា​សាច់​អាំង​នៅ​ ភោជនីយដ្ឋាន​ LOREM​ គឺថា​មាន​រសជាតិ​ឆ្ងាញ់​ពិ​សេស​ៗគ្រប់មុខ​ហ្មង​ ដោយសារតែ​សាច់​ទាំងអស់​គឺ​ស្រស់​ៗ យក​មក​អាំង​ជ្រលក់​ជាមួយ​ទឹក​កាពិ​ ធ្វើអោយ​រសជាតិ​ឆ្ងាញ់​សាហាវ​ ជាប់មាត់​បំភ្លេច​មិនបាន​ ហើយ​បន្ថែម​ពីនេះ​គឺថា​...

ត្រី​ និង​មាន់​ ដុត​បំពង​ឫស្សី​ សាក​ស្រ​មៃ​មើល៎​ឆ្ងាញ់​ហើយ​ឈ្ងុយ​ប៉ុណ្ណា​ទៅ​ អើយ​គ្រាន់តែ​គិត​ស្រក់​ទឹកមាត់​បាត់​ហើយ​

ហាង មីទាញតុងយ៉ាំ ចេញមកធ្វើបាបផ្លូវចិត្តទៀតហើយ លេងសុទ្ធតែត្រី និងមាន់ដុតបំពង់ឫស្សីចឹងៗអី រសជាតិឆ្ងាញ់មិចទៅណ៎។ បើគ្រាន់តែដុតធម្មតាឆ្ងាញ់យ៉ាងនេះហើយ ចុះទម្រាំដុតក្នុងបំពង់ឫស្សីចឹងទៀត ហឹមកុំទ្រាំស្រក់ទឹកមាត់ធ្វើបាបផ្លូវចិត្តខ្លួនឯងអីណា មកកាន់ហាងមកដឹងតែផ្អែមមាត់ហ្មង។ ដូចដែរធ្លាប់ដឹងពីមុនមកហើយថាមុខម្ហូបនៅក្នុង ហាង មីទាញតុងយ៉ាំ នីមួយៗគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសប៉ុណ្ណា។ ហើយចំពោះមីនុយថ្មីនេះ គឺថារសជាតិឆ្ងាញ់មិនធម្មតាទេ ទាំងសាច់មាន់ និងត្រី ដែរដុតក្នុងបំពង់ឫស្សីនេះមានក្លិនយ៉ាងឈ្ងុយ ហើយមានទឹកជ្រលក់ជាច្រើនមុខ ចង់ជ្រលក់ជាមួយទឹកជ្រលក់មួយណាក៏ឆ្ងាញ់ដែរ។ ម៉ោះស្គាល់កន្លែងល្អ មានមុខម្ហូបឆ្ងាញ់ប៉ុណ្ណេះហើយនៅចាំអីទៀត នាំគ្នាមកសាកត្រីដុត មាន់ដុតហ្នឹងមក...

ហេឡូ​! អ្នក​សៀមរាប​ បាន​ស្គាល់​ហាង​ Darany​ BBQ II​ ហើយរឺនៅ! លឺ​ល្បី​ថា​សាច់​អាំង​ឆ្ងាញ់​ខ្លាំង​ណាស់ណា៎​

ម៉ោះៗ អ្នកសៀបរាប និងអ្នកមានគម្រោងទៅលេងសៀមរាប ថ្ងៃនេះAdmin មានកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ អោយអ្នកទាំងអស់គ្នាបានស្គាល់ គ្រាន់បានបបួលគ្នាទៅញ៉ាំអោយឆ្ងាញ់មាត់ និងកុំអោយស្គមព្រោះថាស្គមអត់គួរអោយស្រលាញ់ទេ។ មិនបាច់ឆ្ងល់ទេដូចដែរឃើញចំណងជើងខាងលើចឹង គឺថាសាច់អាំងឆ្ងាញ់គឺមាននៅហាងDarany​ BBQ II ហ្នឹងណា ដូច្នេះមិនថាអ្នកសៀមរាប រឺអ្នកមានគម្រោងទៅលេងសៀមរាបទេ គឺគួរតែកត់ឈ្មោះហាងទុកសម្រាប់ទៅហើយ ព្រោះថារសជាតិសាច់អាំងឆ្ងាញ់ មានម៉ូយពេញៗហាងរាល់ថ្ងៃណា៎។ Admin សុំបង្ហើបអោយអ្នកទាំងអស់គ្នាបានដឹងតិចចុះ គឺថានៅក្នុងហាងមានសាច់ និងគ្រឿងសមុទ្រ ចំនួន ១២មុខដែលអាចជាជម្រើសសម្រាប់លោកអ្នក។ ចង់និយាយថាក្នុងចំណោមសាច់ទាំង១២មុខ...

Most Read