តើនរណាខ្លះម៉ូយ ហាង សាច់អាំងបែបចិន ដែលល្បីមានសាច់អាំងឆ្ងាញ់នៅផ្លូវចំការដូង ពេលនេះហាងបានប្ដូរទីតាំងថ្មីហើយណា។ ម៉ោះមកស្គាល់ទីតាំងថ្មីទាំងអស់គ្នា គឺនៅផ្ទះលេខ០១សេ បុរីហុងឡាយ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ យើងហ្នឹឯង។ កត់ទីតាំងថ្មីនេះទុកអោយហើយទៅ កុំអោយពេលចង់ញ៉ាំទៅរកមិនឃើញ ខូចចិត្តខូចថ្លើមព្រោះមិនបានញ៉ាំសាច់អាំងឆ្ងាញ់។



ពេលនេះហាងក៏មានមីនុយថ្មីបន្ថែមទៀតផងដែរ មិនមែនមានតែសាច់អាំងទេ គឺមានទាំងស៊ុបពពែ និងស៊ុបឆ្អឹងជំនីគោ ថែមទៀត។ បើនិយាយពីរឿងរសជាតិសាច់អាំងវិញឆ្ងាញ់លែងនិយាយហើយ សម្រាប់ម៉ូយចាស់ៗច្បាស់ជាធ្លាប់ដឹងពីមុនមកហើយ ចំពោះស៊ុបដែលជាមីនុយថ្មីនេះក៏ឆ្ងាញ់មិនធម្មតាដែរ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំង ជាពិសេសក្ដៅៗបែកញើសស្រួលខ្លួនហ្មងហើយ។



នៅចាំអីទៀតបបួលគ្នាមកណាស្គាល់ទីតាំងថ្មីប៉ុណ្ណេះហើយ មិនមកញ៉ាំកើតដែរមានទាំងសាច់អាំង មានទាំងស៊ុបឆ្ងាញ់ៗចឹងអី។ ម៉ោះៗវឺតៗទៅ ដឹងតែឆ្ងាញ់មាត់ហើយ មិនអាចរំលងបានទេ៕



ហាង សាច់អាំងបែបចិន
ទីតាំង៖ ផ្ទះលេខ១សេ ផ្លូវលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
លេខទូរសព្ទ៖ 085 266 687
(ហាងបើកពីម៉ោង ៤រសៀល រហូតដល់ម៉ោង ១យប់)
វីដេអូ៖