អាកាសធាតុចុះត្រជាក់ទៀតហើយ ណាមួយចំថ្ងៃចុងសប្ដាហ៍ចឹងទៀត គួរតែរកញ៉ាំអីជុំគ្នា អោយបានក្ដៅសាច់ស្រួលសរសៃរតិចទៅ។ ម៉ោះបើចង់ញ៉ាំចឹង មិនបាច់ពិបាកចិត្តថាពិបាករកទេណា ព្រោះថា Admin មានកន្លែងចង់អោយអ្នកទាំងអស់គ្នាទៅ នោះគឺ ហាង មីទាញតុងយុាំ ព្រោះពេលនេះហាងបានបង្កើតស៊ុប ៤មុខយ៉ាងឆ្ងាញ់ពិសេសសម្រាប់អតិថិជន។



សម្រាប់ស៊ុបទាំង ៤មុខគឺថាមានរសជាតិឆ្ងាញ់តែម្ដង ដែលមានដូចជា ស៊ុបកង្កែប ស៊ុបខ្យង ស៊ុបត្រីក្រហម និងស៊ុបគ្រឿងសមុទ្រ។ ណ្ហើយ ចង់និយាយប្រាប់ថាក្នុង ចំណោមទាំង ៤មុខ មួយណាក៏មិនសរសើរមិនបានដែរ ព្រោះចុងភៅបានសម្រិតសម្រាំងគ្រឿងផ្សំ យ៉ាងពិសេសធ្វើអោយមានរសជាតិខ្លាំងមែនទេ។ ចំពោះតម្លៃក៏មានលក្ខណៈសមរម្យថែមទៀតដោយ ស៊ុបខ្យង តម្លៃ៥០០០០៛ ស៊ុបកង្កែប តម្លៃ៥០០០០៛ ស៊ុបត្រីក្រហម តម្លៃ៤៥០០០៛ និងស៊ុបគ្រឿងសមុទ្រ តម្លៃ៥៥០០០៛ ។



អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺថាមានការបញ្ចុះតម្លៃ៣០% បន្ថែមទៀត ដោយលោកអ្នកគ្រាន់តែធ្វើការបង្ហាញ វីដេអូ របស់ក្រុមការងារFacetaste យើងខ្ញុំ។ ការបញ្ចុះតម្លៃនេះចាប់ពីថ្ងៃទី២៨.១២.២០១៩ រហូតដល់ថ្ងៃទី៥.០១.២០២០ ពិសេសប៉ុណ្ណឹងហើយនៅចាំអីទៀត បបួលគ្នាមកអោយអស់មកណា ព្រោះថាបានហុតស៊ុបឆ្ងាញ់ ក្ដៅសាច់ស្រួលខ្លួនហើយ មានការបញ្ចុះតម្លៃច្រើនបែបនេះទៀត ខលកក់កន្លែងវឺតៗទៅណា៕



ហាង មីទាញតុងយុាំ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ TOUS les JOURS កម្ពុជាក្រោម
លេខទូរសព្ទ៖ 096 548 4342 / 061 316 683
វីដេអូ៖