និយាយទៅអោយតែជាកន្លែងដែរមានរបស់ឆ្ងាញ់ទោះទៅដល់ទីណា កៀនកន្លៀតណាក៏ Admin តាមរកទាល់តែឃើញ ដើម្បីមកចែករំលែកអោយអ្នកទាំងអស់គ្នាបានស្គាល់ បានទៅញ៉ាំទាំងអស់គ្នា។ ជាពិសេសថ្ងៃនេះ គឺបានដល់ទឹកដីខេត្តសៀមរាប ឃើញមានហាងមួយកន្លែងដែលមានម្ហូបខ្មែរយើងឆ្ងាញ់ៗជាង ៦០មុខឯណោះ ចឹងបើមិនបានចែករំលែកដល់អ្នកទាំងអស់គ្នាដូចជាមិនកើត។ មិនអូកាឡាយូរទេ ព្រោះថាច្បាស់ជាមានអ្នកខ្លះបានស្គាល់ហើយ នោះគឺ ភោជនីយដ្ឋាន មហាមន្ទីរ យើងហ្នឹងឯង។



ណ្ហើយនិយាយមិនអួតទេគឺថា ភោជនីយដ្ឋាន មហាមន្ទី ជាកន្លែងដ៏ល្អមួយនៅក្នុងខេត្តសៀមរាប ព្រោះថាមានទីតាំងធំទូលាយបរិយាកាសល្អ មានទាំង ហាង កាហ្វេ ថែមទៀត។ អ្វីដែលសំខាន់ដូចដែរនិយាយខាងលើចឹង គឺមានម្ហូបខ្មែរឆ្ងាញ់ៗរហូតទៅដល់ជាង ៦០មុខ ដែរជាជម្រើសសម្រាប់លោកអ្នក។



ចំពោះថ្ងៃនេះ Admin សុំលើកយកម្ហូបពិសេស ២មុខនៅក្នុងហាងអោយបានស្គាល់តិចចុះ នោះគឺត្រីដុតបំពង់ឫស្សី និងមួយទៀតពងដាយណ័រស័រ។ លឺថាពងដាយណ័រស័រច្បាស់ជាឆ្ងល់ហើយមែនទេ កុំឆ្ងល់អីគឺ មាន់រុំបាយដំណើបយើងហ្នឹងឯង។ ចំពោះ ២មុខនេះរសជាតិពិសេសហ្មងណា ព្រោះថាត្រូវជាតិខ្លាំងនៅពេលដែលជ្រលក់ជាមួយទឹកត្រីអំពិលទុំ ឆ្ងាញ់ញាក់សាច់។


កន្លែងល្អពិសេសយ៉ាងហ្នឹងៗមិនអាចអោយរំលងបានទេណា ព្រោះថាមានទាំងម្ហូបគ្រប់មុខ និងហាងកាហ្វេចឹងអី។ និយាយរួម គឺល្អខ្លាំងហ្មងសម្រាប់ការជួបជុំ មិនថាលក្ខណៈគ្រួសារ មិត្តភក្ដិ រឺពិភាក្សាការងារទេ មកតែមួយកន្លែងចង់ញ៉ាំអីក៏បាន ជាពិសេសបរិវេណធំទូលាយ បរិយាកាសល្អដែលធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ស្រាយទទួលទានយ៉ាងឆ្ងាញ់ពិសារជាមួយម្ហូបដ៏មានរសជាតិតែម្ដង៕





ភោជនីយដ្ឋាន មហាមន្ទីរ
ទីតាំង៖ ផ្លូវជាតិលេខ៦៧ ភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
លេខទូរសព្ទ៖ 090 666 388 / 089 666 388 / 095 666 388
(ភោជនីយដ្ឋាន ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល)
(ហាង កាហ្វេ ចាប់បើកពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៨យប់)
វីដេអូ៖