និយាយថាអោយតែរឿងគ្រឿងសមុទ្រ ទុកចិត្តលើហាង Best Food ចុះ គឺមានចេញថ្មីរហូត បើរឿងរសជាតិវិញឆ្ងាញ់លែងនិយាយហើយ តាំងពីដើមមកអោយតែចេញមួយមុខណាគឺថាមិនអោយ លោកម៉ូយ កញ្ញាម៉ូយខកបំណងម្ដងណាទេ។ ហើយមកលើកនេះ អ្នកដែលចូលចិត្តញ៉ាំហិរ ដឹងតែពេញចិត្ត ពេញថ្លើមហ្មង ធានាថាបែកញើសខ្ចាយតែម្ដង។



ច្បាស់ជាចង់ដឹងហើយថាម្ហូបថ្មីហ្នឹងអីគេ មិនបន្លាយពេលយូរទេ ម៉ោះមកដឹងអោយស្រក់ទឹកមាត់ទាំងអស់គ្នា។ ម្ហូបថ្មីនេះគឺជ្រក់ក្ដាមថ្ម ជ្រក់ក្ដាមសេះ ជ្រក់បង្គារ ជ្រក់បង្គងប៉ាក ជ្រក់លៀសហូល រសជាតិហិរសាហាវបែបថៃ ឆ្ងាញ់ដល់ជញ្ជក់ដៃទាំងសងខាង។ និយាយមែន Admin បានញ៉ាំហើយៗ ដូចនិយាយខាងលើចឹង រសជាតិឆ្ងាញ់សាហាវណាស់ ជាពិសេសហិរ ហ្នឹងហ្មង ដាក់មកហូរញើសស្រួលខ្លួន ដូចគេហាត់ប្រាណចឹង។



ណ្ហើយដឹងចឹងហើយ កុំទ្រាំលេបទឹកមាត់អី បបួលគ្នាមកអោយអស់មក មិនថាញ្ញាតិមិត្តជិតឆ្ងាយអីទេ ក្រាស់ក៏ហៅ សំណព្វចិត្តក៏ហៅ គឺថាហៅអោយអស់មក គេមិនខឹងយើងទេ ព្រោះយើងហៅមកញ៉ាំរបស់ឆ្ងាញ់ចឹងនោះ។ លឿនៗមកណា រឿងមានរបស់ឆ្ងាញ់ញ៉ាំចឹងគេមិនអោយបង្អង់យូរទេអារម្មណ៍មិនស្ងប់ អាចគេងមិនលក់បក់មិនល្ហើយក៏ថាបាន ជាពិសេសស្ដាយបើមិនបានទៅក្នុងឱកាសប្រម៉ូសិននេះ ព្រោះថាមានការបញ្ចុះតម្លៃរហូតទៅដល់ ២០% ចាប់ពីថ្ងៃទី២៥ រហុតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០៕





ហាង Best Food
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៨ ផ្ទះលេខ១៩៤បេ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
វីដេអូ៖