ធ្លាប់លឺហើយ សម្រាប់អ្នកដែលកំពុងចូលអាន ពាក្យថា Content Creator, Youtuber, Vlogger, Blogger ហើយក៏សុទ្ធតែជាអ្នកដែលស្រលាញ់ការងារទាំងនេះ ដូច្នេះហើយតើអ្នកដឹងទេថា តើពួកគេភាគច្រើនចេះជំនាញអ្វីខ្លះ ខាងក្រោមនេះជាជំនាញដែលភាគច្រើន Content Creator ចេះ។
- Script Writing ភាគច្រើនណាស់ថា Content Creator តែងចេះសរសេរ Script យ៉ាងហោចណាស់ក៏ដឹងពីការសរសេរពីសាច់រឿងដែលខ្លួនចង់ធ្វើដែរ។
- Video Editing មួយភាគធំ Content Creator ប៉ុន្មានឆ្នាំចុងក្រោយ Content ជាវីដេអូបានកើនឡើង ដោយអ្នកទស្សនា (Audience) ជាច្រើនចូលចិត្តការមើលវីដេអូ ដូច្នេះហើយជំនាញ កាត់តវីដេអូ ត្រូវតែជាជំនាញមួយគួរដឹង
- Graphic Design ពិតណាស់ជា Content Creator យ៉ាងហោចណាស់ក៏ចេះរចនាធ្វើយ៉ាងណាអោយ Thumbnail វីដេអូរបស់ខ្លួនមានភាពទាក់ទាញដែរ ដើម្បីអោយអ្នកមើលចង់ចុចចូលមើល ដូច្នេះហើយ Photoshop, Illustrator ពួកគេមិនដែលអត់មានលើកុំព្យូទ័រឡើយ
- Filming បើពួកគេមិនចេះថតអោយ Professional ក៏ចេះថតខ្លួនឯង ដែលយើងគ្រប់គ្នាតែងឃើញហើយ Vlogger ភាគច្រើនកាន់កាម៉េរាថតខ្លួនឯង ពេលពួកគេចាប់ផ្តើមការងារនេះដំបូងៗ ដូច្នេះហើយអ្នកក៏គួរស្វែងយល់ខ្លះដែរពីជំនាញមួយនេះ
- Photography ចំចំនុចហើយ ភាគច្រើនណាស់ជឿថា អ្នកដែលអានដល់ចំនុចនេះ គឺសុទ្ធតែជាចូលចិត្តការថតរូបជាក់ជាមិនខាន ដូច្នេះហើយសម្រាប់ការងារជា Content Creator ពិតណាស់ពួកគេត្រូវតែចេះ ត្រូវតែយល់ពីវា
- Communication Skill ជៀសមិនផុតទេ ការជួបនឹងមនុស្សច្រើន ពិសេសភ្ញៀវពេលដែល Content Creator ឬ Vlogger ដែលល្បី នោះតែងមានហើយការណាត់ជួបជាមួយភ្ញៀវ ឬ Sponsor ដូច្នេះហើយជំនាញក្នុងការប្រាស្រ័យទាក់ទង សន្ទនាអោយមានភាពស៊ីសង្វាក់គ្នា ក៏ដូចជាជួបជាមួយបុគ្គលដែលអ្នកត្រូវការធ្វើការជាមួយ អ្នកត្រូវតែជាមនុស្សដែលមានជំនាញក្នុងសន្ទនាល្អ ចេះនិយាយអោយគេស្រលាញ់ចូលចិត្តច្រើន ជាងស្អប់
- Public Speaking ការធ្វើជាបុគ្គលសាធារណៈពិតណាស់មិនស្រួល ហើយប្រាកដណាស់ថា បើនិយាយដល់ការនិយាយជាសាធារណៈទៀតនោះកាន់តែពិបាក ពិសេសពេលដំបូង ដូច្នេះហើយសម្រាប់ Content Creator, Vlogger, Youtuber តែងប្រឈមរឿងនេះ ហើយបើអ្នកដាក់ចិត្តថាស្រលាញ់វាហើយ ជំនាញនេះគឺ ត្រូវតែធ្វើអោយបាន ព្រោះនៅពេលដែលអ្នកពូកែនិយាយ នោះក្រេឌីតរបស់អ្នកកាន់តែឡើងលឿន
- Directing ជារឿងធម្មតា ក្រោយពី Content Creator ឡើងដល់កំរិតមួយហើយនោះ ភាគច្រើនពួកគេក៏នឹងអាចឈោងឡើងមួយកំរិតទៀត អាចធ្វើជាដឹកនាំការផលិតបានជាក់ជាមិនខាន ចឹងហើយជំនាញនេះ អ្នកនឹងយល់ច្បាស់ពេលដែលដើរដល់ចំនុចមួយ។
៨ ជំនាញខាងលើនេះមិនទាន់អស់ទេដែល Content Creator ត្រូវចេះ ត្រូវដឹងតែចំនុចមួយទៀតដែលសម្រាប់ Content Creator ក៏ត្រូវច្បាស់នោះគឺ ប្រភេទនៃ Content របស់ខ្លួនដែលត្រូវធ្វើ ព្រោះវាមានបែងចែកតាមប្រភេទជាច្រើនដែលយើងឃើញមានសព្វថ្ងៃដូចជា Food Review, Car Review, Technology Review, Reaction Video, Gaming Video, Education Video, Beauty Video, Challenging Video, Prank Video, Dancing Video និងប្រភេទជាច្រើនទៀត ដូច្នេះហើយអ្នកក៏ត្រូវច្បាស់ដែរថា ប្រសិនបើអ្នកនឹងក្លាយជា Content Creator ម្នាក់តើអ្នកស្រលាញ់ចូលចិត្តធ្វើប្រភេទណាមួយ ជា Food Review ឬក៏ជាអ្វី? បើអ្នកឆ្លើយបានទៀតនោះកាន់តែប្រសើរ។
តែសំនួរចុងក្រោយសួរថា តើខ្ញុំគួរចាប់ផ្តើមពីណាបើចង់ធ្វើជា Content Creator ។ សំនួរនេះពិបាកឆ្លើយ ហើយក៏មិនអាចបានត្រឹមតែនិយាយហើយមិនធ្វើអ្វីសោះអ្នកក្លាយជា Content Creator នោះដែរ ដូច្នេះជំហានដំបូងអ្នកគួរចាប់ផ្តើមធ្វើការជា Volunteer or Internship តាមស្ថាប័ន Media ក្នុងស្រុកដែលបច្ចុប្បន្ននេះមានច្រើនណាស់ ឬក៏លោកអ្នកអាចចាប់ផ្តើមចេញពីការរៀនធ្វើវីដេអូដោយខ្លួនឯងតាមរយៈ Youtube ដែលយើងតែងលឺគេហៅថា Youtuber, Vlogger ចាប់ផ្តើមធ្វើទើបដឹងថាយ៉ាងណា កុំគ្រាន់តែគិត ហើយថា ប្តូរមកជាគោលដៅ ជាមួយការអំណត់ហើយធ្វើវា ឬបើអ្នកពិតជាពិបាក និងចង់បានការតម្រង់ទិសដៅនោះ ខាងយើង គឺក្រុមបង្កើត Food Content ដែលមានឈ្មោះ Facetaste មានឱកាសការងារ ៧មុខតំណែង កំពុងរង់ចាំអ្នក។ ចំពោះអ្នកដែលកំពុងស្វែងរកការងារធ្វើ ចង់ផ្លាស់ប្តូរបទពិសោធន៍ ឬចង់សាកល្បងការងារជាមួយពួកយើង ក្នុងចំណោមមុខតំណែងទាំង៧ នេះបើគិតថាត្រូវនឹងជំនាញរបស់អ្នក កុំភ្លេចដាក់ពាក្យមកឥឡូវនេះ។
ព័ត៌មានលម្អិតមុខតំណែងទាំង៧
- Sales Representative (Facetaste & 60Buzz) សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
- Actor/Actress សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
- Videographer សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
- Assistant Director សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
- Video Editor សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
- Content Writer & Content Creator សម្រាប់ព័ត៌មានលម្អិតអំពីកាតព្វកិច្ច និងទំនួលខុសត្រូវ ចុចទីនេះ
អ្នកក៏អាចធ្វើការផ្ញើរប្រវត្តិរូបសង្ខេបតាមរយៈអ៊ីម៉ែល hr@kspg.co ដោយដាក់ Subject “Pick Me” ឬទំនាក់ទំនងមកសួរដោយផ្ទាល់តាមរយៈលេខទូរសព្ទលេខ 011985558 ។
បញ្ជាក់៖ សម្រាប់មុខតំណែងខាងលើយើងស្វាគមន៍ជានិច្ចសម្រាប់អ្នកដែលចង់ដាក់ពាក្យជា Internship ។
ផុតកំណត់ទទួលពាក្យថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ខាងមុននេះហើយ។