Monthly Archives: July, 2022

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។ សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ...

នឹករសជាតិម្ហូបប្រពៃណីជាតិ បែបជនបទស្រុកស្រែ ប្រហុក និង គ្រឿងអន្លក់ មិនអាចរំលងបាន ពីហាង មាតុភូមិ

និយាយដល់ម្ហូបបែបស្រុកស្រែ ម្ហូបលក្ខណៈប្រពៃណីជាតិ ដូចជា ប្រហុក និងគ្រឿងអន្លក់ ជាដើមហ្នឹង បងប្អូនមួយចំនួនប្រាកដជានឹកឃើញដល់ ហាង មាតុភូមិមុនគេហើយ ដោយអាចចាត់ទុកថា ជាហាងដែល ប្រកាន់ភ្ជាប់ជាមួយ មរតកម្ហូបប្រពៃណីជាតិ ជាគោលតែម្តង ។ ហាង មាតុភូមិ នាពេលបច្ចុប្បន្ននេះ បានពង្រីកសាខាជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមដងផ្លូវ ទៅបណ្តាខេត្តផ្សេងៗផងដែរ ដែលនេះគឺបានផ្តល់នៅភាពងាយស្រួល សម្រាប់បងប្អូនដែល ចង់ទទួលទានអាហារ បែបជនបទស្រុកស្រែ...

ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។ សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។ ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦លេខទូរសព្ទ៖ 089 80...

នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។ សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។ ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​...

ចង់ញ៉ាំគ្រឿងគោ អីក៏មានសព្វគ្រប់បែបយ៉ាងនៅភោជនីយដ្ឋានតាសេត

ភោជនីយដ្ឋានតាសេតជាអ្នកជំនាញខាងសាច់គោអាំង ស៊ុបគោ និងគ្រឿងគោគ្រប់ប្រភេទ។ សម្រាប់មុខម្ហូមពិសេសប្រចាំ ភោជនីយដ្ឋាន នៅពេលដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា កន្សោមដោះគោអាំង សាច់គោអាំង ពោះគោ ក្រចកគោអាំង ស្មងគោអាំង ស៊ុបគោ និង គ្រឿងគោជាច្រើនប្រភេទទៀត។ នៅទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ភោជនីយដ្ឋានតាសេត មានខ្ចុះដាច់ៗពីគ្នា ជាលក្ខណៈធម្មជាតិ ខ្យល់អាកាសល្អ អនាម័យខ្ពស់ និងមានផាសុខភាព។ បងប្អូនអាចអញ្ចើញមកញាំដោយមានទំនុកចិត្តខ្ពស់ ជាពិសេសគ្រប់បុគ្គលិកទាំងអស់បានទទួលការចាក់វាក់សាំងគ្រប់ចំនួនដុស និងត្រូវបានធ្វើតេស្តជាប្រចាំផងដែរ។ បែបនេះសម្រាប់គ្រប់គ្នាដែលចង់ញ៉ាំគ្រឿងគោ ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗអមដោយបរិយាកាសបែបធម្មជាតិ ណាត់គ្នាមក ភោជនីយដ្ឋានតាសេត មកពិតជាមិនខកបំណង៕ ភោជនីយដ្ឋានតាសេតលេខទូរសព្ទ៖ 012...

រកឃើញហើយ រសជាតិថៃកាត់ឡាវ បុកម៉ាហឹរហូរញើសស្រក់ទឹកភ្នែកតាមការកម្ម៉ង់

លឺរឿងបុករឿងអីហ្នឹងអ្នកខ្លះ ស្រមៃឡើងស្រក់ទឹកមាត់បាត់ហើយ ជាពិសេសកញ្ញាៗដែលចូលចិត្តរសជាតិដិតៗ ហឹរហូរញើសអីហ្នឹង។ កន្លែងមួយនេះអាចនិយាយបានថាមិនមកសាកមិនបានទេ ព្រោះថាជាកន្លែងថ្មីហើយរសជាតិវិញគឺថៃ ឡាវ ដែលជាស្នាដៃម្ចាស់ហាងជនជាតិថៃផ្ទាល់តែម្ដង។ ទើបតែបើកដំណើរការក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ ហាង សួស្តីវៀងចន័្ទ គឺទទួលបានការគាំទ្រខ្លាំងដែលធ្វើអោយម្ចាស់ហាងពង្រីកបានបីសាខា ដោយគ្រប់គ្នាអាចទៅញ៊ាំនៅសាមួយណាក៏បាននៅជិតលោកអ្នក។ ក្នុងនោះមានសាខាទី១  ស្ថិតនៅលើផ្ផ្លូវ ២០១១ ជិតការ៉ាស់សាំងតូតាល់(ផ្សារឈូកមាស) សាខាទី២ ស្ថិតនៅក្នុងBorey Peng Houth(បុរី ប៉េងហួត បឹងស្នោរ) និងសាខាទី៣...

ស្អាតទៀតហើយ ទើបបើកថ្មីក៏ពិតមែនតែកុំមើលភ្ញៀវពេញៗរកកន្លែងអង្គុយសឹងតែគ្មាន

ល្ងាចឡើងច្បាស់ណាស់ ចេញពីធ្វើការនឿយហត់អស់កម្លាំង ស្ត្រេស គ្រប់គ្នាច្បាស់ជាចង់រកកន្លែងដែលអាចរំសាយអារម្មណ៍អស់ទាំងនេះហើយ។ កន្លែងញ៊ាំអីហាងថ្មីៗក៏កើតមានច្រើន តែថ្ងៃនេះចង់ណែនាំអោយអ្នកទាំងអស់គ្នាស្គាល់នូវកន្លែងថ្មីមួយដែលអេតមីនគិតថា គ្រប់គ្នាអាចទៅរីករាយបាននៅទីនេះ។ Deja Vu គ្រាន់តែលឺឈ្មោះ អ្នកដែលនិយមចូលចិត្តដែលសាកកន្លែងថ្មីច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាកន្លែងនេះរៀបចំស្អាត ហើយនៅកណ្ដាលទីក្រុងថែមទៀត។ តែប៉ុណ្ណេះអ្នកដែលនិយម ចង់មានការជួបជុំ តែមិនចង់ទៅណាឆ្ងាយដឹងតែស្រួលហ្មងមកតែកន្លែងនេះនឹងទទួលបានរសជាតិម្ហូបឆ្ងាញ់ បរិយាកាសល្អ និងមានការLive Band កំដរអារម្មណ៍ថែមទៀត។ លែងគិតច្រើនហើយចង់សាកកន្លែងថ្មីប្លែកអារម្មណ៍ ណាត់គ្នាមកតែ Deja Vu រីករាយយកទៅណាមិនអស់ហ្មង...

រៀបចំដូចនៅមាត់សមុទ្រហ្មង Color Cup-The Beach កន្លែងថ្មីសម្រាប់អ្នកទាំងអស់គ្នា

លឺតែឈ្មោះ Color Cup សម្រាប់យុវវ័យច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ជាមួយនឹងហាងដែលល្បីឈ្មោះជាច្រើនឆ្នាំមួយនេះ។​ ដោយសារតែមានការគាំទ្រខ្លាំង បច្ចុប្បន្នColor Cup មានរហូតដល់ទៅ ៣សាខា ដែល Color Cup-The Beach នេះជាសាទី៣ និងមានការរៀបចំអោយមានបរិយាកាសដូចនៅមាត់សមុទ្រ។ ចេញពីធ្វើការ អស់កម្លាំងចង់រកន្លែងជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារអីហ្នឹង អាចណាត់គ្នាមក Color Cup-The Beach មកទទួលយករសជាតិម្ហូបឆ្ងាញ់...

ព្រឹទ្ធាចារ្យម្ហូបដ៏ល្បី នៅផ្សារកំពង់ថ្ម(ខេត្តកំពង់ធំ) ព្រះជន្ម៨៦ សុខភាពមាំទាំទឹកដៃចម្អិនម្ហូបកាន់តែឆ្ងាញ់

អ្នកដែលនៅម្ដុំផ្សារកំពង់ថ្ម(ខេត្តកំពង់ធំ) ច្បាស់ជាស្គាល់រួចមកហើយជាមួយហាង បាយតាវែនតា ដែលល្បីរាប់ឆ្នាំមកហើយជាមួយមុខម្ហូបប៉ុន្មានមុខប្រចាំហាងលោកតា ដែលមានដូចជាស៊ុប ងៀតគោ ឆាជីឆាយ ដែលប៉ុន្មានមុខនេះល្បីនឹងទទួលបានការគាំទ្រខ្លាំងជាងគេ។ សម្រាប់មុខម្ហូបនីមួយៗ គឺមានរសជាតិឆ្ងាញ់ ជាពិសេសជាមួយនឹងការចម្អិនដោយប្រើប្រាស់គ្រឿងផ្សំដែលមិនធ្វើអោយប៉ះពាល់សុខភាព។ អ្នកដែលមិនចូលចិត្តរសជាតិឌិតខ្លាំង ច្បាស់ជាចូលចិត្តជាមួយរសជាតិម្ហូបគ្រប់មុខរបស់លោកតា ហើយបើថាងៀតគោវិញណាច្បាស់ជាជាប់ចិត្តជាក់ជាមិនខាន។ មុខម្ហូបមួយចានៗ គឺធំៗបន្លែសាច់ពេញៗ រីឯតម្លៃមានជីឆាយ 20000៛ តូច 30000៛ ធំ, ឆាខាតណា 20000៛ តូច 30000៛ ធំ,...

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។ ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ...

មកសាក បរិយាកាសថ្មីនៅ Chet Restaurant & Lounge ជាមួយអាហារច្រើនសម្បូរបែប និង Cocktail គ្រប់ជម្រើស!

មានគ្នីគ្នានៅល្ងាចនេះ! សាកបរិយាកាសបែបថ្មីនៅ Chet Restaurant & Lounge ជាមួយការរៀបចំស្អាតប្លែកភ្នែកប្លែកអារម្មណ៍ អាហារច្រើនសម្បូរបែប និង Cocktail គ្រប់ជម្រើស មិនតែប៉ុណ្ណោះ មានតន្ត្រីលេងកំដរអារម្មណ៍ថែមទៀតផង។ ភោជនីយដ្ឋាន Chet Restaurant & Lounge លោកអ្នកពិតជាទទួលបានអារម្មណ៍ប្លែក ទាំងបរិយាកាសខាងក្នុងហាង ក៏ដូចជាមុខម្ហូបដែលមានក្នុងហាងសុទ្ធសឹងតែជាម្ហូបល្បីៗ មានច្រើនមុខ ហើយបើនិយាយពី Cocktail វិញ អត់ខ្វះទេ ស្អីក៏មានដែរ...

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។ បានមកដល់ Hunminjeoungeum Korea Restaurant – Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ កុំភ័យមីនុយមានជាង 40មុខកំពុងរងចាំលោកអ្នកធ្វើការកម្ម៉ង់។ ពិសេសយ៉ាងហ្នឹងៗហើយ មិនបានមកម្ដងម៉េចបានជាពិសេសចង់ឃើញបរិយាកាសបែបកូរ៉េៗ...

Most Read