Monthly Archives: July, 2022

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។ ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។ សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា...

ធានាម៉ាឆ្ងាញ់ប្លែកមាត់ បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិ ញ៉ាំហើយជក់មាត់ជីបៗហ្មង? កុម្ម៉ង់ភ្លាមដឹកជូនភ្លាម??

បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិ បែបវៀតណាមដ៏ឆ្ងាញ់ពិសេស ល្បីខ្លាំងប្រចាំហាង បិនដូវ ពេលនេះមានលក់ជាធម្មតាវិញហើយណា សម្រាប់ម៉ូយៗដែលនឹករសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីនុយដ៏ពិសេសនេះ និងអ្នកដែលចង់ភ្លក្សអាចធ្វើការកុម្ម៉ង់បានតាមរយៈ 070 666 120 / 070 666 130 / 096 666 0133 រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈ App ដឹកជញ្ជូនមានដូចជា BLOC, Instafoodkh, NHAM24, foodpanda,...

បាញ់ឆែវស្នូលសាច់មាន់ បង្គា កំពឹស និងនំគ្រក់មួយកន្លែងនេះរសជាតិពិសេសកប់?

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។ សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះគួរតែមកលឿនៗមកណា ព្រោះថាឆ្ងាញ់ណាស់ពេលបានញ៉ាំផ្ទាប់បន្លែស្រស់ៗ និងជ្រលក់ទឹកត្រីពិសេស​ប្រចាំហាងនោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ទាំងម្សៅនំ និងទឹកត្រីគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯងផ្ទាល់ ដែលធ្វើអោយអ្នកញ៊ាំទទួលបានទាំងរសជាតិ និងអនាម័យ ហេតុនេះហើយធ្វើអោយមានការគាំខ្លាំងរហូតដល់មួយថ្ងៃលក់អស់បាញ់ឆែវ ម្សៅ២ធុង...

លក់១៣ឆ្នាំមកហើយ អ្នកណាមិនស្គាល់ នំបញ្ចុកស្រុះ ២រសជាតិ (អុីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង)

លក់ជាង១៣ឆ្នាំមកហើយ បើនិយាយពីម៉ូយរាប់ភ្លេច ពិសេសអ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ប្រាកដជាធ្លាប់ស្គាល់ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង លក់នំបញ្ចុកស្រុះ ២រសជាតិ គឺ សម្លខួរក្តាម (សាច់ជ្រូក)​ សម្លខ្ជាយ / សម្លខៀវ (សាច់ត្រី) លក់ដាច់ខ្លាំងណាស់។ ហើយក្នុងចំណោមអ្នកអានអត្ថបទនេះ តើមានអ្នកណាធ្លាប់ជាម៉ូយ អ៊ីសម្លក្តាម ផ្សារបឹងកេងកង ឬអត់? សម្រាប់អេតមីន វិញសាករួចហើយ រសជាតិឆ្ងាញ់ប្លែក តម្លៃក៏សមរម្យ និងសេវាកម្មល្អ...

Most Read