អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។




សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះគួរតែមកលឿនៗមកណា ព្រោះថាឆ្ងាញ់ណាស់ពេលបានញ៉ាំផ្ទាប់បន្លែស្រស់ៗ និងជ្រលក់ទឹកត្រីពិសេសប្រចាំហាងនោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ទាំងម្សៅនំ និងទឹកត្រីគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯងផ្ទាល់ ដែលធ្វើអោយអ្នកញ៊ាំទទួលបានទាំងរសជាតិ និងអនាម័យ ហេតុនេះហើយធ្វើអោយមានការគាំខ្លាំងរហូតដល់មួយថ្ងៃលក់អស់បាញ់ឆែវ ម្សៅ២ធុង និងនំគ្រក់ម្សៅអស់៣ធុងឯណោះ។



ស្គាល់កន្លែងឆ្ងាញ់បែបនេះហើយនៅចាំអីទៀត ថ្ងៃចុងសប្ដាហ៍ផងណាត់គ្នាមកញ៊ាំលឿនមកណាដឹងតែឆ្ងាញ់មាត់ហ្មង។ សម្រាប់ទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនស្ថិតនៅផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង៕





ហាង មានសុភាព លក់បាញ់ឆែវ
លេខទូរសព្ទ៖ 017 59 86 49 / 015 43 63 35
ទីតាំង៖ ផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង
វីដេអូ៖