អ្នកដែលនៅម្ដុំផ្សារកំពង់ថ្ម(ខេត្តកំពង់ធំ) ច្បាស់ជាស្គាល់រួចមកហើយជាមួយហាង បាយតាវែនតា ដែលល្បីរាប់ឆ្នាំមកហើយជាមួយមុខម្ហូបប៉ុន្មានមុខប្រចាំហាងលោកតា ដែលមានដូចជាស៊ុប ងៀតគោ ឆាជីឆាយ ដែលប៉ុន្មានមុខនេះល្បីនឹងទទួលបានការគាំទ្រខ្លាំងជាងគេ។



សម្រាប់មុខម្ហូបនីមួយៗ គឺមានរសជាតិឆ្ងាញ់ ជាពិសេសជាមួយនឹងការចម្អិនដោយប្រើប្រាស់គ្រឿងផ្សំដែលមិនធ្វើអោយប៉ះពាល់សុខភាព។ អ្នកដែលមិនចូលចិត្តរសជាតិឌិតខ្លាំង ច្បាស់ជាចូលចិត្តជាមួយរសជាតិម្ហូបគ្រប់មុខរបស់លោកតា ហើយបើថាងៀតគោវិញណាច្បាស់ជាជាប់ចិត្តជាក់ជាមិនខាន។



មុខម្ហូបមួយចានៗ គឺធំៗបន្លែសាច់ពេញៗ រីឯតម្លៃមានជីឆាយ 20000៛ តូច 30000៛ ធំ, ឆាខាតណា 20000៛ តូច 30000៛ ធំ, ស៊ុបចាន 20000៛ តូច 30000៛ ធំ និងងៀតគោ 30000៛។ ចំពោះមុខម្ហូបផ្សេងៗទៀតអ្នកទាំងអស់គ្នាអាចសាកសួរផ្ទាល់បានមុនធ្វើការកម្ម៉ង់។ ទីតាំងហាងលោកតាស្ថិតនៅផ្សារកំពង់ថ្ម (ខេត្តកំពង់ធំ)។



ហាង បាយតាវ៉ែនតា
ម៉ោងបើក៖ 7am – 5pm
លេខទូរសព្ទៈ 092 941 992
ទីតាំង៖ ក្នុងផ្សារកំពង់ថ្ម
ផែនទី៖ https://goo.gl/maps/XFhqGRmQwHzkVSmi9