និយាយពីហាង នំបញ្ចុកសាច់ចិញ្ច្រាំ គឺថាអោយតែអ្នកណាបានទៅញ៉ាំតែងតែលាន់មាត់សរសើរជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ញ៉ាំមួយចានហើយ តែងចង់ថែមមួយចានទៀតហ្មង។ អ្វីដែលពិសេសនោះ ឆ្នាំ២០២០នេះ ហាងក៏បានបន្ថែមមីនុយថ្មីមួយទៀត ផ្គាប់ចិត្តអតិថិជនឆ្ងាញ់ប្លែកមាត់ម៉ាទំហឹង។
សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។
ក្រៅពីមានម្ហូបឆ្ងាញ់ៗក្នុងហាងក៏មានភេសជ្ជៈជាច្រើន ក្នុងនោះក៏មានកាហ្វេដូងក្រឡុក និងទឹកអំពិលទុំសណ្ដែកដី ដ៏ឈ្ងុយ ផងដែរ។
ម៉ោះៗ មិនថាម៉ូយចាស់ ម៉ូយថ្មីទេ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ព្រោះថាមិនទាំងមីនុយចាស់ និងមីនុយថ្មីសុទ្ធតែឆ្ងាញ់ៗពិសេសមួយបែបម្នាក់។ ឆ្ងាញ់ៗចឹងអី រឿងអីមិនណាត់គ្នាមកញ៉ាំនោះ ញ៉ាំមុខម្ហូបចាស់ក៏បាន ថ្មីក៏បានតាមចំណូលចិត្តរបស់លោកអ្នក ជាពិសេសលោកអ្នកក៏អាចកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈ Nham24 Delivery, Bloc Delivery និងMuuve Delivery៕(ហាងចាប់បើកពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៧:00យប់, គុយទាវសាច់ចិញ្ច្រាំមានលក់ពីម៉ោង ៧:00ព្រឹក ដល់ត្រឹមម៉ោង ១២:00ថ្ងៃត្រង់)
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ៖