Monthly Archives: August, 2022

ម្ហូបខ្មែរឆ្ងាញ់រសជាតិដើមរូបមន្តដើមដែលចាប់បើកតាំងពីឆ្នាំ១៩៩៤ ពីភោជនីដ្ឋាន រំចង់

គ្រាន់តែលឺឈ្មោះ ភោជនីយដ្ឋាន រំចង់ អ្នកដែលនិយមចូលចិត្តញ៉ាំម្ហូបខ្មែរ ច្បាស់ជាមានអ្នកធ្លាប់ស្គាល់ហើយជាមួយ នឹងកេរ្តិ៍ឈ្មោះដ៏ល្បីដែលបើកលក់តាំងពីឆ្នាំ១៩៩៤ ដែលមានទីតាំងនៅផ្លូវជាតិលេខ៦ សង្កាត់ព្រែកលាប។ ពេលនេះសម្រាប់អតិថិជនចាស់ ថ្មីដែលនឹករសជាតិចង់ញ៉ាំ ចង់ភ្លក្សរសជាតិអាចមករកបាននៅទីតាំងថ្មី នៅលើផ្លូវ៥៦៦ ខាងលិចសាលាបឋមទួលគោក។ បានមកដល់ហើយ ចង់ញ៉ាំម្ហូបខ្មែរ ចង់មុខម្ហូបអីក៏មាន ព្រោះថាមានរហូតដល់ទៅជិត ១០០មុខឯណោះ ហើយបើរសជាតិវិញពិសេសលែងនិយាយហើយ ជាមួយនឹងរូបមន្តគ្រឿងផ្សំ តជំនាន់ពីម្ដាយមកកូនដោយនៅតែរក្សាភាពឆ្ងាញ់មិនផ្លាស់ប្ដូរ។ សម្រាប់មុខម្ហូបដែលពិសេសៗប្រចាំងហាងដែលគ្រប់គ្នាមកហើយ គួរតែសាកមិនអាចរំលងបាននោះមានដូចជា មាន់អាំង ខមុាំ ម្ជូរពងត្រី និងម្ជូរស្លឹកក្នឹង...

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។ ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។ សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា...

លំហែរអារម្មណ៍ នឹងបរិយាកាសដូចនៅមាត់សមុទ្រ ក្នុងក្រុងភ្នំពេញ🤪

នឹកសមុទ្រណាស់មែនទេ? តែស្តាយណាស់ ជាប់រវល់ការងារ មិនមានពេលទៅលេង តែក្នុងចិត្តនឹកចង់អង្គុយនៅមាត់សមុទ្រញ៊ាំម្ហូបឆ្ងាញ់ៗ ជាមួយអីជាក់ៗដ៏មានក្ដីសុខ។ ចង់បែបនេះ ពេលនេះទោះមិនបានទៅដល់សមុទ្រផ្ទាល់ ក៏អាចមករកកន្លែងជំនួសដែលមានបរិយាកាសបែបនេះបានដែរ ជាពិសេសទៅមិនឆ្ងាយទៀត ឆ្លងតែស្ពានជ្រោយចង្វារមកដល់បាត់។ OCEAN BAY PHNOM PENH នេះហើយជាកន្លែងដែលមានការរៀបចំ ឲ្យយើងទៅដល់ទទួលបានអារម្មណ៍ល្អដូចខ្លួនកំពុងនៅមាត់សមុទ្រ ជាពិសេសអាចនិយាយបានថាជាទីកន្លែងទាញយកបេះដូងអ្នកដែលនិយមចូលចិត្តថតរូបស្អាតៗ។ មិនត្រឹមតែមានបរិយាកាសល្អទេ នៅទីនេះក៏មាននូវមុខម្ហូបជាច្រើនជាប្រភេទគ្រឿងក្លែម និងមុខម្ហូបបែបអ៊ឺរ៉ុបដ៏សម្បូរបែប។ តោះចាំអីទៀត ស្គាល់កន្លែងប៉ុណ្ណឹងហើយ មិនបានមកដូចជាអារម្មណ៍មិនស្ងប់ណ៎។ បបួលដៃគូដៃកង់មក ចង់កាត់ស្ត្រេស...

ល្ងាចនេះ!! តោះណាត់ដៃគូរ ដៃកន ទៅជំរំ Lounge ទទួលយកអារម្មណ៍ថ្មីហ្អី?

ល្ងាចឡើង ចេញពីធ្វើការនឿយហត់អស់កម្លាំង ចង់កាត់សាញ់ កាត់ស្ត្រេស ជួបជុំគ្នាញ៊ាំម្ហូប ស្តាប់ភ្លេងកំដរអារម្មណ៍ រកបានកន្លែងនៅ? បើថានៅនេះទេ មកនេះមក ជំរំ Lounge ដើម្បីទទួលបានអ្វីទាំងអស់នេះ និងអារម្មណ៍បែបថ្មីជាបរិយាកាសបែបថ្មី។ ជំរំ Lounge មានទីធ្លាធំទូលាយ រិយាកាសមិនអួរអាប់ គឺបែបChill Chill សង់ទីម៉ង់ ម៉ាអ៊ែមតែម្ដង ជាពិសេសគឺមានការឡាយ បេន ចាប់ពីម៉ោង ៧យប់ រហូតដល់ ម៉ោង ១០យប់...

Luk Hot Pot ផ្ដល់ជូនលោកអ្នក ជាមួយរសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ បរិយាកាសពិសេសបំផុត

រដូវធ្លាក់ភ្លៀង អាកាសធាតុត្រជាក់ៗ ពេលចេញក្រៅម្ដងៗចង់ញ៉ាំអីក្ដៅកម្ដៅសាច់បែកញើសស្រួលសរសៃ ជុំគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់មែនទេ? មិនមានអ្វីជាបញ្ហាមើលតែចំណងជើងខាងលើ ក៏ដឹងថាគួរតែទៅណា? ម៉ោះៗ ណាត់គ្នាមកភោជនីយដ្ឋាន Luk Hot Pot មកណាធានាថាពិតជាមិនខកបំណង។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តម្ហូបដែលមានរសជាតិបែបហុងកុងបានមក ភោជនីយដ្ឋាន Luk Hot Pot ដឹងតែសប្បាយមាត់ញ៉ាំហ្មងហើយ ជាមួយរសជាតិដើមពិតៗ ទឹកស៊ុបដ៏មានរសជាតិឆ្ងាញ់ និងប៉ូវកម្លាំង ហុតក្ដៅៗ បែកញើសស្រួលសរសៃ ម៉ាអ៊ែមហ្មង។ បន្ថែមពីនេះលោកអ្នកច្បាស់ជារីករាយជាមួយសេវាកម្មដ៏ល្អជាទីគាប់ចិត្ត និងបរិយាកាសក្នុងហាងដែលធ្វើឲ្យលោកអ្នកអង្គុយញ៉ាំបានយ៉ាងរីករាយ។...

លក់តាំងពីជំនាន់កុង តរហូតដល់ចៅ ពិតជាល្បីមិនធម្មតាមែន គុយទាវឆ្ងាញ់ ៣ជំនាន់

ពិតជាល្បីមិនធម្មតាមែន លក់ ៣ជំនាន់មកហើយ លក់តាំងពីកុង តរហូតដល់ចៅ បើគិតជាឆ្នាំវិញមិនតិចទេ ហើយរូបមន្តរំងាស់ទឹកស៊ុប និងរូបមន្តចម្អិនម្ហូបនេះ នៅតែរក្សាមកដល់កូន តរហូតដល់ចៅ ធ្វើអោយអតិថិជនដែលបានពិសាមុខម្ហូបទាំងនេះហើយ គឺសរសើរថានៅតែឆ្ងាញ់គ្រប់ៗគ្នា នោះគឺ ហាង​គុយទាវឆ្ងាញ់ ៣ជំនាន់ ។ សម្រាប់វត្តមាន ហាង​គុយទាវ ឆ្ងាញ់ ៣ជំនាន់ បើកលក់នៅភ្នំពេញនៅឆ្នាំ២០១៥ បើកគិតមកដល់ពេលនេះគឺបាន ៦ឆ្នាំមកហើយ តែសម្រាប់ប្រវត្តិនៃការលក់វិញ ក៏ដូចជារូបមន្ត នៃការចម្អិន បន្តរាប់ឆ្នាំមកហើយតាំងពីជំនាន់កុង បន្តមកដល់កូន ហើយបច្ចុប្បន្ននេះគឺបន្តដល់ចៅនេះតែម្តង សម្រាប់មុខម្ហូបក៏ដូចជាស៊ុប...

ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡

ចូលចិត្តញ៉ាំមាន់បំពងស្រួយៗ សាច់មាន់ផ្អែមឆ្ងាញ់ មកនេះដឹងតែមិនខកបំណងហ្មងជាមួយមាន់បំពង ពីហាង WFC Cambodia 叫了个鸡​​ ។ និយាយពិថាស្រួយ រសជាតិវិញញ៉ាំហើយឆ្ងាញ់ចាប់មាត់ជាប់ចិត្ត អាចនិយាយបានថាឆ្ងាញ់ដល់លិឍដៃ?។ មិនមកសាកម៉េចបាន បើរសជាតិគេឆ្ងាញ់ល្បីសឹងអី មានរហូតដល់ជាង ៨០០០សាខា នៅលើពិភពលោកចឹងអី ជាពិសេសក្នុងនោះមាន ១៥ប្រទេស។ សម្រាប់នៅកម្ពុជាយើង គឺទើបតែមានមួយសាខានេះតែប៉ុណ្ណោះ ដែលគ្រប់គ្នាអាចមកភ្លក្សរសជាតិបានជាមួយនឹង មានបំពងទាំងមូល ដែលមានមាន់បំពងខ្មៅ មាន់បំពងមាស មាន់ដុត និងឈុតមាន់បំពងជាដុំៗ។...

រៀបកន្លែងមិនទាន់ ភ្ញៀវឈរចាំពេញៗហ្មង បបរបាញ់កាញ់មួយកន្លែងនេះ

អ្នកដែលចូលចិត្តញ៊ាំបបរបាញ់កាញ់ហើយនៅតំបន់ផ្សាសាមគ្គី ច្បាស់ជាស្គាល់ច្បាស់ហ្មងជាមួយនឹងហាង បាញ់កាញ់ កូនតាសេរ្យ ព្រោះថាលក់យូរឆ្នាំហើយល្បីឆ្ងាញ់ទៀត។ រាល់ថ្ងៃនិយាយពីថាដល់ម៉ោងលក់មិនទាន់ទេ មានភ្ញៀវមកឈរចាំហ្មង ម៉ូយៗដែលធ្លាប់ទៅញ៊ាំច្បាស់ជាដឹងហើយ។ កុំឆ្ងល់ថាម៉េចបានបបរបាញ់កាញ់មួយកន្លែងនេះ ភ្ញៀវច្រើនបែបហ្នឹងនោះក៏ដោយសារតែរសជាតិឆ្ងាញ់មានសាច់ច្រើនមុខទៀតដែលសុទ្ធតែសាច់មានរសជាតិត្រូវនឹងបបរបាញកាញ់នេះមានដូចជាជើងជ្រូក ក្បាលត្រី ពោះត្រី និងពងត្រីដែលគ្រប់គ្នាអាចជ្រើសរើសមួយណាក៏បានតាមចំណូលចិត្ត។ អ្នកដែលមិនទាន់បានស្គាល់រសជាតិអាចទៅសាកបាន ដែលហាងរបស់គាត់មានទីតាំងស្ថិតនៅផ្លូវលេខ118 ចំហៀងខាងជេីងផ្សារសាមគ្គី រឺក៏អ្នកទាំងអស់គ្នាអាចធ្វើការខលកម្ម៉ង់តាមរយៈលេខទូរសព្ទ 012 621 550 / 015 621 550 ៕ ហាង...

ឃ្លានបាយឆាក្តាមមែនអត់?? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន?

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។ បើថាចូលមកដល់ក្នុងហាងវិញ ម្ហូបអ្វីក៏មានដែរ ទាក់ទងហ្នឹងគ្រឿងសមុទ្រ មានដូចជា៖ នំ​បញ្ចុក​កំពតសាច់ក្តាម បាយឆាកាពិសាច់ក្តាម បង្គា បាយឆាក្តាមលាយបង្គា បាយឆាក្តាមពិសេស បាយឆាក្តាមអូម៉ាឡែតបង្គា និយាយរួមទៅ គឺថាមិនខ្វះចឹងហ្មង អ្វីដែលសំខាន់គាត់ប្រើសាច់ក្តាមថ្មីស្រស់ៗ ហើយមានអានាម័យថែមទៀតផង...

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។ ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ...

ញុាំដោយសេរី ឥតដែនកំណត់ ត្រឹម 59$ ញុាំអាហារជប៉ុន ជាង 59មុខ នៅ Hiko Teppanyaki

បទពិសោធន៍ថ្មីប្លែក ពីភោជនីយដ្ឋាន Hiko Teppanyaki លោកអ្នកចំណាយត្រឹម 59$ ញុាំដោយសេរី ឥតដែនកំណត់ ជម្រើសអាហារបែបជប៉ុន ជាង59មុខ ហើយជឿជាក់ថាលោកអ្នកពិតជាប្លែកអារម្មណ៍ជាមួយ ការចម្អិនម្ហូប យ៉ាងស្ទាត់ជំនាញរបស់ចុងភៅចម្អិនភ្លាមៗ ជូនលោកអ្នកតែម្តង។ Hiko Teppanyaki ជាភោជនីយដ្ឋានជប៉ុនថ្មីមួយនៅទីក្រុងភ្នំពេញ ដែលមានមុខម្ហូបជាច្រើនមុខជាមួយនឹងគ្រឿងផ្សំយ៉ាងច្រើនសំបូរបែប នាំចូលសុទ្ធសឺងមកពីបរទេស។ អ្វីដែលពិសេសនៅ Hiko Teppanyaki ផ្តល់ជូនអតិថិជនពិសារអាហារជប៉ុន បានដោយដោយសេរី ឥតដែនកំណត់ រយៈពេល២ម៉ោងពេញ ជាមួយមុខម្ហូបជាច្រើនមុខទាំង Sushi, Sashimi...

Most Read