ល្ងាចឡើង ចេញពីធ្វើការនឿយហត់អស់កម្លាំង ចង់កាត់សាញ់ កាត់ស្ត្រេស ជួបជុំគ្នាញ៊ាំម្ហូប ស្តាប់ភ្លេងកំដរអារម្មណ៍ រកបានកន្លែងនៅ? បើថានៅនេះទេ មកនេះមក ជំរំ Lounge ដើម្បីទទួលបានអ្វីទាំងអស់នេះ និងអារម្មណ៍បែបថ្មីជាបរិយាកាសបែបថ្មី។




ជំរំ Lounge មានទីធ្លាធំទូលាយ រិយាកាសមិនអួរអាប់ គឺបែបChill Chill សង់ទីម៉ង់ ម៉ាអ៊ែមតែម្ដង ជាពិសេសគឺមានការឡាយ បេន ចាប់ពីម៉ោង ៧យប់ រហូតដល់ ម៉ោង ១០យប់ ហើយបន្ថែមនេះអ្នកទាំងអស់គ្នាអាចអង្គុយលេងបានដល់ទាបភ្លឺថែមទៀតផង។ បើនិយាយពីមុខម្ហូបនៅទីនេះគឺមានសរុបរហូតដល់ទៅ ១៥០មុខ រួមជាមួយភេសជ្ជៈជាច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក កាន់តែពិសេសនោះគឺមានតម្លៃសមរ្យ។ ពេលបានមកហើយកុំភ្លេចជាមួយមុខម្ហូបប្រចាំហាងដូចជា កន្ធាយអប់អំបិលម្ទេស, ត្រីចំហុយក្រូចឆ្មា, រ៉ុកកែតសាឡាដ, ជើងជ្រូកបំពងពិសេស, ស៊ុបទាត្រកួន, ពោះតាន់បំពងហិល និងទាឆាជូរហិល ប៉ុន្មានមុខអាចនិយាយបានថាញ៊ាំហើយជាប់ចិត្ត។



សម្រាប់គ្រប់គ្នាដែលមក ជំរំ Lounge ហើយចង់បានជាមួយនឹង PRIVATE ROOM ហាងក៏មានផងដែរ ជាពិសេសក៏មានជាមួយបន្ទប់ខារ៉ាអូខេ បែបជាលក្ខណៈគ្រួសារ ហើយបន្ទប់ទាំងអស់គឺពុំគិតថ្លែតម្លៃនៃបន្ទប់ឬ តម្លៃខុសពីអង្គុយនៅខាងក្រៅនោះឡើយ គឺប្រើមីនុយរួមតម្លៃមុខម្ហូបតែមួយ។ បែបនេះចង់ទទួលយកអ្វីទាំងអស់នេះ កុំភ្លេចល្ងាចណាត់គ្នាមកកាន់ ជំរំ Lounge ៕









ជំរំ Lounge
លេខទូរស័ព្ទ៖ 017 385 292 / 096 481 7675
ទីតាំង៖ ផ្លូវ២២៨ សង្កាត់បឹងកេងកង២
ចាប់បើកម៉ោង ៤ ល្ងាច ដល់ ម៉ោង ១២យប់ (តែអាចអង្គុយលេងបានដល់ទាបភ្លឺ )
វីដេអូ៖