Monthly Archives: August, 2019

ម្តងនេះ! អ្នកចូលចិត្តញ៉ាំបុកល្ហុងសុំចិត្តចុះណា ទំនងពេកហើយ តុងហេង បុកឥតល្ហែ រសជាតិឆ្ងាញ់ណាស់

ដល់ពេលទំនងពេកចឹងពេក គិតមើលអត់ទៅញ៉ាំម៉េចបាន លើកនេះសុំបង្ហាញម្ហូបផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំបុកល្ហុងម្តងមើល៍ ឃើញតែប៉ុណ្តឹងពិបាកទ្រាំហើយមើលទៅ មានអ្នកណាខ្លះ ម៉ូយហាង តុងហេង បុកឥតល្ហែ ? ជឿជាក់ថាមានអ្នកស្គាល់ច្រើន សម្រាប់ហាង តុងហេង បុកឥតល្ហែ ដោយតែនៅទីនោះល្បីខ្លាំង លឺគេនិយាយតៗគ្នាថា បុកល្ហុងឆ្ងាញ់គ្រប់មុខហ្មង​ បុកដោយស្នាដៃចុងភៅកូនខ្មែរមកពីប្រទេសថៃ ដែលតស៊ូច្រើនឆ្នាំរហូតមកដល់ពេលនេះ អាចបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងពេញទំហឹងតែម្តង។ ធានាថាមិខកចិត្តទេ មានគ្រប់មុខ បុកងាវ បុកល្ហុងបែបថៃ បុកល្ហុងក្តាមសេះ...

សួរតាមត្រង់ ទ្រាំបានដែរអី!​ ខ្ចៅ ខ្យងដុតស្រោចទឹកអំពិលទុំ ទំនងយ៉ាងនេះហើយហ្នឹង

សុំឆ្លើយមុនគេហើយណា Admin ចូលចិត្តណាស់ ទំនងម្លឹងៗ ងាយអីនិងទ្រាំទៅ ឃ្លានហួសថ្លែង មានគ្រប់មុខអស់ហើយ ខ្ចៅ ខ្យង ងាវ លៀស ចំណូលចិត្តស្រាប់ផង ដល់ពេលដុតស្រោចទឹកអំពិលទុំពិសេសទៀត ស្រក់ទឹកមាត់បណ្តោយ។ និយាយត្រង់រឿងខ្ចៅ ខ្យងទុកអោយ ហាង MOOL មកគ្រប់មុខអស់ហើយ ចង់ស្រុះទឹកដូង ចង់ដុតខ្ទះដែក មានមួយចប់ ច្នៃប្លែកៗហ្មង បន្ថែមជាមួយទឹកជ្រលក់ពិសេស ទឹកអំពិលទុំជាតិមួយទំហឹងទៀត...

ប្លែកមិនស្ទើរទេនែក៎! មកក្រេបស្រានៅ The Bus បារឡានក្រុង មានតែមួយហ្នឹងឯងដំបូងគេនៅភ្នំពេញ

ប្លែកអារម្មណ៍មិនស្ទើរទេ ប្តូរពីការក្រេបរសជាតិស្រាក្នុងបារថ្លៃៗ មកទទួលយកបទពិសោធន៏ថ្មីបែបសាមញ្ញ ក្រេបស្រាក្រឡុកក្នុងបារឡានក្រុងវិញម្តងមើល៍អារម្មណ៍យ៉ាងណាដែរ គឺមានតែមួយគត់នៅកម្ពុជាហើយក៏ដំបូងគេដែរ។ អ្នកមួយចំនួនប្រហែលជាមិនទាន់បានស្គាល់នៅឡើយទេ សម្រាប់ហាងបារមួយកន្លែងនេះ ដោយសារតែកន្លែងនេះផ្ទាល់ទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវដែលទៅពិសារថ្មីៗនេះឯង ហាង ឈ្មោះថា The Bus ទើបតែបើកដំណើរការប្រហែល១ខែនេះប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការពេញនិយមវិញហាក់ទទួលបានការទទួលស្គាល់ច្រើនពីសំណាក់ភ្ញៀវ ទាំងនេះជាភាពច្នៃប្រឌិតមួយដែលប្លែកហើយទាក់ទាញខ្លាំង។ ស្ថិតក្នុងរថយន្តមួយគ្រឿងដែលមានការតុបតែងលម្អភ្លើងពណ៌ កែច្នៃអោយទៅជាហាងលក់ស្រាមួយដែលមើលទៅប្លែកភ្នែកណាស់ ហើយលក់ដាច់ខ្លាំង ហើយបច្ចុប្បន្នសម្រាប់ហាង The Bus គឺបើកដំណើរការលក់តែប្រភេទស្រាប៉ុណ្ណោះ ប៉ុន្តែភ្ញៀវក៏អាចទិញម្ហូបក្បែរៗនោះយកមកញ៉ាំបានអត់បញ្ហាទេ ហើយមួយវិញទៀតសម្រាប់អ្នកចង់ទៅអាចធ្វើការកក់កន្លែងមុនបានណា ជៀសវាងអស់កន្លែងព្រោះថាភ្ញៀវមកច្រើនណាស់ក្រែងអស់កន្លែងអង្គុយទៅខកជើងស្តាយ ចឹងទាក់ទងមុនមកតាមរយៈលេខ...

មីឆាលើគោកញ៉ាំឡើងសុំាហើយ ប្តូរមកសាកមីឆាលើអាកាសម្តងមើល៍ម៉េចវិញ នៅក្រោយវត្តទួលទំពូងយើងហ្នឹង!

កុំទាន់ទៅកក់សំបុត្រយន្តហោះអី ចង់ញ៉ាំមីឆាលើអាកាសមិនបាច់ហោះហើទៅណាឆ្ងាយទេ ជិះតែម៉ូតូមកក្រោយវត្តទួលទំពូងឃើញហើយ ហាហាសនិយាយលេងតិចហើយ តាមពិតទៅមីឆាលើអាកាសនេះគ្រាន់តែជាឈ្មោះហាងដែលមហាម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីលក់វិញ លក់ដាច់ខ្លាំងមែន មួយថ្ងៃៗលក់មីអស់រាប់គីឡូ មានភ្ញៀវមកញ៉ាំពេញៗតុ លក់ដាច់តាំងពីព្រឹកដល់យប់ ។ ស្តាប់ដំបូងរៀងប្លែកបន្តិចមែន លើថាមីឆាលើអាកាស តែបើដឹងរឿងពិតវិញនេះគ្រាន់ជាឈ្មោះហាងមីឆាមួយកន្លែងដែលកំពូលម៉ូយគាត់ដាក់អោយប៉ុណ្ណោះ ដោយសារតែហាងគាត់ប្តូរកន្លែងញឹកពេកចង់ញ៉ាំម្តងៗរកឡើងវង្វេង ទាល់តែដាក់ឈ្មោះអោយចឹងទៅឥឡូវជាប់ទាំងឈ្មោះ ជាប់ទាំងកន្លែងលក់ គឺនៅក្រោយវត្តទួលទំពូងនេះឯង ហើយបើនិយាយពីការលក់វិញដាច់ខ្លាំងហ្មង មួយថ្ងៃគាត់លក់អស់រាប់រយចានអីណោះ សុំរៀបរាប់ត្រួសៗសិនណា មីសរសៃធំ ៦០គីឡូ មីកញ្ចប់៥កេះ លត២០គីឡូ...

អ្នកចង់ក្លាយជាចុងភៅលំដាប់អន្តរជាតិមែនទេ! នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ជាអ្នកបំពេញក្តីស្រមៃរបស់អ្នក

ស្រលាញ់ការចម្អិនម្ហូប ក្នុងក្តីស្រមៃចង់ក្លាយជាចុងភៅជំនាញលំដាប់អន្តរជាតិមែនទេ? មកសិក្សារនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ផ្តល់ចំនេះដឹង ចំនេះជំនាញ ភាពច្នៃប្រឌិត ភាពល្អឥតខ្ចោះ ក្រមសីលធម៌ខ្ពស់ ទាំងនេះជាអ្វីដែលចុងភៅជំនាញលំដាប់អន្តរជាតិត្រូវតែមាន។ វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺជាវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវះម្ហូបអាហារ ដែលមានដំបូងគេនៅប្រទេសកម្ពុជា ដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វីស។ សិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា លោកអ្នកនិងទទួលបានជំនាញ ផ្នែកចុងភៅលំដាប់អន្តរជាតិ ដែលបង្រៀនដោយគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ លើជំនាញចុងភៅ រួមជាមួយនិងបរិក្ខារទំនើបៗ ដែលផ្តល់នៅគុណភាព ផលិតភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកស្រលាញ់អាជីពជាចុងភៅជំនាញ មិនថាអ្នកមានកម្រិតវប្បធម៌ កម្រិតណាក៏អាចសិក្សាបានដែរ។...

គ្រាន់ឃ្លានម្ហូបបែបវៀតណាម ទៅណាឆ្ងាយនាំហត់ ជាពិសេសអ្នកនៅបុរីប៉េងហួតបឹងស្នោរ ចេញពីផ្ទះតិចដល់ល្មម

ធ្លាប់ញ៉ាំម្ហូបវៀតណាមដែរអត់? ហើយបើឃ្លានមករកនៅនេះបានណា Saigon Seafood ថែមទាំងបញ្ចុះតម្លៃ 15% ទៀតផង ជាពិសេសអ្នកនៅបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ចេញមកពីផ្ទះតិចដល់ល្មម ម្ហូបគ្រប់មុខ គ្រឿងសមុទ្រអាំង មានឆា មានលីងអំបិលម្ទេស មានទាំងស៊ុបកន្ធាយ ស៊ុបត្រី រសជាតិបែបវៀតណាម ជាពិសេសនោះចុងភៅមកពីប្រទេសវៀតផ្ទាល់តែម្តង។ ហាង Saigon Seafood Restaurant ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ច្រកចូលការិយាល័យលក់របស់បុរីប៉េងហួត ចំងាយប្រហែល៣០០ម៉ែត្រ...

ល្អហើយចឹង មីហឹរ Seoul ៧យ៉ាង បើកសាខាថ្មីទៀតហើយនៅបាត់ដំបង ស្រួលមួយទំហឹងហ្មង មិនបាច់ទៅណាឆ្ងាយទេ!

អ្នកបាត់ដំបងមានដឹងអត់? កាន់តែកៀក កាន់តែស្រួលជាងមុនហើយ នឹកឃ្លានមីហឹរ Seoul ៧យ៉ាងមិនបាច់ទៅណាវែងឆ្ងាយនាំហត់ មកដល់ក្រុងបាត់ដំបងតែម្តង ក្បែរតាដំបងក្រញ៉ូងយើងនេះឯង ចង់សាកមីហឹរ Seoul កម្រិតមួយណា កម្មង់យកប្រភេទហឹរហាមាត់ហូរទឹកភ្នែកក៏បានធានាថាពេញចិត្តស្តូក។ សម្រាប់អ្នកបាត់ដំបង ជាពិសេសអ្នកនៅក្រុងតែម្តង ពេលនេះមិនបាច់ជិះទៅណាឆ្ងាយទៀតទេ នឹកឃ្លានមីហឹរ Seoul ៧យ៉ាង គ្រាន់តែងាកតិចដល់ហ្មង ថ្មីៗនេះ មីហឹរ Seoul ៧យ៉ាង ទើបតែពង្រឹកសាខាថ្មីនៅបណ្តោយផ្លូវផ្លូវជាតិ ៥...

តា-ប៉ា សំណព្វចិត្តអ្នក ជាម៉ូយប្រចាំតៀមកាហ្វេណា? កាហ្វេ១កែវ អស់តែប៉ុន្មានប៉ាន់?

អ្នកដែលធ្លាប់បានឆ្លងកាត់ ច្បាស់ណាស់ថានឹកពួកគាត់ជាក់ជាមិនខាន ពេលឃើញវីដេអូខាងក្រោមនេះ ពិសេសនោះគឺ នឹកដល់ តា-ប៉ា របស់អ្នកដែលពួកគាត់តែងតែ ព្រឹកប្រហាមស្រាងៗ មិនទាន់ ទាញកង់ ទាញម៉ូតូ តំរង់ទៅរកតៀមកាហ្វេ ដែលដូចជាប៉ុស្តិ៍ស្នាក់ការ ប្រចាំការរបស់ខ្លួន រៀងរាល់ព្រឹក ហើយស្រួលមិនស្រួលនឹង ស៊ីដាក់ម៉ាព្រឹកដល់ម៉ោងបាយថ្ងៃក៏មាន តែកុំសួរ ហៅអីគេញ៉ាំខ្លះ គ្មានអីទេ ក្រៅពីកាហ្វេ១ កែវ ហើយផឹកតែគេ ៣ប៉ាន់...

ស្គាល់កន្លែងបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់មួយកន្លែងនេះហើយឬនៅ? លក់ដាច់ខ្លាំងសឹងតែគ្មានកន្លែងអង្គុយ

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់ ។ ស្ថិតលើផ្លូវសុកហុក ក្បែរគុយទាវឆ្ងាញ់អូឬស្សី មានកន្លែងលក់បាញ់ស៊ុងឆ្ងាញ់មួយកន្លែងលក់យូរឆ្នាំហើយឈ្មោះថា ចែស្រីបាញ់ឆាវ បាញ់ស្រ៊ុងឆ្ងាញ់ ភ្ញៀវមកញ៉ាំពេញៗតុ ភាគច្រើនអ្នកស្គាល់កន្លែងនោះដោយមានរបស់ញ៉ាំច្រើនមុខសុទ្ធតែឆ្ងាញ់ៗ មានដូចជា៖ បាញ់ស្រ៊ុង បាញ់ហ៊យ បាញ់ឆាវ គួង នំជើងជ្រូក រសជាតិគឺឆ្ងាញ់ហ្មង ។ ភាគច្រើនគេហៅកន្លែងនោះថា...

ភាពងងឹតដែលអ្នកបានឃើញ តែជាក្តីសង្ឃឹមរបស់ជនពិការភ្នែកពី Dine in the Dark

គ្រប់គ្នាសុទ្ធតែអាចផ្តល់ក្តីសង្ឃឹមបានសម្រាប់ជនពិការភ្នែក ប្រសិនបើអ្នកចំណាយពេលបន្តិច អ្នកនិងទទួលបានអារម្មណ៍មួយប្លែកមិនធ្លាប់ជួបពីមុនមក នោះគឺទទួលទានអាហារនៅទីកន្លែងងងឹត ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកពិការភ្នែក។ ភោជនីយដ្ឋាន Dine in the Dark បើកដំណើរការរយៈពេល ៤ឆ្នាំហើយមកដល់បច្ចុប្បន្ននេះ ហើយអ្វីដែលម្ចាស់ហាងមានគោលបំណងធំនោះគឺ ផ្តល់ក្តីសង្ឃឹមដល់ជនពិការភ្នែក ចង់អោយជនពិការភ្នែកមានការងារធ្វើ ហើយអ្នកដែលទៅទទួលគាត់អាចយល់អារម្មណ៍របស់ជនពិការភ្នែកផងដែរ។ សម្រាប់អ្នកដែលចូលទៅទទួលអាហារនៅ ភោជនីយដ្ឋាន Dine in the Dark អ្នកនិងមានអារម្មណ៍មួយប្លែកដោយសារតែអ្នកទៅ គឺត្រូវអ្នកត្រូវចូលទៅញ៉ាំអាហារក្នុងបន្ទប់ងងឹតមួយដែល អ្នកបំរើសេវាកម្មក្នុងនោះសុទ្ធតែជាជនពិការភ្នែកប៉ុន្តែអ្នកកុំបារម្ភអី...

គិតញ៉ាំអាហារនៅតំបន់ព្រះអាទិត្យម្តងហី! លឺថាអាហារសុខភាពទៀត អត់ប្រើប៊ីចេងទេ

ថ្វីត្បិតថាឈ្មោះតំបន់ព្រះអាទិត្យនេះក៏ពិតមែន តែក៏នៅមិនឆ្ងាយដែរ តាមពិតនៅម្តុំបឹងកេងកងនេះតើស៍ ហាង 51SunZone នេះឯង ហាងមួយដែលបើកបំរើអាហារបែបសុខភាព គ្មានប៊ីចេង អាហាររសជាតិឆ្ងាញ់ មុខម្ហូបប្លែកៗ មានជម្រើសអាហារច្រើនមុខ ធានាថាមិនខកបំណងទេ​ ។ ភោជនីយដ្ឋាន តំបន់ព្រះអាទិត្យ SunZone បំរើជូនអាហារបែបសុខភាព មុខម្ហូបនៅទីនោះចម្អិនដោយមិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង គ្រឿងផ្សំនាំចូលពីក្រៅប្រទេសដែលធ្វើអោយរសជាតិឆ្ងាញ់ប្លែកតែម្តង។ សម្រាប់មុខម្ហូបក្នុងហាងមានដូចជា៖ ស៊ុបមាន់ ទឹកស៊ុបថ្នាំចិនសែ មាន់ទឹកដូងគឺ​​ ចម្រាញ់ចេញពីខ្លាញ់មាន់ និងទឹកដូង...

មើលលេងៗឃ្លានមែនទែន! នៅទីនេះល្បីថាម្ហូបអីក៏ឆ្ងាញ់ដែរមែនអត់មហាម៉ូយៗបងម៉ាប់អយស្ទ័រ ?

ចឹងបានថាភ្នែកអើយភ្នែកគ្រាន់តែមើលលេងៗទេ បែរទៅជាឃ្លានមែនទែន ទំនងហើយសុទ្ធតែម្ហូបចំណូលចិត្តទៀត ខកខានមិនបានទេមើលទៅ សំខាន់ល្បីថាទីនោះម្ហូបគ្រប់មុខស្អីក៏ឆ្ងាញ់ដែរមែនអត់? មានអ្នកណាមហាម៉ូយ ហាង បងម៉ាប់អយស្ទ័រខ្លះ លើកដៃAdmin សុំចូលរួមផងណា។ និយាយទៅកន្លែងនេះAdmin ស្គាល់យូរហើយ មុខម្ហូបកន្លែងគាត់ឆ្ងាញ់ពិតមែន មានច្រើនមុខទៀតផង សម្បូរទៅគ្រឿងសមុទ្រស្រស់ៗ ជាពិសេសអយស្ទ័រតែម្តង ជាម្ហូបប្រចាំហាងអ្នកណាក៏សរសើថាឆ្ងាញ់ដែរ គ្រប់មុខម្ហូបតម្លៃវិញសមរម្យណាស់ មិនថ្លៃនោះទេ សេវាកម្មក៏ល្អ ហើយបើលើការរៀបចំក្នុងហាងវិញ គឺប្លែកភ្នែកខ្លាំង សម្រាប់គ្រប់មុខម្ហូបគ្រាន់តែឃើញការចម្អិនគឺធានាថាស្រក់ទឹកមាត់ឃ្លានមិនខាន ទាំងនេះដែលធ្វើអោយភ្ញៀវភាគច្រើនចូលចិត្តទៅញ៉ាំនៅកន្លែងរបស់គាត់​។ សម្រាប់ហាង...

Most Read