អ្នកបាត់ដំបងមានដឹងអត់? កាន់តែកៀក កាន់តែស្រួលជាងមុនហើយ នឹកឃ្លានមីហឹរ Seoul ៧យ៉ាងមិនបាច់ទៅណាវែងឆ្ងាយនាំហត់ មកដល់ក្រុងបាត់ដំបងតែម្តង ក្បែរតាដំបងក្រញ៉ូងយើងនេះឯង ចង់សាកមីហឹរ Seoul កម្រិតមួយណា កម្មង់យកប្រភេទហឹរហាមាត់ហូរទឹកភ្នែកក៏បានធានាថាពេញចិត្តស្តូក។
សម្រាប់អ្នកបាត់ដំបង ជាពិសេសអ្នកនៅក្រុងតែម្តង ពេលនេះមិនបាច់ជិះទៅណាឆ្ងាយទៀតទេ នឹកឃ្លានមីហឹរ Seoul ៧យ៉ាង គ្រាន់តែងាកតិចដល់ហ្មង ថ្មីៗនេះ មីហឹរ Seoul ៧យ៉ាង ទើបតែពង្រឹកសាខាថ្មីនៅបណ្តោយផ្លូវផ្លូវជាតិ ៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិតស្តុបផ្សារថ្មី ក្បែរតាដំបងក្រញ៉ូង ដែលផ្តល់ជម្រើសល្អដល់អតិថិជនដែលតែងតែនិយមចូលចិត្តញ៉ាំរសជាតិ មីហឹរ Seoul ៧យ៉ាង អាចទៅញ៉ាំបាន មិនបាច់ចាំជិះទៅណាឆ្ងាយទៀត។
ហាង មីហឹរ Seoul ៧យ៉ាង ភាគច្រើនប្រាកដជាបានស្គាល់ពីរសជាតិរបស់វាហើយ ឆ្ងាញ់បែបហឹរៗ រសជាតិហឹររហូតដល់៧កម្រិត លោកអ្នកក៏អាចជម្រើសរើសកម្រិតណាមួយដែលគិតថាសាកសមទៅតាមចំណូលចិត្តរបស់យើងបានដែរ អត់បញ្ហាទេ បើសម្រាប់អ្នកនិយមញ៉ាំហឹរវិញយកកម្រិតទី៧ក៏បានដែរ ហើយសម្រាប់រសជាតិវិញមាន មីហឹរគ្រឿងសមុទ្រ មីហឹរឆ្អឹងជំនីជ្រូក មីហឹរសាច់គោ មីហឹរបង្កង និយាយរួមសុទ្ធតែឆ្ងាញ់ទាំងអស់ សាកមួយណាក៏បានដែរ។ ចឹងអ្នកក្រុងបាត់ដំបង ណាត់មិត្តភក្តិមើល៍សាកមីហឹរម្តងហី មកមីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII ដឹងតែឆ្ងាញ់មាត់ហើយ។
ហាង មីហឹរ Seoul ៧យ៉ាងសាខាបាត់ដំបងII
ទីតាំង: ជិតស្តុបផ្សារថ្មី, ផ្លូវជាតិ ៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្បែរតាដំបងក្រញ៉ូង។
លេខទូរស័ព្ទ៖ 088 448 4479 / 070 234 924
វីដេអូ៖