ធ្លាប់ញ៉ាំម្ហូបវៀតណាមដែរអត់? ហើយបើឃ្លានមករកនៅនេះបានណា Saigon Seafood ថែមទាំងបញ្ចុះតម្លៃ 15% ទៀតផង ជាពិសេសអ្នកនៅបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ចេញមកពីផ្ទះតិចដល់ល្មម ម្ហូបគ្រប់មុខ គ្រឿងសមុទ្រអាំង មានឆា មានលីងអំបិលម្ទេស មានទាំងស៊ុបកន្ធាយ ស៊ុបត្រី រសជាតិបែបវៀតណាម ជាពិសេសនោះចុងភៅមកពីប្រទេសវៀតផ្ទាល់តែម្តង។
ហាង Saigon Seafood Restaurant ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ច្រកចូលការិយាល័យលក់របស់បុរីប៉េងហួត ចំងាយប្រហែល៣០០ម៉ែត្រ គឺមានបើកបម្រើនៅមុខម្ហូបរសជាតិបែបវៀតណាមគ្រប់មុខ គ្រឿងសមុទ្រអាំងក៏មាន សម្រាប់ប្រភេទខ្យងវិញមានគ្រប់មុខមានចម្រុះពូជ សុទ្ធតែផ្សំគ្រឿងទេសបែបវៀតណាម ដែលបំពេញតម្រូវការអតិថិជនដែលនិយមទទួលទានអាហារ និងគ្រឿងក្លែមរសជាតិវៀតណាម មិនតែប៉ុណ្ណោះសម្រាប់ហាង ក៏មាននាំចូលស្រាបៀរដែលនាំចូលពីក្រៅប្រទេសផងដែរ ។
និយាយទៅសម្រាប់អ្នកដែលរស់នៅក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ជិះតែ២នាទីដល់ល្មម គឺហាង Saigon Seafood Restaurant ស្ថិតក្នុងបុរីប៉េងហួតផ្ទាល់តែម្តង សម្រាប់លោកអ្នកដែលធ្លាប់ពិសាអាហាររសជាតិបែបវៀតណាម មិនថា ឆា អាំង ស៊ុប ឬគ្រឿងក្លែមទេ សុទ្ធតែរសជាតិដែលចម្អិនដោយចុងភៅមកពីប្រទសវៀតណាមផ្ទាល់តែម្តង ដែលធ្វើអោយរសជាតិពិតជាឆ្ងាញ់ប្លែកមាត់ណាស់ ជាពិសេសមានការបញ្ចុះតម្លៃ 15% រយៈពេលមួយខែពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០១៩ ។
ហាង Saigon Seafood Restaurant
ទីតាំង៖ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរគម្រោងទី៧ ច្រកចូលការិយាល័យលក់របស់បុរីប៉េងហួត ចំងាយប្រហែល៣០០ម៉ែត្រ
លេខទូរស័ព្ទ៖ 097 880 8802
វីដេអូ៖